ព័ត៌មាន

នាយ​ឧត្ដម​សេនីយ៍ ​ម៉ក់ ​សា​រុន ​ទទួល​សម្ភារៈ​បរិក្ខារ​ សម្រា​ប់ទប់​ស្កាត់ ​និង​ឆ្លើយ​តប​ការ​រាត​ត្បាត​ នៃ​ជំងឺ​កូវីដ​១៩​ ពី​នាយ​ក​មជ្ឈ​មណ្ឌ​ល​ស្រាវ​ជ្រា​វយុទ្ធ​សាស្ត្រ​យោធា​
នាយកដ្ឋានព័ត៌មាន(៣)
149
2040 នាយ​ឧត្ដម​សេនីយ៍ ​ម៉ក់ ​សា​រុន ​ទទួល​សម្ភារៈ​បរិក្ខារ​ សម្រា​ប់ទប់​ស្កាត់ ​និង​ឆ្លើយ​តប​ការ​រាត​ត្បាត​ នៃ​ជំងឺ​កូវីដ​១៩​ ពី​នាយ​ក​មជ្ឈ​មណ្ឌ​ល​ស្រាវ​ជ្រា​វយុទ្ធ​សាស្ត្រ​យោធា​

      អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ នាយ​ឧត្ដម​សេនីយ៍ ​ម៉ក់ ​សា​រុន ​កាល​ពី​ថ្ងៃ​៣០​ ខែ​ធ្នូ ​ឆ្នាំ២០២០​ បាន​ទទួល​សម្ភារៈ​បរិក្ខារ​មួយ​ចំនួន​ពី​ ឧត្ដមសេនីយ៍ឯក គឹម វណ្ណា នាយក​មជ្ឈមណ្ឌល​ស្រាវ​ជ្រា​វយុទ្ធ​សាស្ត្រ​យោធា ​អគ្គ​បញ្ជាការ​ សម្រាប់​ទប់​ស្កាត់ ​និង​ឆ្លើយ​តប​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ-​១៩​​។ ពិធី​ប្រគល់​ និង​ ទទួល​សម្ភារ​បរិក្ខា​រនេះ ​បាន​ប្រព្រឹត្ត​ធ្វើ​នៅ​អគ្គ​បញ្ជាការ​ដ្ឋាន ​ដែល​មាន​ម៉ាស​ចំនួន ​២៥.០០០​ សន្លឹក ​និង​ទឹក​អាល់​កុល​ចំនួន ​៣០០​ លីត្រ​។

      នៅ​ក្នុ​ង​ឱកាស​នោះ ​ឧត្ដម​សេនីយ៍ឯ​ក​ គឹម​ វណ្ណា ​បាន​សម្តែង​នូវ​ក្តី​សោមន​ស្សរីក​រាយ​ ដែល​បាន​រួម​ចំណែក​ជួយ​ឧបត្ថម្ភ​ជា​សម្ភារ​បរិក្ខារ​ ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រប​ស់​ថ្នាក់​ដឹក​នាំ​អគ្គ​បញ្ជាការ​ ក្នុង​ការ​ទប់​ស្កាត់​ការ​រីករាល​ដាល​ នៃ​ជំងឺកូវីដ​-១៩​។ ​ឯកឧត្ដម ​បញ្ជាក់​ថា​៖ អំណោយ​ឧបត្ថម្ភ​នៅពេ​ល​នេះ ​ទោះ​បី​មាន​ចំនួន​តិច​តួច​ តែនេះ​ជាទឹកចិត្ត​ផ្សារ​ភ្ជាប់​មនោ​សញ្ចេតនា ​ក៏​ដូច​ជាស្មារ​តីសាមគ្គី​ភាព​ តាម​វប្បធម៌នៃ​ការ​ចែក​រំលែក​។​

       នាយ​ឧត្ដមសេនីយ៍ ​ម៉ក់ សារុន ​បាន​ថ្លែង​អំណរគុណ​ចំពោះ ​ឧត្ដមសេនីយ៍ឯក គឹម វណ្ណា ដែល​បាន​ជួយ​ឧបត្ថម្ភ​ទឹ​ក​អាល់​កុល ​និង ​ម៉ាស ​ដល់​អគ្គ​បញ្ជាការ​នា​ពេល​នេះ ​ដោយ​នាយ​ឧត្ដម​សេនីយ៍ ​បាន​ហៅ​ការ​ផ្តល់​ជំនួយទាំងនេះ​ គឺ​បញ្ជាក់​ពី​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​សុខ​ភាព​កង​ទ័ព​ ដែល​ជា​បង្អែក​ដ៍​រឹង​មាំ​ក្នុង​ភារ​កិច្ច​ការពារ​បូរណ​ភាព​ទឹក​ដី​ ជា​ពិសេស ​ក្នុង​កាលៈ​ទេសៈ​បច្ចុប្បន្ន​ ដែល​យើង​ទាំ​ងអស់​គ្នា​កំពុង​ខិតខំ​ប្រឹង​ប្រែង​ បង្ការ​ទប់​ស្កាត់​ការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩​ តាម​ការ​ណែនាំ​រប​ស់​ក្រសួងសុ​ខា​ភិបាល​ និង​ការ​ដឹកនាំ​របស់​ប្រមុខ​រាជ​រដ្ឋា​ភិបាល​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ