ព័ត៌មាន

សម្តេចពិជ័យសេនា ​ទៀ ​បាញ់ ​ត្រួត​ពិនិត្យ​ចាក់​វ៉ាក់​សាំង​ នៅ​បញ្ជាការ​ដ្ឋាន​អង្គរក្ស​
នាយកដ្ឋានព័ត៌មាន(៣)
153
2112 សម្តេចពិជ័យសេនា ​ទៀ ​បាញ់ ​ត្រួត​ពិនិត្យ​ចាក់​វ៉ាក់​សាំង​ នៅ​បញ្ជាការ​ដ្ឋាន​អង្គរក្

      អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្តេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ និង​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​,​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ បញ្ជាការ​ដ្ឋាន​អង្គរក្ស ​បាន​ស្ម័គ្រចិត្ត​ចូល​រួម​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជម្ងឺ​កូវីដ​១៩​ នា​ព្រឹក​ថ្ងៃទី​១៥​ ខែ​កុម្ភៈ ​ឆ្នាំ​២០២១​។​ ការ​ចាក់​វ៉ាក់​សាំង​ការ​ពា​រជម្ងឺ​កូវីដ​១​៩ នេះ ​គឺ​ធ្វើ​ឡើង​ដើម្បី​បង្កើន​នូវ​សមត្ថភាព​ នៃ​ប្រព័ន្ធ​ការ​ពារ​ក្នុង​សារ​ពាង្គ​កាយ​រប​ស់យើង ​ដើម្បី​ជួយ​ទប់​ស្កាត់ ​នូវ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ ដែលជាប្រយោជន៍​យ៉ាង​សំខា​ន់បំផុត ​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ នៃ​ការ​រីក​រា​ល​ដាល ​ទៅ​ដ​ល់​ក្រុម​គ្រួសារ ​និង​សហគមន៍​របស់​កម្ពុជា​យើង​។​

      នៅ​ក្នុង​កិច្ច​ដំណើរ​ នៃ​ការ​ចាក់​វ៉ាក់​សាំង​នោះ ​ត្រូវ​បាន​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ឧ​បនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ អម​ដោយ ​នាយ​ឧត្តម​សេនីយ៍ ​នាង​ ផាត​ រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ ក្រសួង​ការ​ពារ​ជាតិ ​និង​ជា​ប្រធាន​ក្រុម​ការងារ​ ដើម្បី​សម្រប​សម្រួល​ ទទួល​ទុក​ដាក់​ ប្រើ​ប្រាស់​ និង​ចាក់​វ៉ាក់​សាំង​កូវីដ​-​១៩​ ជូន​កង​ទ័ព​ ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​គ្រួសារ​កង​ទ័​ព ព្រម​ទាំង​ថ្នាក់​ដឹ​ក​នាំ​ក្រសួង​ការ​ពារ​ជាតិ ​និង​អគ្គ​បញ្ជាការ ​នៃ​ខ.ភ.ម​ ជា​ច្រើន​រូប​ទៀត ​រួម​និង​អនុព័ន្ធ​យោធា​ចិន​ប្រចាំ​នៅ​កម្ពុជា ​និង​អ្នក​ឯកទេស​ចិន ​បាន​អអញ្ជើញ​ចូល​រួម​ពិនិត្យ​មើល​ចំពោះ​កិច្ច​ដំណើរ​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជម្ងឺ​កូវីដ​១៩​នេះ​ផង​ដែរ​។​

       ក្រោម​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល ​សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា ​និង​សម្តេច​ពិជ័យ​សេ​នា ទៀ ​បាញ់ ​បាន​យក​ចិត្ត​ទុក​ដា​ក់យ៉ាង​ខ្លាំង​ នៅ​ក្នុង​ការ​ការ​ពា​រទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​ នៃ​ជម្ងឺកូវីដ​១៩​នៅ​កម្ពុជា ​ពិសេស​នៅ​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ​ ខ.ភ.ម​ និង​ក្រុម​គ្រួសារ​កង​ទ័ព​ផង​ដែរ​។​ ជា​មួយ​​គ្នា​នេះ បាន​ខិតខំ​គៀងគរ​រក​មូល​និធិ ​ជំនួយពី​សប្បុរស​ជន​នានា​ និង​​បណ្តា​ប្រទេស​ជា​មិត្ត​ភ័ក្ត ​ដើម្បី​ទទួល​បាន​វ៉ាក់សាំង​ការ​ពារ​ជម្ងឺ​កូវីដ​១៩​ មក​ចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ​ដោយ​ឥត​គិត​ថ្លៃ ​និង​ទៅ​តាម​ការ​ស្ម័គ្រ​ចិត្ត​។ ជាក់​ស្តែង ​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ របស់​មិត្ត​ចិន​ ចំនួន​៦០​ម៉ឺន​ដូស ​ដែល​ជា​ប្រភេទ​វ៉ាក់​សាំង ​​ស៊ីណូហ្វាម​ (Sinopharm) ​ផលិត​ដោយ​រដ្ឋាភិបាល​ចិន​ បាន​បញ្ជូន​មក​ដល់​ប្រទេស​កម្ពុជា ​នារ​សៀល​ថ្ងៃ​ទី​៧ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២១​។​ ក្រោយ​មក​ដល់​ប្រទេស​កម្ពុជា ​វ៉ាក់​សាំង ​Sinopharm ទាំ​ង​នេះ ​បាន​ត្រូវ​ប្រគល់​ជូន​ក្រសួង​ការ​ពារ​ជាតិ​ចំនួន ​៣០​ម៉ឺន​ដូស ​និង​ប្រគល់​ជូន​ក្រសួង​សុខាភិបាល​ចាត់​ចែង​ចំនួន ​៣០​ម៉ឺន​ដូស​។ ជា​បន្ត​បន្ទាប់​គិត​ចាប់​ពី​ថ្ងៃ​ទី​១០​ ខែ​កុម្ភៈ ​ឆ្នាំ​២០២១​មក​ ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ចំនួ​ន៤​កន្លែង​ និង​មន្ទីរ​ពេទ្យ​ ខ.ភ.ម ​ដែល​មាន​ឈ្មោះ​ហៅ​ថា ​ព្រះ​កេតុ​មាលា ​ក៏​បាន​ចាក់​វ៉ាក់​សាំង​ការពារ​កូវីដ​១៩​នេះ​ ទៅ​ថ្នាក់​ដឹក​នាំ ​មន្ត្រី​រាជ​ការ ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ ជា​ច្រើន​នាក់​។

      សូម​បញ្ជាក់​ថា៖​ មក​ដល់​បច្ចុប្បន្ន​នេះ​ កម្ពុជា ​អាច​គ្រប់​គ្រង​ស្ថាន​ការណ៍​ បាន​ល្អ​ប្រសើរ​ ដោយ​មិន​ទាន់​មាន ​ករ​ណី​ឆ្លង​ជំងឺ​កូវីដ​-​១៩​ ច្រើន​ ហើយ​ករណី​ស្លាប់​ នៅ​ក្នុង​ប្រទេស ​ក៏​មិន​ទាន់​មាន​ ខណៈ​ដែល​ប្រទេស​មួយ​ចំនួន ​ទាំង​ក្នុង​តំបន់​ និង​ពិភ​ព​លោក​ កំពុង​បន្ត​ទទួល​រង​គ្រោះ​យ៉ាង​ខ្លាំង​ក្លា​ផ​ងដែ​រ ដោ​យជំងឺ​កូវីដ​ ១៩​។ លទ្ធផល ​ដែល​កម្ពុជា​ទទួល​បាន​ទាំង​នេះ ​គឺ​ដោយ​សារ​ ការ​ចាត់​វិធាន​ការ​ ម៉ឹង​ម៉ាត់​របស់​ រា​ជរដ្ឋាភិ​បាល​ ជា​ពិសេស​ការ​ដឹកនាំ​ផ្ទាល់​​រប​ស់​ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ​ក្នុង​ការ​អនុវត្ត​វិធាន​តឹង​រឹង​នានា​ និង​ដោយ​មាន​ការ​ចូល​រួម​ជ្រោម​ជ្រែង​រប​ស់មន្ត្រី​គ្រប់​ជំនាញ ​នៃ​ក្រសួង​សុខាភិបាល ​និង​បណ្តា​ក្រសួង​ស្ថាប័ន​ ​អង្គភា​ព​ស៊ី​វិល ​និង​គ្រប់​ប្រភេទ​ទ័​ព។​ ជា​ពិសេ​ស​ពី​សំណាក់​ប្រជាព​លរដ្ឋ ​ទូ​ទាំង​ប្រទេស​ ដែ​ល​បាន​រួម​គ្នា​ ក្នុង​ការ​គោរព​ការ​ណែនាំ​ និង​ចូល​រួម​អនុវត្ត​វិធាន​សុខា​ភិបាល​នានា។​ ចំពោះ​មុខ​ ត្រូវ ​ខ.ភ.ម​ បន្ត​ចូល​រួម​អនុវត្ត ​វិធាន​ការ​សុខា​ភិបាល ​ឱ្យ​បាន​ខ្ជាប់​ខ្ជួន ​ដើម្បី​ការ​ពារ​ខ្លួន​ ក្រុម​គ្រួសារ ​អង្គភាព​ និង​សហគមន៍ ​ហើយ​ត្រៀម​លក្ខណៈ ​អនុវត្ត​បទ​បញ្ជា​របស់​អគ្គបញ្ជាកា​រ​នៃ​ ខ.ភ.ម​ ក្រសួង​ការ​ពារ​ជាតិ​ និង​រាជ​រដ្ឋាភិបាល ​នៅ​ក្នុង​ការ​ទប់​ស្កាត់ ​និង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​-​១៩​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ