ព័ត៌មាន

អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ​បន្ថែម​កា​រអភិវឌ្ឍន៍​ថ្មី​មួយ​ជំហាន​ទៀត ​នា​ដើម​ឆ្នាំ​២០២១​!​
នាយកដ្ឋានព័ត៌មាន(៣)
106
2078 អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ​បន្ថែម​កា​រអភិវឌ្ឍន៍​ថ្មី​មួយ​ជំហាន​ទៀត ​នា​ដើម​ឆ្នាំ​២០២១​!​

       កន្លង​មក​ បញ្ជាការ​ដ្ឋាន​កង​រា​ជអាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ​ក្រោម​ការ​ដឹក​នាំ​របស់ ​ឧត្តម​សេនីយ៍​ឯក​ រ័ត្ន​ ស៊្រាង​ និ​ងដោយ​មាន​ការ​ណែនាំ ​ចង្អុល​បង្ហាញ​ពី​ នាយ​ឧត្តម​សេនីយ៍ ​សៅ​ សុខា ​អគ្គ​មេ​បញ្ជាការ​រង​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​ មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​អភិវឌ្ឍន៍​ជា​បន្ត​បន្ទាប់​ តាម​រយៈ​ការ​ធ្វើ​ទំនើប​កម្ម​ នូវ​សំណង់​អាគារ​រដ្ឋបាល ​ក៏​ដូច​ជា​កត្តា​មនុស្ស ​និង​កត្តា​សម្ភារៈ​គ្រឿង​បំពា​ក់​គ្រប់​ប្រភេទ​ មួយ​ជំហាន​ម្តង​ៗ​ ស្រប​តាម​ការ​រីក​ចម្រើន​របស់​ប្រទេស​ជា​តិ​។

       ជាក់​ស្តែង​កាល​ពី​ថ្ងៃទី​២០​ ខែ​មករា ​ដើម​ឆ្នាំ​២០២១​នេះ ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ​បាន​សម្រេច​នូវ​ស្នាដៃ​ថ្មី​បន្ថែម​ទៀត​ ដោយ​បាន​កែ​លម្អរ​សំណង់​អាគារ​ទាំង​ស្រុង​ នៅ​មូល​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​បឹង​កេង​កង​ ឲ្យ​មាន​ភាព​ទំនើប​ស៊ី​វីល័យ​ តាម​ស្តង់​ដា​រួម​របស់​អាវុធ​ហត្ថ​ រាជ​ធានី​ភ្នំពេញ​ និង​ដោយ​បាន​ការ​អញ្ជើញ​ចុះ​ពិនិត្យ​ដោយ​ផ្ទា​ល់​ពី ឧត្តម​សេនីយ៍​ឯ​ក រ័ត្ន​ ស៊្រាង​ ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​ អ្ន​​ក​ឧកញ៉ា លាង ឃុន អាជ្ញា​ធរ​មូល​ដ្ឋាន​ខណ្ឌ​ សង្កាត់ ​និង​ក្រុម​ការ​ងារ​ ជា​ច្រើន​នាក់​ទៀត​ផង​ដែរ។​

       សមិទ្ធិផ​លថ្មី ​រប​ស់មូល​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ ខណ្ឌ​បឹង​កេង​កង​ ដែល​ទើប​សម្រេច​បាន​នេះ ​គឺ​បង្ហាញ​អំពី​ការ​រីក​ចម្រើន​ របស់​អាវុធ​ហត្ថរាជ​ធានី​ភ្នំពេញ ​បន្ថែម​ថ្មី​ពី​លើ​សមិទ្ធិផល​ស្នា​ដៃ​ជា​ច្រើន ​ដូច​ដែល​ធ្លាប់​បាន​បង្ហាញ​នា​ពេល​កន្លង​មក​ មាន​ដូច​ជា​ទី​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ រាជធានី​​ភ្នំពេញផ្ទាល់ មូលដ្ឋានកង​រាជអាវុធ​ហត្ថ​ខណ្ឌ​៧​មករា​ និង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ដូន​ពេញ​ ហើយជា​ទស្សន​វិស័យ​របស់ ​ឧត្តម​សេនីយ៍​ឯក​ រ័ត្ន ស៊្រាង ​នឹង​បន្ត​កសាង ​សមិទ្ធិផល​តាម​បណ្តា​មូលដ្ឋាន​អាវុធ​ហត្ថ​ខណ្ឌ​ ចំនួន​១១​ផ្សេង​ទៀត​ ជា​បន្ត​បន្ទាប់​មួយ​ជំហាន​ម្តង​ៗ​ ឲ្យ​មាន​ភាព​ទំនើប​តាម​ស្តង​ដា​រួម​តែ​មួយ​គ្រប់ៗ​ខណ្ឌ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ