ព័ត៌មាន

ឯកឧត្តម​ ណឹម​ សុវត្តិ​ ជួប​សន្ទនា​តាម​ទូរស័ព្ទ​ ជា​មួយ​អនុរដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​សឹង្ហ​បូរី​
នាយកដ្ឋានព័ត៌មាន(៣)
162
2043 ឯកឧត្តម​ ណឹម​ សុវត្តិ​ ជួប​សន្ទនា​តាម​ទូរស័ព្ទ​ ជា​មួយ​អនុរដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​សឹង្ហ​បូរី​

      នៅ​ព្រឹក​ថ្ងៃ​ទី០៥​ ខែ​មករា​ ឆ្នាំ​២០២១​នេះ ​នាយឧត្តមសេនីយ៏ ណឹម សុវត្តិ ទី​ប្រឹក្សា​ពិសេស ​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​អគ្គ​នាយក ​អគ្គ​នាយក​ដ្ឋាន​ នយោ​បាយ​ និង​កិច្ច​ការ​បរទេស​ បានទ​ទួល​ជួប​តាម​ទូរស័ព្ទ​ជា​មួយ ​ឯ.ឧ ​ទៀវ ​អេង​ឌី​ ​(​Teo​ Eng ​Dih)​ អនុរដ្ឋ​លេខា​ធិការ​ទទួល​បន្ទុក​នយោ​បាយ​ក្រសួង​ការ​ពារ​ជាតិ​សឹង្ហ​បូរី​។ ​ក្នុង​ជំនួប​នោះ​ភាគី​ទាំង​ពី​រកម្ពុជា​ និង​សិង្ហ​បុរី ​ក៏​បាន​លើក​អំពី​សកម្មភាព​ការ​ងារ​អនុវត្ត​ប្រយុទ្ធ​ នឹង​ជំងឺ​កូវីដ​១៩​ កន្លង​មក​តាម​ប្រទេស​រៀង​ខ្លួន​។​

       ក្នុង​ឱកាស​នោះ​ ឯកឧត្តម ណឹម សុវត្ថិ ក៏​បាន​លើក​អំពី​ការ​ងារ​ផ្សព្វ​ផ្សាយ​ នៅ​ក្នុង​ទូទាំង​កង​យោធ​ពល ខេមរ​ភូមិន្ទ​ ចំពោះ​រាល់​សកម្មភាព​ការ​ងារ​អនុវត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ​ដោយ​បា​នអនុវត្ត​និង ​ផ្សព្វ​ផ្សាយ​ ទៅ​តាម​សេចក្តី​ណែ​នាំ​របស់​រាជ​រដ្ឋាភិ​បាល ​ដែល​មាន ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន​ ជា​ប្រមុខ​ដឹក​នាំ​ ​និង​រា​ល់អនុសាសន៍​របស់​ សម្ដេច​ពិជ័យ​សេ​នា ​ទៀ បាញ់ ឧ​បនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ​នូវ​រាល់​បណ្តា​សារ​អប់រំ​ណែនាំ​រប​ស់​ក្រសួង​សុខា​ភិបាល​ និង​ខ្លឹមសារ​ នៃ​ការ​វិវឌ្ឍន៍​ថ្មីៗ​របស់​ជំងឺផ​ង​ដែរ​។​ ឯកឧត្តម​ក៏​បាន​លើក​ឡើង​អំ​ពី​ សេចក្កី​ណែនាំ​ របស់​នាយក​ដ្ឋាន​សុខាភិ​បាល​ក្រសួង​ការ​ពារ​ជាតិ​ ស្ដី​ពី​ការប្រយុទ្ធ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ នៃ​ជំងឺ​កូវីដ​១៩​ ជូន​ដល់​គ្រប់​បណ្ដា​អង្គភាព​ទូទាំង​ប្រទេស​។​ ព្រម​ទាំង​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​បណ្ដា​អង្គភាព ​ក្នុង​ការ​ចុះទៅ​អប់រំ​ហ្វឹក​ហ្វឺន​ដល់​កង​ទ័ព​ និង​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​ឲ្យ​បាន​យល់​អំពីការ​ ការ​ពារ​ និង​ទប់​ស្កាត់​ជំងឺ​កូវីដ​-​១៩ ព្រម​ទាំង​បាន​ធ្វើការ​សហការ​ជា​មួយ​មន្ទី​រ​ពេទ្យ​ព្រះ​កេតមាលា ​នឹង​គ្រូពេ​ទ្យ​ឯកទេស​ចិន​ ក៏​ដូច​ជា​ពេទ្យ​ឯកទេស​ផ្សេងៗ​ផង​ដែរ​។​ ឯកឧត្ត​ម​ក៏បាន​បញ្ជាក់​ថា៖ ក្រសួង​ការ​ពារ​ជាតិ​ ក៏​បាន​បញ្ជូន​នាយ​ទាហាន​សុខាភិ​បាល​ចូល​រួម​ធ្វើ​ការ​យ៉ាង​មមា​ញឹក ​ក្នុង​ពេល​មាន​ករណី​ណា​មួយ​កើត​ឡើង​ និង​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ ដើម្បី​តាម​ដាន​ស្ថាន​ភាព​ជំងឺ​កូវីដ​-១៩​ ជា​រៀង​រាល់​ថ្ងៃ​។ ឯកឧត្តម​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​៖​ ក្រសួង​ការ​ពារ​ជាតិ​ក៏​បាន​ត្រៀម​ពេទ្យ​ជំនាញ​ចំនួន ​១៨៨​នាក់ ​និង​អាគារ ​សម្រាប់​ដាក់​ព្យាបា​ល​ធ្វើ​ចត្តាឡីស័ក​ ព្រម​ទាំង​ត្រៀម​ពេទ្យ​ជំនាញ ​ចំនួន​២២០​នាក់ សម្រាប់​ធ្វើ​អន្តរាគមន៍​ ទៅ​តាម​បណ្ដា​កង​ឯកភាព​នានា​ រប​ស់កង​យោធ​ពល​ខេមរ​ភូមិន្ទ​។​ ចំពោះកា​រងារ​ចត្តាឡីស័ក ​ក្រសួង ​ក៏បា​ន​សហការ​ជា​មួយក្រុ​មគ្រូ​ពេទ្យ​ឯកទេស​ចិន​ ចុះ​អប់រំ​ទប់​ស្កា​ត់​ការ​រីក​រាល​ដាល​ ​នឹង​ធ្វើ​តេស្ត​ស្ម័គ្រ​ចិត្ត​ ជូន​កងទ័​ព​ និង​គ្រួសារ​តាម​បណ្ដា​កង​ឯកភាព ​ដោយ​បាន​សហការ​ជា​មួយ​ក្រុម​គ្រូពេទ្យ​ និង​មន្ទីរ​ពេទ្យ​ ព្រះ​កេតមា​លា​ ដើម្បី​ទទួល​យក​ប្រតិភូ និង​សិក្ខា​កាម​នានា​ ដែល​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ ក៏​ដូច​ជា​ចុះ​តាម​បណ្ដា​ទីតាំង​ផ្ទាល់​ផង​ដែរ​។

      ចំពោះ​ការងា​រ​ចូល​រួម​ប្រជុំ ​ឯកឧត្តម​ ក៏​បាន​លើក​ឡើង​ ក្នុង​ការ​ចូល​រួម​ប្រជុំ​អន្ត​រក្រសួង ​និងតា​ម​បណ្ដា​អង្គភាព​ ដើម្បី​ទទួល​បាន​ និង​អនុវត្ត​នូវ​វិធាន​ការ​នានា ​ពិសេស​ចូល​រួម​ប្រជុំជា​មួយ​បណ្ដា​ប្រទេស ​ជា​មិត្ត​តាម​រយៈ​វីដេអូ ដើ​ម្បី​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ និង​ការ​គ្រ​ប់​គ្រង​ការ​ពារ​ជំងឺ​កូវីដ​-​១៩​​។ ​មិន​តែ​ប៉ុណ្ណោះ ​ខ.ភ.ម​ កន្ល​ងមក​ក៏​បាន​ទទួល​សម្ភារៈ ​បណ្ដា​ប្រទេស​ជា​មិត្ត​ និង​បាន​ធ្វើកា​រ​បរិច្ចាក​ មួយ​ចំនួន ​ទៅ​ជូន​បណ្តា​ប្រទេស ដែល​កំពុង​ត្រូវ​ការ​នូវ​សម្ភា​រៈ​ទាំង​នេះ​ទៀត​ផង​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ