ព័ត៌មាន

ឯកឧត្តម​ គន់ ​គីម​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់​អោយ​ប្រើ​ប្រាស់​ជា​ផ្ឡូវ​ការ​ផែន​ការ​សកម្មភាព​ជាតិ​ សម្រាប់​ការ​កាត់​បន្ថ​យ​ហានិភ័យ​គ្រោះ​មហន្តរាយ​២០១៩​-​២០២៣​
នាយកដ្ឋានព័ត៌មាន(៣)
126
2116 ឯកឧត្តម​ គន់ ​គីម​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់​អោយ​ប្រើ​ប្រាស់​ជា​ផ្ឡូវ​ការ​ផែន​ការ​សកម្មភាព​ជាតិ​ សម្រាប់​ការ​កាត់​បន្ថ​យ​ហានិភ័យ​គ្រោះ​មហន្តរាយ​២០១៩​-​២០២៣​

      នាយ​ឧត្តម​សេនីយ៍ ​គន់​ គីម ​ទេសរដ្ឋ​មន្ត្រី​​ ទទួល​​ប​ន្ទុក​ជា​​អនុប្រធាន​ទី១​ គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ បាន​អញ្ជើញ​ជា​អធិតី​ក្នុង​ពិធី​ប្រកាស​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ ផែន​កា​រសកម្មភាព​ជាតិ​សម្រាប់​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​២០១៩​-​២០២៣​ និង​លទ្ធិផល​ការ​ងារ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ឆ្នាំ​២០២០​ នា​ព្រឹក​ថ្ងៃ​ទី​១៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ នៅ​អគ្គលេខា​ធិកា​ដ្ឋាន​ អតីត​យុទ្ធជន​ ស្រុក​គៀន​ស្វាយ​ខេត្ត​កណ្តាល​ និង​មាន​ការ​ចូល​រួម​ពី​ក្រសួង​ពាក់​ព័ន្ធ​នានា​ និង​ក​ងកម្លាំង​ទាំង​៣​ និង​មន្រ្តី​ជំនាញ​បច្ចេកទេស​គណៈ​កម្មាធិ​ការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ ផង​ដែរ​។​

       គូស​បញ្ជាក់​​ថា៖ ផែន​ការ​សកម្មភាពជាតិ​សម្រាប់​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ បាន​កំណត់​ច្បាស់​លាស់​អំពី​យុទ្ធសាស្ត្រ ​កម្មវិធី​អាទិភាព​សម្រាប់​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​សង្គម​ស៊ី​វិល​ វិស័យ​ឯកជន​ សហការ​អនុវត្ត​នូវ​គោល​បំណង​សម្រាប់​ប្រាំ​ឆ្នាំ​នេះ​គឺ ​​កសាង​សហគមន៍​ប្រកប​ដោយ​សុវត្ថិភាព ​និង​ភាព​ធន់​ ដើម្បី​ការ​អភិវឌ្ឍ​ជាតិ​ដោយ​ចីរភាព​ ដោយ​មាន​ការ​រំពឹង​ទុក​ចំនួន​ ១២​ចំណុច​, ​យុទ្ធ​សាស្រ្ត​ចំនួន​៤​, ​កម្មវិធី​អាទិភាព​ចំនួន​២០​ ​និង​សកម្មភាព​លម្អិត​ចំនួន​១១៨​។ 

        ក្នុង​ពិធី​នោះ ​ឯកឧត្តម គន់ គីម បាន​ថ្លែង​អំណរ​គុណ​ដល់​ថ្នាក់​ដឹក​នាំ​ មន្ត្រី​រាជ​ការ​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ កង​កម្លាំង​ប្រដាប់​អាវុធ ​និង​រដ្ឋបាល​ដែនដី​គ្រប់​លំដាប់​ថ្នាក់ ​សហការ​ចូល​រួម​ឱ្យ​បាន​ខ្លាំង​ក្លា​ ក្នុង​ការ​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ សម្រាប់​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ ​២០១៩-២០២៣ នេះ​ ​ឱ្យ​ដំណើរ​ការ​អនុវត្ត​ប្រកប​ដោយ​សង្គតិ​ភាព​។​ ក្នុង​ពេល​ដែល​​មាន​កាក​បាទ​ក្រហម​កម្ពុជា​ សប្បុរស​ជន​ អង្គការ​ជាតិ​ និង​អន្តរជាតិ ​និង​គ្រប់​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ ដែល​បា​នចូល​រួម​ឆ្លើយ​តប​គ្រោះ​មហន្តរាយ​កន្លង​មក​។ ឯកឧត្តម គន់ គីម បាន​មាន​ប្រសាសន៏ទៀត​ថា​៖ គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ បាន​រៀប​ចំ​ផែន​ការ​ សកម្មភាព​ជាតិ​សម្រាប់​ការ​កាត់​បន្ថ​យហានិភ័យ​គ្រោះ​មហន្ត​រាយ​២០១៥-២០២៣ ​និង​បាន​ប្រជុំ​ពិភាក្សា​ថ្នាក់​ដឹក​នាំ​ មន្ត្រី​ជំនាញ​នៅ​ក្នុង​អគ្គលេខា​ធិការ​ដ្ឋាន​ គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រ​ងគ្រោះ​មហន្តរាយ​ និង​មាន​ប្រជុំ​ក្រុម​ប្រឹក្សា​អ្ន​កច្បាប់​ជួយ​ពិនិត្យ ​ធ្វើការ​រៀប​ចំ​ តាក់​តែង​ តាម​ទម្រង់​លិខិត​រប​ស់ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​លេខ​ ៤៣៣ ​ស.ជ.ណ ឆ្នាំ២០១១ ស្តីពី​ការរៀប​ចំ​តាក់​តែង​គោល​នយោបាយ ​ផែនកា​រ​យុទ្ធសាស្រ្ត​ និង​ផែន​ការ​សកម្មភាព​។ ឯកឧត្តម​ បាន​បន្ត​ថា​៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន ​សែន​ ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ និង​ជានាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​បាន​ចុះ​ហត្ថលេខា​ដាក់​ឱ្យ​ប្រើ​ប្រាស់​ ទម្រង់​ផែន​កា​រសកម្មភាព​ជាតិ​សម្រាប់​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ ជា​ចរន្ត​ការ​ងារ​ អន្តរ​វិស័យ​ ដែល​គ្រប់​ក្រសួង​ស្ថា​ប័ន​ពាក់​ព័ន្ធ​នានា​ ចូល​រួម​អនុវត្ត​កន្ល​ងម​ក​។ ​ការ​ផ្តល់​ធនធាន​ និង​បច្ចេក​ទេស​ដល់​ថ្នាក់​ក្រោម​ជាតិ​ ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ និង​សមត្ថភាព​របស់​ខ្លួន​នោះ ​គឺ​ជា​យន្តការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ នៅ​តាម​ក្រសួង​ស្ថាប័ន​កង​កម្លាំង​ប្រដាប់​វុធ​ដោយ ​រៀប​ចំ​ឱ្យ​មាន​បុគ្គលិក​ និង​ធន​ធា​នមនុស្ស​សម្រាប់​អនុវត្ត​ក្រប​ខ័ណ្ឌ​ការ​ងារ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​។ ផែន​ការ​សកម្មភាព​ជាតិ​សម្រាប់​ការ​កាត់​បន្ថ​យហានិភ័យ​ គ្រោះ​មហន្តរាយ​ឆ្នាំ​២០១៩​-​២០២៣​ មាន​វិសាល​ភាព​អនុវត្ត​នៅ​តាម​ក្រសួងស្ថា​ប័ន​ពាក់​ព័ន្ធ ​ក្នុ​ងនោះ​ ឯកឧត្តម គន់ គីម បា​ន​ខិតខំ​ប្រឹងប្រែង​ដឹក​នាំ បន្ត​ និង​អនុវត្តន៏​ ក៏​ដូច​ជា​ផ្តល់​អនុសាសន៍ និង​ការ​ចូល​រួម​ដល់​ការ​រៀបចំ​ផែន​ការ​សកម្មភាព​របស់​អាស៊ាន ​ក្រប​ខណ្ឌ​អន្តរជាតិ​ ក្រប​ខណ្ឌ​ការ​ងារ​​សេន​ដាយ សម្រាប់​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្ត​រាយ​ ២០១៥​-​២០៣០​ ដែល​បាន​អនុម័តនៅ​​សន្និសិទ​ពិភព​លោក​លើទី​​ ៣ របស់​អង្គការ​សហប្រជា​ជាតិ​ គោល​ដៅអ​ភិឌ្ឍន៍​នៅ​ប្រទេស​ជប៉ុន ​ប្រក​បដោយ​ចីរភាព​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ