ព័ត៌មាន

កិច្ច​ប្រជុំ​ការ​ងារ​អគ្គ​បញ្ជាការ​ដ្ឋាន​
នាយកដ្ឋានព័ត៌មាន(៣)
101
2050 កិច្ច​ប្រជុំ​ការ​ងារ​អគ្គ​បញ្ជាការ​ដ្ឋាន​

      ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​វង្ស ​ពិ​សេន ​អគ្គ​មេ​បញ្ជាការ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ៍​ ទី​១២ ​ខែ​មករា​ ឆ្នាំ​២០២១ ​បាន​អញ្ជើញ​ជា​អធិបតី ​ដឹក​នាំ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ ​វាយ​តម្លៃ ​លទ្ធផល​ការ​ងារ ​ប្រចាំ​សប្តាហ៍ ​ដែល​អគ្គ​មេ​បញ្ជាការ ​បាន​ប្រគល់​ឲ្យ​។​ កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ ឯកឧត្តម ​លោក​ជំទាវ​ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​ចម្រុះ​ នាយ​ក​ទីចា​ត់​ការ ​ស្ថាប័ន​ អង្គភាព​ពាក់​ព័ន្ធ​ ក្នុង​អគ្គ​បញ្ជាការ​ដ្ឋាន​ ជា​ច្រើន​រូប​ទៀត​។​

       បន្ទាប់​ពី ​ឯកឧត្តម​ លោក​ជំទាវ​ អគ្គ​មេ​បញ្ជាការ​រង​ នាយក​ស្ថាប័ន​ អង្គ​ភាព​ពាក់​ព័ន្ធ ​មាន​មតិ​រាយ​ការណ៍ ​អំពី​លទ្ធផល​ការ​ងារ​សម្រេច​បាន​នូវ ​ចំណុច​ខ្លាំង ​ចំណុច​ខ្សោយ​ និង​បញ្ហា​ប្រឈម​រួច​មក​ ឯកឧត្តម វង្ស ពិសេន បាន​សម្តែង​នូវ​ការ​កោត​ស​រសើរ ​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ ចំពោះ​ភារកិច្ច​ដែល​បាន​ប្រគល់​ឲ្យ​ ទៅ​តាម​ស្ថាប័ន​និមួយៗ​ ក្នុង​សប្តាហ៍​កន្លង​មក​។

   ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​វង្ស ​ពិ​សេន ​អគ្គ​មេ​បញ្ជាការ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ


​       ឯកឧត្តម ​អគ្គ​មេ​បញ្ជាការ​បាន​មាន​ប្រសាសន៍ ​អំពី​សភាព​ការណ៍​​ជាតិ​ អន្តជាតិ​ និង​ដាក់​ចេញ​នូវ​ទិស​ដៅ​ឱ្យ​បណ្តា​ស្ថាប័ន​ អង្គភាព​ពាក់​ព័ន្ធ​ទាំង​អស់​ ត្រូវ​បន្ត​អនុវត្តន៍​​នូវ​បទប​ញ្ជា​ គោល​ការណ៍​ និង​ផែន​ការ​មួយ​ចំនួន​រួម​មាន​៖​ អំពី​សភាព​ការ​ណ៍​អន្តរជាតិ ​ឯកឧត្តម​ អគ្គ​មេ​បញ្ជាការ​បាន​មាន​ប្រសាសន៍​លើក​ឡើង​អំពី​ស្ថាន​ភាព​នយោ​បាយ​នៅ​សហរដ្ឋ​អាមេរិច ​និង​ជម្ងឺ​កូរឹដ​១៩ ​ដែល​នៅ​បន្ត​ឆ្លង​រីក​រាល​ដាល​ ដែល​ជា​ក្តី​កង្វល់​របស់​ពិភព​លោក​នៅ​ឡើយ​។ ចំពោះ​សភាព​ការណ៍​ជាតិ​ ឯកឧត្តម​បាន​បញ្ជាក់​ថា​៖ ក្នុង​នាម​យើង​កង​យោធ​ពលខេម​រ​ភូមិន្ទ​មាន​តួនាទី ​ភារកិច្ច ​ជា​អ្ន​កការ​ពារ​ បូរណ​ភាព​ទឹក​ដី​ ការពារ​ជាតិ ​សាសនា ​ព្រះ​មហា​ក្សត្រ ​និង​ការ​ពារ​រាជ​រដ្ឋា​ភិបាល​ ស្រប​ច្បាប់​មិន​ឲ្យ​ពួក​អគតិ​ណា​មួយ​បំផ្លេច​បំផ្លាញ​សុខ​សន្តិភាព​ ស្ថេរភាព​បាន​ឡើយ​។ នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ នាយ​ឧត្តម​សេនីយ៍​ អគ្គ​មេ​បញ្ជា​ការ​ បាន​ដាក់​ចេញ​នូវ​បទ​បញ្ជា ​និង​ទិស​ដៅ​ ដែល​បាន​ប្រគល់​ឱ្យ​នៅ​តាម​បណ្តា ​ស្ថាប័ន​ និង​អង្គភាព​និមួយៗ ​ត្រូវ​បន្ត​កាងា​ររបស់​ខ្លួន ​ក្នុង​នោះ ​មេ​បញ្ជាការ​ នាយ​ក​ស្ថាប័ន ​បណ្តា​អង្គភាព​ពាក់​ព័ន្ធ ​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ត្រូវ​អនុវត្ត​ការ​ងារ​ តាម​ឋានានុ​ក្រម​បទ​បញ្ជា ​របស់​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​មេ​បញ្ជាការ​ និង​ប្រតិបត្តិ​ទៅ​តាម​គោល​នយោ​បាយ​របស់​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចុះ​។​

       បន្ត​យ​ក​ចិត្ត​ទុក​ដាក់​គ្រប់​គ្រង​កម្លាំង ​ចាត់​តាំង​របប​វេន​ប្រចាំ​ការ ​ប្រចាំ​បញ្ជា​ និង​ត្រៀម​លក្ខណៈ​ទាំង​មធ្យោបាយ ​សម្ភារៈ​រង់​ចាំ​បទ​បញ្ជា​ ក្រែង​មាន​ឧបទ្ទវ​ហេតុ​អ្វី​មួយ​កើត​ឡើង​ដោយ​ចៃដន្យ​ យើង​នឹង​ដោះ​ស្រាយ​ទាន់​ពេល​វេលា។​ បណ្តា​អង្គភាព​បន្ត​យក​ចិត្ត​ទុក​ដាក់​គ្រប់​គ្រង​អចលន​ទ្រព្យ​របស់​រដ្ឋ​ឲ្យ​បាន​ល្អ​។​ បន្ត​សហការ​ទំនាក់​ទំនង​ជា​មួយ​អជ្ញាធរ​ដែន​ដី​ភូមិ​ឃុំ​ធ្វើ​កិច្ច​ការ​ដែល​នូវ​សេស​សល់​ឲ្យ​បាន​ល្អ​។ បន្ត​ធ្វើ​ការ​ងារ​ទំនាក់​ទំ​នង​ព័ត៌​មាន​សហ​ប្រតិបត្តការ​តាម​ព្រំ​ដែន​ឲ្យ​បាន​ល្អ​។ ស្ថាប័ន​ សាលា ​អង្គភាព​ពាក់​ព័ន្ធ​ ត្រូវ​រៀបចំ​បើក​វគ្គ​បណ្តុះ​បណ្តាល​ហ្វឹក​ហ្វឺន​ និង​វគ្គ​បំប៉ន​ និង​ការ​ងារ​អប់រំ​ចិត្ត​សាស្រ្ត​សំរាប់​ឆ្នាំ​២០២១​។​ បណ្តា​អង្គភាព ​ស្ថាប័ន​ទាំង​អស់​ពេល​ធ្វើ​ផែន​កា​រ​អ្វី​មួយ​ ត្រូវ​ប្រជុំ​មេ​បញ្ជា និង​មេបញ្ជាការ​រង​ ឆ្លង​សម្រេច​យក​សម្លេងភាគ​ច្រើន​។ បន្ត​អប់រំយោ​ធិន​ក្នុង​អង្គភាព​ ចូល​​រួម​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជម្ងឺ​កូរឹដ​-​១៩ ​ដោយ​អនុវត្ត​នូវ​បទ​បញ្ជា ​របស់​រាជ​រដ្ឋាភិ​បាល​និង​គោល​ការណ៍​​ណែ​នាំ​របស់​ក្រសួង​សុខា​ភិបាល​បាន​ដាក់​ចុះ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ