ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​ម៉ក សា​រ៉ុន ទទួលសម្ភារៈសប្បុរស់​ជន​ពី​ដំណាង​​​ពាណិជ្ជករ​​ជ​ន​​ជា​តិ​ចិន​​​
នាយកដ្ឋានព័ត៌មាន(៣)
193
2005 នាយ​ឧត្តម​សេនីយ៍ ​ម៉ក សា​រ៉ុន ទទួលសម្ភារៈសប្បុរស់​ជន​ពី​ដំណាង​​​ពាណិជ្ជករ​​ជ​ន​​ជា​តិ​ចិន​​​

       នៅ​អគ្គ​បញ្ជាការ​ដ្ឋាន​ កាល​ពី​ថ្ងៃទី​០​១​ ខែធ្នូ​ ឆ្នាំ២០២០​ នាយ​ឧត្តម​សេនីយ៍ ​ម៉ក សា​រ៉ុន​ អគ្គ​មេប​ញ្ជាការ​រង ​ខ.ភ.ម ​ក្នុង​នាម​ជា​តំណាង ​ឯកឧត្តម​ អគ្គ​មេ​បញ្ជាការ​ ​តាម​រយៈ ឧត្ដម​សេនីយ៍​ឯក​ ជិម​ សុខ ​នាយ​រង​សេនា​ធិ​ការ​ចម្រុះ ​និង​ជា​នាយក​ទីចាត់​ការ​បុគ្គលិក​ អគ្គ​បញ្ជាការ ​បាន​អនុញ្ញាតិ​ឲ្យ​ លោក ​ឈិន​ ដូ​សេង​ ជា​សប្បុរស់​ជន​ដំណាង​ឲ្យ​ពាណិជ្ជករ​ជន​​ជាតិ​ចិន​ និង​ភរិយា​ ​លោក ​ស្រី​ អឿ​​តារា​បុប្ផា ​និង​ លោក​​ ស្រ៊ាង​ សំ​ណាង ​និង​គណៈ​ប្រតិភូ​ចូល​ជួប ​ដើម្បី​ផ្ដល់​ជា​សម្ភារៈ​ដល់​អគ្គ​បញ្ជាការ​ដ្ឋាន​។​

       បន្ទាប់​មក​ លោក ​ឈិន​ ដូ​សេង​ បា​ន​ជំរាប​ នូវ​សម្ភារៈ​ចំនួន​ប្រាំ​ពី​រ​មុខ ​ដែល​បាន​យក​មក​ផ្ត់ល់​ជូន​នា​ពេល​នេះ ​រួម​មាន៖​ ជែល​សម្រាប់​លាង​សំអាត​ដៃ​ការ​ពារ​មេរោគ​កូវិដ​១៩​ មាន​ចំនួន ​៦៤៨​ដប ​ម៉ាស៊ីន​សំរា​ប់វា​ស់ស្ទង់​កម្ដៅ​មានចំ​នួន ​១៦២​គ្រឿង ឧបករណ៍​សំរាប់​ពិនិត្យ​កូវិដ​១៩​ចំនួន ​១០០០​គ្រឿង ម៉ាស់​សំរាប់​ពាក់​ការ​ពារ​ចំនួន ​៤១០០​ម៉ាស់ ថ្ម​ពិល​តូច​ចំនួន​ ៤០​០គ្រាប់​ ស្ពា្រយ​សំរាប់​បាញ់​សម្លា​​ប់មេ​រោគ​មាន​ចំនួន ​៤៣​២​ដប​ និង​ អាល់​កុល​សំរា​ប​លាង​សំអាត​ដៃ​ មាន​ចំនួន ​៩០លីត្រ​។ ​សរុប​ជា​ប្រាក់​រៀល​មាន​ចំនួន ៤១.​៨៣៤.​​០០​០​រៀល ​ស្មើរ​និង​ចំនួន​  ១០.​៤៥៩​​ដុល្លា សហរដ្ឋ​អាមេ​រិច​។​

       ​ក្នុង​​នាម​​ ឯកឧត្តម អគ្គ​មេ​បញ្ជាការ​នៃ​ (ខ.ភ.ម)​ ឯកឧត្តម ​ម៉ក់​ សា​រ៉ុន​ សូម​សម្ដែង​នូវ​ការ​កោត​សរសើរ​ចំពោះ ​ឯកឧត្ដម​ ជិម​ សុខ និង​ជា​ពិសេស​អរគុណ​ដល់​ លោក ​ឈិន​ ដូ​សេង​ និង​អស់​លោក​ លោក​ស្រី ​ព្រម​ទាំង​គណៈ​ប្រតិភូ​ ដែល​មាន​សណ្ដាន​ចិត្ត​ល្អ​ចំណាយ​នូវ​ធន់​ធាន​ ទិញ​សម្ភារៈ​ជួយម​ក​ដល់​អគ្គ​បញ្ជាការ​ដ្ឋាន​ក៏​ដូចជា​ជួយ​ដល់​(ខ.ភ.ម) ​ផង​ដែរ​។​

        ឯកឧត្តម​ ម៉ក់​ សា​រ៉ុន​ បាន​សន្យា​ថា​៖​ និង​យក​សម្ភារៈ​ទាំង​អស់​នេះ​ទៅ​បំរើឲ្យ​(ខ.ភ.ម)​ ដើម្បី​យក​ទៅ​ប្រើ ​ប្រាស់​ទប់​ស្កា​ត់​បង្ការ​ការ​ពា​រប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​កូវិដ​១៩ ​មិ​ន​ឲ្យ​មាន​ការ​ឆ្លង​ដល់​យោធិន​ ក្នុង​ព្រឹត្តិ​ការណ៍ ​ថ្ងៃ​២៨ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ ដែល​ជា​រលក​ទី​ពីរ​ថ្មី​មួយ​ សំរាប់​ប្រទេស​រប​ស់​យើង​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ