ព័ត៌មាន

ពិធី​សម្ពោ​ធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ទីលាន​ហ្វឹក​ហាត់​បាញ់​ចម្រុះ ​និង​ការ​សម្តែង​លំហាត់​ មុខ​វិជ្ជា​អន្តរ​វុធ​បញ្ចប់​វគ្គ​ របស់​និស្សិត​នាយ​ទាហាន​ទ័ព​ជើង​គោក​ ជំនាន់ ​ទី​៩​
នាយកដ្ឋានព័ត៌មាន(៣)
120
2097 ពិធី​សម្ពោ​ធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ទីលាន​ហ្វឹក​ហាត់​បាញ់​ចម្រុះ ​និង​ការ​សម្តែង​លំហាត់​ មុខ​វិជ្ជា​អន្តរ​វុធ​បញ្ចប់​វគ្គ​ របស់​និស្សិត​នាយ​ទាហាន​ទ័ព​ជើង​គោក​ ជំនាន់ ​ទី​៩​

     វិទ្យាស្ថាន​ទ័ព​ជើង​គោក ​ថ្លុក​តា​សេក ​នៅ​ថ្ងៃទី០១​ ខែ​កុម្ភៈ ឆ្នាំ​២០២​១​ បាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ទីលាន​ហ្វឹក​ហាត់​បាញ់​ចម្រុះ ​និង​ការ​សម្តែង​លំហាត់​ មុខ​វិជ្ជា​អន្តរវុធ​បញ្ចប់​វគ្គ​ របស់​និស្សិត​នាយ​ទាហាន​ទ័ព​ជើង​គោក​ ជំនាន់​ ទី៩ ក្រោម​អធិបតី​ភា​ព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជា​តិ​ និង ​ឯកឧត្តម​ វ៉​ វ៉ាន់​ធាន​ ឯក​អគ្គរដ្ឋទូត​​ នៃ​សាធារណៈ​ប្រជាមា​និត​ចិន​ប្រចាំ​កម្ពុជា​។

 សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជា​តិ​ និង ​ឯកឧត្តម​ វ៉​ វ៉ាន់​ធាន​ ឯក​អគ្គរដ្ឋទូត​​ នៃ​សាធារណៈ​ប្រជាមា​និត​ចិន​ប្រចាំ​កម្ពុជា​


      ក្នុង​ឱកាស​នោះ ​សម្តេចពិជ័យសេនា ទៀ បាញ់ និង ឯកឧត្តម វ៉ វ៉ាន់ធាន បា​នកា​ត់ខ្សែ​បូរ​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវកា​រ ​ទីលាន​ហ្វឹក​ហាត់​បាញ់ច​ម្រុះ ​និង​បាន​ទស្សនា​ការ​សម្តែង​លំហាត់ ​មុខ​វិជ្ជា​អន្តរាវុធបញ្ចប់​វគ្គ របស់​និស្សិត​នាយ​ទាហាន​ទ័ព​ជើង​គោក​ ជំនាន់ ​ទី​៩​ ដែល​មាន​ ៨​មុខជំនាញ ក្នុង​នោះមា​ន​៖ ​បញ្ជូន​សារ​​, ជំនាញគឺមីសាស្ត្រ, ជំនាញរថក្រោះ ​ដែល​ជំនាញ​រថក្រោះ ​បង្ហាញ​ជូន​គណៈ​អធិបតី​ទស្ស​នា​នា​ពេល​នោះ​ត្រូវ​បាន​បើក​ប​រ សំដែង​ដោយ​និស្សិត​នាយ​ទាហាន​ទ័ព​ជើង​គោក​​ជា​នារី​ ក្រៅ​ពី​នេះ​មា​ន​ ជំនាញ​កាំភ្លើ​ង​ធំ​, ជំនាញ ​ការ​ពារ​អាកាស​, ជំនាញ​បច្ចេក​ទេស​បាញ់​, ជំនាញ​វិស្វកម្ម​ និង​ជំនាញ​យុទ្ធវិធី​។​ បន្ទាប់​មក​ សម្តេច​ពិជ័​យសេនា ​ទៀ បាញ់ និ​ង​ឯកឧត្តម វ៉ វ៉ាន់ធាន ព្រម​ទាំង​គណៈអធិបតី​ បាន​ទស្សនា​ការ​សំ​ដែង​របស់​និស្សិត​ជំនាញ​កាំ​ភ្លើង​ធំ​ថ្នាក់​ក​ងអនុសេនាតូ​ច​ប្រយុទ្ធ​ការ​ពារ​ទីតាំង​ កាំភ្លើង​ធំ​ ធន់​122 mm ​ដែល​ក្នុង​នោះមា​ន​និសិត្ស​ជា​នារី​ ជាអ្នក​ច្រ​កគ្រាប់ ​និង​បាញ់​កាំភ្លើង​ធំ​ ធន់​122 mm​ នេះ​។ ​សូមប​ញ្ជាក់​ថា៖​ ក្នុង​ប្រតិបត្តិការ​សឹក​នីមួយៗ ​កាំភ្លើង​ធំ​គឺជា​អាវុធ​មួយ​ប្រភេទ​ ដែល​អាច​ជួយ​បាញ់​គាំទ្រ ​ដល់​បណ្តា​កំលាំង​ឈរ​ជើង​ នៅ​អង្គភាព​ជួរ​មុខ​ ក្នុង​ពេ​លប្រយុទ្ធ​ ហើ​យអា​វុធ​កាំភ្លើង​​ធំ​នេះ​ មិ​នអា​ចខ្វះ​បាន​ឡើយ។​ ​បន្ទាប់​មក​គណៈ​អធិបតី​ក៏​​បាន​​ទស្សនា​​កា​រ​​សម្តែង​មុខ​ជំនាញ​ការ​ពារ​អាកាស​ ថ្នាក់​កង​អនុសេនាធំ​ ​ការពារទី​តាំ​ង​រឹង​មាំ​ រប​ស់​និស្សិត​នាយ​ទាហានទ័​ព​ជើង​គោក ​ជំនាន់​ ទី៩ ​ដោយ​ប្រើប្រាស់​កាំភ្លើង​ការពារអា​រកាស​ 37mm ​កាណុង២​ ចំនួន​៣​ដើម។​ ការ​សំដែង​នោះ​ត្រូវ​បាន​ដឹក​នាំ​បញ្ជាបា​ញ់​ដោយ​និសិ្សត​នាយ​ទាហាន​ ជា​នារី​។ កាំភ្លើង​ការពារ​អារកាស​ 37mm ​ដែល​បាន​សំដែង​ជូន​ទស្សនា​នា​ពេល​នេះ ​អាច​បាញ់ និ​​ង​កម្ទេច​គោល​ដៅ ​នៅលើ​អាកាស​គ្រប់​ប្រភេទ ​ក្នុង​ប្រសិទ្ធភាព​ចម្ងាយ​​៣៥០០​ម៉ែត្រ​ និង​កម្ពស់​មាន​ប្រសិទ្ធភាព ​៣០០០​ម៉ែត្រ​។ នៅពេល​ចាំ​បាច់ ​អាវុធនេះ​ក៏​អាច​បាញ់​គោល​ដៅ នៅលើ​ផ្ទៃ​ដី​ និង​ផ្ទៃ​ទឹក​ បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ផង​ដែរ​។

      ឧត្តមសេនីយ៍ឯក ម៉ម យឿន នាយក​វិទ្យាស្ថាន​ទ័​ពជើង​គោក​ ថ្លុក​តា​សេក ​បាន​បញ្ជាក់​អោយ​ដឹ​ងថា៖សមិទ្ធ​ផ​លនា​នា​ នៅក្នុង​សំណង់​ទីលាន​ហ្វឹក​ហាត់​បាញ់​ចម្រុះ​ ដែល​បាន​ប្រារព្ធពិធី​សម្ពោធ​នា​ពេល​នេះ ​រួម​មាន៖ អាគារ​បញ្ជាការ​ហ្វឹ​កហាត់​បាញ់​ចម្រុះ ​ចំនួន​ ០១​ខ្នង​ កម្ពស់​០៣​ជាន់​ ទីលាន​ហ្វឹក​ហាត់​ បើកបរ​រថក្រោះ ​រថពាស​ដែក,​ ទីលាន​ហ្វឹកហាត់​មុខ​វិជ្ជា​បើក​បរ​រថយន្ត​, ​ទីលាន​ហ្វឹកហាត់​មុខវិ​ជ្ជា​វិទ្យុទាក់​ទង​, ទីលាន​ហ្វឹក​ហាត់​មុខ​វិជ្ជា វិស្វកម្ម​, ទី​លាន​ហ្វឹក​ហាត់​បាញ់​, មុខ​វិជ្ជា​បច្ចេក​ទេស​ថ្មើរ​ជើង​, ទីលាន​ហ្វឹក​ហាត់​មុខ​វិជ្ជា​យុទ្ធវិធី​វាយ​ទី​ក្រុង​ ដែល​មាន​ផ្ទៃដី​សរុប​ទំហំ​ ២.៣ ហិតា​​។ ឯកឧត្តម ​បញ្ជាក់​ថា៖​ និស្សិត​នាយ​ទាហាន​ទ័ព​ជើង​គោក​ជំនាន់ទី​ ៩​ ដែល​ជាជំនាន់​ត្រៀម​បិ​ទបញ្ច​ប់វគ្គ​ នា​ថ្ងៃទី​១៨​ ខែ​កុម្ភៈ ​ខាង​មុខ​នេះ​ បាន​រៀបចំ​ការសម្តែង​លំហាត់​អន្ត​រាវុធ​បញ្ចប់​វត្ត​របស់​ខ្លួន​ ដើម្បី​អបអរសារទ​រ ចំពោះ​សមិទ្ធិផល​ ថ្មី​ដែល​បាន​កំពុង​ប្រារព្ធ​ពិធី​សម្ពោធ​នា​ពេល​នេះ ​ហើយក៏​ចង់​បង្ហាញ​នូវ​សមត្ថភាព ​និង​ចំណេះ​ដឹង​យោធា​របស់​ខ្លួន ​ក្រោយ​ពី​បាន​ហ្វឹកហ្វឺ​នអស់​រយៈ​ពេល​០៤​​ឆ្នាំ​ កន្លង​មក​។

​       ថ្លែងទៅពិ​ធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រា​ស់ទីលាន​ហ្វឹក​ហាត់​បាញ់​ចម្រុះ ​និង​ការ​សម្តែង​លំហាត់​ មុខ​វិជ្ជាអ​ន្តរវុធបញ្ចប់​វគ្គ របស់និស្សិតនាយ​ទាហា​ន​ទ័ព​ជើង​គោ​ក ​ជំនាន់ ទី៩ ក្នុងនាម​ក្រសួង​ការ​ពារ​ជា​តិ និង​អគ្គបញ្ជាការ ​​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​សំ​ដែង​នូវ​ការ​អបអរ​សារទរ ​និង​វាយ​តម្លៃ​ខ្ពស់​ ចំពោះកិ​ច្ច​សហប្រតិបត្តិកា​រ​ រវាង​វិទ្យាស្ថាន​ទ័​ពជើង​គោក​ ជា​មួយ​ក្រុម​បច្ចេក​ទេស​វិទ្យាស្ថាន​ការ​ពារ​អាកាស ​កាំភ្លើ​ង​ធំ ​នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ដែល​បាន​សហការ​គ្នា​សាង​សង់​ ទីលាន​ហ្វឹក​ហាត់​ចម្រុះ ​និងរចនា​សម្ព័ន្ធ​រណ​ប មួយ​ចំនួន​ទៀត ​ដំណើរ​ការ​ដោយ​រលូន ​និង​សម្រេច​ជោគ​ជ័យ​តាម​​ផែន​ការ​ នៃ​កិច្ចសហ​ប្រតិបត្តិការ​ រវា​ង​ក្រសួង​ការ​ពារ​ប្រទេស​ទាំង​ពីរ​ កម្ពុជា-ចិន ប្រចាំ​ឆ្នាំ​២០១៨​ និង​២០១៩។​ សម្តេច​ពិ​ជ័​យ​សេនា បាន​បញ្ជាក់​ថា៖ ​កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ ត្រូវ​បាន​បន្ត​ពង្រឹង​ពង្រីក​កាន់​តែ​ស៊ី ជម្រៅលើ​គ្រប់​វិស័យ ​រហូត​ឈាន​ដល់​កិច្ច​សហប្រតិបត្តិការ​ ភាព​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រ​ប់​ជ្រុង​ជ្រោយ​ "​ដោយ​ឈរ​លើ ​គោល​ការណ៍​ជឿជាក់​គ្នា ​យោគ​យល់​គ្នា ​គោរព​គ្នា​ និង​ផ្តល់​ផល​ប្រយោជន៍​ឲ្យ​គ្នា ​លើ​មូល​ដ្ឋាន​ ឈ្នះ ឈ្នះ និង​ សន្តិ​សហ​វិជ្ជមាន​"​ ដែល​មិន​អាច​បំបែកកាត់ផ្តាច់​បាន​ឡើយ ​ដូច​ថ្នាក់​ដឹក​នាំ​ប្រទេស​ទាំ​ងពីរ​ បាន​មា​នប្រសាសន៍​ ថា ​"មិត្ត​ភាព​ជា​ប្រពៃ​ណី​ និង​ជា​ប្រវត្តិ​សាស្ត្រ​ ទាំង​ពី​រ​កម្ពុជា​-​ចិន”​​សម្តេចពិជ័យសេនា ទៀ បាញ់ បាន​ចាត់​ទុក​ការ​សម្តែង​លំហាត់ទាំ​ង​ ៧​ជំនាញ​ របស់​និស្សិត​នាយ​ទាហាន​ទ័ព​ជើង​គោក​ ជំនាន់ទី​​៩ ​នា​ពេល​នេះ ​បាន​បង្ហាញ​ថា៖​ ការ​ហ្វឹក​ហ្វឺន​ និង​បណ្តុះ​បណ្តាល​ នា​ពេល​នេះ ​ពិត​ជា​មាន​លក្ខណៈ​សម​ស្រប ​និង​មាន​សារៈ​សំខាន់​ក្នុង​ទិស​ដៅ​កសាង ​និង​ពង្រឹង​វិស័យ​ការ​ពា​រជាតិ ​ដើម្បី​ធ្វើឲ្យកង​ទ័ព​មាន​វិជ្ជាជីវៈ ​ចំណេះ​ដឹង​ និង​ចំណេះធ្វើ​យ៉ាង​ពិតប្រាកដ​ ទន្ទឹម​នឹ​ងមន​សិការ​មុត​មាំ ​ហ៊ាន​ធ្វើ​ពលីកម្ម​គ្រប់​បែប​យ៉ាង​ ដើម្បី​ជាតិ​ សាសនា​ ព្រះ​មហាក្សត្រ​ ដែល​ជាការ​ទទួល​ខុស​ត្រូវ​ ប្រកប​ដោយ​កិត្តិយស​ដ៏​ថ្លៃថ្លា​ ឧត្តុង្គ​ឧត្ត​ម សម្រាប់​កង​យោធ​ព​លខេមរ​ភូមិន្ទ​យើង​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ