ព័ត៌មាន

សម្តេច​ក្រឡា​ហោម ​ស ​ខេង ​ស្ដាប់​របាយ​ការណ៏​បច្ចុប្បន្ន​ភាព​ នៃ​កិច្ច​ប្រតិបត្តិការ​បោស​សំអាត​គ្រាប់​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ ក្នុង​នាវា​ចំបាំង​ដែល​លិច​ក្នុង​ទន្លេ​
នាយកដ្ឋានព័ត៌មាន(៣)
96
2054 សម្តេច​ក្រឡា​ហោម ​ស ​ខេង ​ស្ដាប់​របាយ​ការណ៏​បច្ចុប្បន្ន​ភាព​ នៃ​កិច្ច​ប្រតិបត្តិការ​បោស​សំអាត​គ្រាប់​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ ក្នុង​នាវា​ចំបាំង​ដែល​លិច​ក្នុង​ទន្លេ​

      កិច្ច​ប្រតិបត្តិ​ការ​រយៈ​ពេល​ ៣​ខែ​កន្លង​មក​នេះ ​កម្លាំង​ជំនាញ​រុក​រក​នាវា​លិច ​និង​បោស​សំអាត ​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ​តាំង​ពី​សម័យ​សង្គ្រាម​ រវាង​កង​ទ័ព​ លន់ ​ណុល ​និង​កង​ទ័ព​ខ្មែរ​ក្រហម​ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​វាល​ ឃុំ​មាន​ជ័យ​ ស្រុក​ស្រី​សន្ធរ​ ខេត្ត​កំពង់​ចាម​មក​ដល់​ថ្ងៃ​នេះ​​ គឺ​ទទួល​បាន​លទ្ធផល​ចំនួន​សរុប​ ៩១២​គ្រាប់​ហើយ​។​

 ​នាយ​ឧត្តមសេ​នីយ៏ ​នាង​ ផាត​ រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ ​ក្រសួង​ការ​ពារ​ជាតិ


      ខាង​លើ​នេះ​ជា​របាយ​ការណ៍​របស់​ក្រុម​ការ​ងារ​អន្តរ​ក្រសួង​ ដឹក​នាំ​ដោយ ​នាយ​ឧត្តមសេ​នីយ៏ ​នាង​ ផាត​ រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ ​ក្រសួង​ការ​ពារ​ជាតិ​ ក្នុង​ការ​ចុះ​សិក្សា​ និង​ដោះ​ស្រាយ​ករណី​គ្រាប់​យុទ្ធភ័ណ្ឌ​​មិន​ទាន់​ផ្ទុះ​ ក្នុង​ទន្លេ​ដែល​ស្ថិត​នៅ​ភូមិ​សាស្ត្រ​ខា​ង​លើ ​ជូន​ដល់​ សម្ដេច​ក្រឡា​ហោម ​ស ​ខេង ​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ នា​ព្រឹក​ថ្ងៃ​ទី១៤​ ខែ​មករា​ ឆ្នាំ២០២១​ ដែល​បាន​ប្រព្រឹត្ត​​ទៅ ​នៅ​ទីស្ដីការ​ក្រសួង​មហា​ផ្ទៃ​។

​      តាម​រយៈ​សំណើរ​របស់​ក្រសួង​មហា​ផ្ទៃ ​កាល​ពី​ថ្ងៃទី​២៨ ខែ​សីហា​ ឆ្នាំ២០២០​ រាជ​រដ្ឋាភិ​បាល​កម្ពុជា​ បាន​ធ្វើ​ការ​សម្រេច​បង្កើត​ក្រុម​ការ​ងារ​អន្តរ​ក្រសួង​មួយ​ ដើម្បី​សិក្សា​និង​ដោះ​ស្រាយ​ករណី​រក​ឃើញ​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ ​ស្ថិ​ត​នៅ​ភូមិ​វាល ​ឃុំ​មាន​ជ័យ​ ​ស្រុក​ស្រី​សន្ធរ ​ខេត្ត​កំពង់​ចាម​។​ ​ក្រុម​ការ​ងារ​អន្តរ​ក្រសួង​ដែល​មាន​រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​ជា​ប្រធាន ​និង​មានការ​ចូល​រួម​ពី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ និង​អាជ្ញាធរ​ដែន​ដី​ គឺ​មាន​ភារកិច្ច​ត្រូវ​ចុះ​ធ្វើ​ការ​សិក្សា ​ស្រា​វជ្រា​វ​អំពី​ប្រវត្តិ​នាវា​ដែល​លិច​ ប្រភេ​ទគ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ ​និង​ស្លាក​ស្នាម​នានា​ដែល​បន្សល់​ទុក ឲ្យ​បាន​ច្បាស់​លាស់​ ព្រ​ម​ទាំង​បាន​អនុវត្ត​អំពី​លក្ខខណ្ឌ​បច្ចេក​ទេស​ ដើម្បី​ធ្វើ​ប្រតិបត្តិការ​​ស្រង់​យក​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ ពី​ក្នុង​នាវា​លិច​នោះ​ប្រកប​ដោយ​សុវត្ថិភាព​។​ ក្រុម​ការ​ងារ​បាន​ធ្វើ​ការ​សហការចុះ​​សិក្សា​ និង​វាស់​វែង​កំណត់​ទីតាំង​នាវា​ ដែល​លិ​ច​និង​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ ដើម្បី​កំណត់​គោល​ដៅ ​សម្រាប់​បោះ​ពោង​ ឬ​ដាក់​ផ្លាក​សញ្ញា​សម្គាល់​ជា​តំបន់​មាន​ហានិភ័យ ​ដែល​ត្រូវ​ហាម​ឃាត់​មិ​ន​ឱ្យ​ធ្វើ​​អាជីវកម្ម​ ធ្វើ​នាវា​ចរណ៍​ឆ្លង​កាត់​ និង​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​ចូល ​ក្នុង​ថេរវេលា​ដែល​ហាម​ឃាត់​​នោះ​។​ ក្រុម​ការងារ​បាន​សហការ​ជា​មួយ​ក្រសួង​ការ​ពារ​ជាតិ ​ដើម្បី​ចាត់​តាំង​កម្លាំង​កង​ទ័ព​ជើង​ទឹក​ សហការ​ជា​មួយ​នគរបាល​ព្រំ​ដែន​ទឹក​ ​នៃ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ ប្រចាំ​ការ​ការ​ពារ​ជា​ប្រចាំ ​នៅ ​តំបន់​ដែល​មាន​ហានិភ័យ ​ដែល​ត្រូវ​បាន​ហាម​ឃាត់​ខាង​លើ​សំដៅ ​ធ្វើ​ការ​ហាម​ឃាត់​មិន​ឲ្យ​ប្រជា​ពល​រដ្ឋ​ ចេញ​ចូល​ឆ្លង​កាត់​ធ្វើ​អាជីវកម្ម​ និង​ការ​ធ្វើ​នាវា​ចរណ៍​ចូល​ទៅ​ក្នុង​តំបន់​នោះ​។​ ​ចំពោះ​គ្រាប់​ដែល​ស្រង់​បាន​ទាំង​នោះ​  ត្រូវ​បាន​ស្តុក​ទុក​នៅ​ទីតាំង​សុវត្ថិភាព​ឆ្ងាយ​ពី​ទី​ប្រជុំជ​ន​ នៅ​ជាប់​មាត់​ទន្លេ​ និង​មាន​ការ​យាម​ការ​ពារ​ ២៤ ម៉ោង​លើ​ ២៤​ម៉ោង​។​ កិច្ច​សហប្រតិបត្តិការ​នេះ​ នឹង​ត្រូវ​ខំ​ប្រឹង​ប្រែង​រិះ​រ​កគ្រប់​មធ្យោបាយ​ ដើម្បី​ឲ្យ​សំរេច​បាន​ជោគ​ជ័យ​ទាំង​ស្រុង​ នា​ដើម​ខែ​ឧសភា​ខាង​មុខ​នេះ​ គឺ​មុន​រដូវ​វស្សា​មក​ដល់​។

សម្ដេច​ក្រឡា​ហោម ​ស ​ខេង ​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ


      សម្តេច​ក្រឡា​ហោម ​ស ​ខេង ​បាន​វាយ​តំលៃ​ខ្ពស់ ​និង​កោត​សរសើរ​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​​របស់​ក្រុម​ការ​ងារ​អន្តរ​ក្រសួង​ និង​ក្រុម​ជំនាញ​ ដែល​សំរេច​បាន​លទ្ធផល​ល្អ​ ក្នុង​ការ​បំពេញ​ភារកិច្ច​រុក​រក​​នាវា​លិច​ និង​បោស​សំអាត ​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្នុ​ង​នាវា​​ដែល​លិច​ក្នុង​ទន្លេ​។ សម្តេច​បាន​ចាត់​ទុក​ភារកិច្ច​ទាំ​ងនេះ​ ជា​ភារកិច្ច​សំខាន់​បំផុត ​ទាម​ទា​រឲ្យ​មាន​ក្រុម​អ្នក​ជំនាញ​ ដែ​លមាន​សមត្ថភាព​ខ្ពស់​។​ សម្តេច​ក៏​បាន​សំណូមព​រ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ផ​ងដែរ​ ដើម្បី​ធ្វើ​យ៉ាង​ណាជៀ​សវា​ង​ឲ្យ​បាន​នូវ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ