ព័ត៌មាន

ឯកឧត្តម​ ជៀង ​អំ ​សំណេះ​សំណាល​ជា​មួយ​ថ្នាក់​ដឹក​នាំ​ ចំណុះ​អគ្គ​នាយក​ដ្ឋាន​យោធ​សេវា​
នាយកដ្ឋានព័ត៌មាន(៣)
101
2051 ឯកឧត្តម​ ជៀង ​អំ ​សំណេះ​សំណាល​ជា​មួយ​ថ្នាក់​ដឹក​នាំ​ ចំណុះ​អគ្គ​នាយក​ដ្ឋាន​យោធ​សេវា​

      នា​ព្រឹក​ថ្ងៃ​ទី​១៣ ​ខែ​មករា ​ឆ្នាំ​២០២១​ នាយ​ឧត្តម​សេនីយ៏ ​ជៀង ​អំ ​រដ្ឋ​លេខា​ធិការ ​ក្រសួង​ការ​ពារ​ជាតិ បាន​​​ជួប​​សំណេះ​សំណាល​ជា​មួយ​ថ្នាក់​ដឹក​​នាំ​​ចំណុះ​អគ្គ​នាយក​ដ្ឋាន​ យោធ​សេវា​ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ ឯកឧត្តម ​រដ្ឋ​លេខា​ធិការ ​អនុ​រដ្ឋលេខា​ធិការ​, ឯកឧត្តម​ អគ្គ​នាយក​, អគ្គ​នាយក​រង​ តាម​បណ្តា​នាយក​ដ្ឋាន​ចំណុះ​អគ្គ​នាយក​ដ្ឋាន​ជា​ច្រើន​រូប​ទៀត។

 នាយ​ឧត្តម​សេនីយ៏ ​ជៀង ​អំ ​រដ្ឋ​លេខា​ធិការ ​ក្រសួង​ការ​ពារ​ជាតិ 


      ​ក្នុង​ឱកាស​នោះ​អគ្គនាយក​ អគ្គនាយក​រង​ ជា​ប្រធាន​នាយក​ដ្ឋាន ​ចំណុះ​អគ្គ​នាយក​ដ្ឋាន​យោធ​សេវា​ រួម​មាន ​នាយក​ដ្ឋាន​អប់រំ​, នាយក​ដ្ឋាន​សោធនិ​វត្តន៏​, នាយក​ដ្ឋាន​ព័ត៌​មាន​ និង​នាយក​ដ្ឋាន​កិច្ច​ការ​យោធា​ស៊ីវិល​ បានលើក​ឡើង​នូវ​លទ្ធផល​ការ​ងារ​​ ដែល​ខ្លួន​អនុវត្ត​សំរេច​បាន​ក្នុង​មួយ​ឆ្នាំ​២០២០ ​​និង​​បាន​លើក​ទិស​ដៅសំ​រាប់​បន្ត​អនុវត្ត​នា​ឆ្នាំ​ខាង​មុខ​បន្ត​ទៀត​រួច​មក ឯកឧត្តម​ ជៀង អំ ក៏​បាន​ថ្លែង​ការ​កោត​សរសើរ​រាល់​លទ្ធផល​ និង​ស្នា​ដៃ​ អគ្គ​នាយក​ដ្ឋាន​យោធ​សេវា ​និង​តាម​បណ្តា​នាយក​ដ្ឋាន​ចំណុះ​ទាំង​អស់​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​ភារកិច្ច​ សំរេច​បាន​ជូន​ក្រសួង​ការ​ពារ​ជាតិ ​ក៏​ដូច​ជា​ស្ថាប័ន​នានា​ ដែល​មាន​ការ​ពាក់​ព័ន្ធ ​ទៅ​តាម​ជំនាញ​របស់​ខ្លួន​នីមួយៗ​។ ឯ.ឧ ​ក៏​បាន​លើក​ឡើង​នូវ​ពាក្យ​ស្លោក ​(​អរគុណ​សន្តិភាព) ដែល​បាន​នាំ​មក​ឲ្យ​ប្រទេស​យើង ​ទទួល​បាន​ការ​អភិវឌ្ឍ​ និង​ជឿន​លឿន​គ្រ​ប់​វិស័យ​។​ ឯ.ឧ ​ក៏​មិ​នភ្លេច​លើក​ពី​ការ​ដឹង​គុណ​ចំពោះស្ថាបនិក​សន្តិភាព​ ដែល​នាំ​មក​ជូន​ប្រជា​ពល​រដ្ឋ​កម្ពុជា​គឺ​ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ ជា​មគ្គុទេស​តែ​មួយ​គត់ ​ដែល​ហ៊ាន​លះ​បង់​សាច់​ស្រស់​ឈាម​ស្រស់​ ដើម្បី​នាំ​យក​សន្តិភាព​នេះ​មក​ជូន​ជាតិ ​និង​ប្រជាជន​យើង​។

       ក្នុង​ឱកាស​ដែល​ពិភព​លោក​សព្វ​ថ្ងៃ​ កំពុងទ​ទួល​រង​នូវ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូរីដ​១៩​ ឯ.ឧ ​ក៏បា​ន​ផ្តល់​ជា​យោបល់​ដល់​នាយក​ដ្ឋាន​អប់រំ​ ត្រូ​វ​បញ្ចូល​ខ្លឹម​សារ​ឃោសនា​អប់រំ​ ផ្សព្វ​ផ្សាយ​ នូវ​វិធាន​ការណ៏​ របស់​រាជ​រដ្ឋាភិ​បាល ​និង​ក្រសួង​សុខា​ភិបាល ​ក្នុង​ការ​ការ​ពារ​ និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចូល​រួម​ទប់​ស្កាត់​ និង​ការ​ពារ​ជំងឺ​ឆ្លង​ដ៍​កាច​សាហាវ​នេះ​ ​ចូល​ទៅ​ក្នុង​ផែន​ការ​អប់រំ​ចិត្ត​សាស្ត្រ​ប្រចាំ​ឆ្នាំ ​២០២១ ​របស់​ខ្លួន​ ដើម្បី​ឲ្យ​កង​ទ័ព​ទូ​ទាំង​ប្រទេស​បាន​អនុវត្ត​។​ ចំពោះ​នាយក​ដ្ឋាន​ព័ត៌មាន ​ក្នុង​បរិបទ​នៃ​ការ​ជឿន​លឿន​ របស់​បច្ចេក​វិទ្យា​អេឡិក​ត្រូ​និក​ជា​សាកល​ ឯ.ឧ ​ក៏​បាន​ផ្តល់​ជា​យោបល់​ក្នុង​ការ​បង្កើត​ជា​ផេក​ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​សារាចរ​,​ ផែន​ការ​សកម្ម​ភាព ​ឬ​សេចក្តី​ណែ​នាំ​អប់រំ​នានា ​របស់​ក្រសួង​ការ​ពារ​ជាតិ​ ជូន​ទៅ​តាម​បណ្តា​កង​ឯកភាព​កង​ទ័ព​ទូ​ទាំង​ប្រទេស​ ឲ្យ​ទទួល​បាន​ទាន់​ពេល​វេលា​ និង​ឆាប់​រហ័ស​។ ដោយ​ឡែក​ក្នុង​ការ​អនុវត្ត​ផែន​ការ​គោល​នយោបាយ​ ធ្វើ​កំណែរ​ទំរង់​ទូ​ទាំង​ ខ.ភ.ម ​ឯ.ឧ ​រដ្ឋលេខា​ធិការ​​មា​នការ​ចាប់​អារម្មណ៍​នូវ​សេចក្តី​ព្រៀង​ច្បាប់​ អំពី​របប​សន្តិសុខ​សង្គម​ ដោយ​ឯ.ឧ បាន​សំណូមពរ​ដល់​នាយកដ្ឋាន​សោធនិ​វត្តន៏​ ត្រូវ​បន្ត​ចូល​រួម​បង្កើត​នូវ​សេចក្តី​ព្រៀង​ច្បាប់​នេះ​ជា​មួយ​អ្ន​កច្បាប់​ របស់​ក្រសួង​ការ​ពារ​ជាតិ​ ឲ្យ​បានជា​ប់​ជា​ប្រចាំ ​ដើម្បី​ធ្វើ​ឲ្យ​ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម​មាន​ការ​ប្រសើរ​ឡើង​ ជៀសវា​ង​អោយ​បាន​នូវ​ការ​ធ្វើ​ឲ្យ​មាន​សតិ​អារម្មណ៏​ក្នុ​ងជួរ​កង​ទ័ព​របស់​យើង​លើ​បញ្ហា​នេះ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ