នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញក្រុងពាលីសាងសង់អគាររដ្ឋបាល របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក ដែលមានទំហំ ៣២ម x ៧ម ដែលចំណាយថវិការជាង ៨ម៉ឺនដុល្លារ ស្ថិតនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។
ពិធីនេះមានការចូលរួមពី លោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត និង លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ព្រមទាំងមានការចូលរួមពី នាយ នាយរង នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកតំណាងសាខាគយ និងរដ្ឋាករខេត្ត តំណាងសាខាពន្ធដារខេត្ត ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុក ព្រមទាំងមន្ត្រីរាជការស្រុក និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ជាច្រើនរូបទៀតផងដែរ។
សូមបញ្ជាក់ថា៖ ឯកឧត្តម សៅ សុខា តែងតែបានណែនាំឲ្យកសាងអគារកងរាជអាវុធហត្ថ តាមបណ្តាខេត្ត និងតាមស្រុកក្រុងទាំងអស់ នៅទូទាំងប្រទេស។ ដោយឡែកសម្រាប់ខេត្តស្វាយរៀង ទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថតាមបណ្តាស្រុក ក្រុងក៏បានកសាងឡើងជាបន្តបន្ទាប់ ដើម្បីផ្ដល់កន្លែងធ្វើការដល់កងកម្លាំងបានសមរម្យ ដើម្បីចូលរួមចំណែកការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ៕