ព័ត៌មាន

កិច្ច​ប្រជុំ​ប្រុង​ប្រៀប​​ឯកសារ​ សម្រាប់​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​លើក​ទី​១៤​
នាយកដ្ឋានព័ត៌មាន(៣)
250
2000 កិច្ច​ប្រជុំ​ប្រុង​ប្រៀប​​ឯកសារ​ សម្រាប់​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​លើក​ទី​១៤​

      នៅ​ថ្ងៃ​ទី​២៧​ ខែ​វិច្ឆិកា ​ឆ្នាំ២០២០​ នៅ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​ប្រារព្ធ​កិច្ច​ប្រជុំ​ប្រុង​ប្រៀប​​ឯកសារ​ សម្រាប់​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​លើក​ទី​១៤​ អេ​.ឌី.អិម.អិម(ADMM​) ​និង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បូក​ លើកទី​៧​ ដែល​កិច្ច​ប្រជុំនេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​​​អធិបតី​ភាព​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​។​

 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ


       ថ្លែង​បើក​កិច្ច​ប្រជុំ ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​សំ​ដែង​ការ​កោត​សរសើរ និ​​ងវាយ​តំលៃ​ខ្ពស់​ ចំពោះ​ក្រុម​ការ​ងារ​ និង​មន្ត្រី​ជាន់​ខ្ពស់​ការ​ពារ​ជាតិ​អាស៊ាន ​ដែល​បាន​រៀប​ចំ​ដឹក​នាំ​កិច្ច​ប្រជុំ​អាស៊ាន​ការ​ពារ​ជាតិ​ ​នា​ពេល​កន្លង​ម​ក​។ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​បញ្ជាក់​ថា៖​ កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​លើក​ទី ​១៤​ និង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បូក​ លើក​ទី ​៧ ​ដែល​នឹង​ប្រជុំនៅ​ពេល​ខាង​មុខ​គឺ​ ​មាន​សារៈ​សំខាន់​។​ កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ក្រៅ​ផ្លូវ​ការ​ បាន​ប្រារព្ធ​ធ្វើ​នៅ​វៀត​ណាម​​រួច​ហើយ​ កាល​ពី​ដើម​ឆ្នាំ​២០២០​​។ ប៉ុន្តែ​ដោយ​សារ​វិបត្តិ​នៃ​ជំងឺ​កូវីដ ​១៩ ​ធ្វើ​កិច្ច​ប្រជុំ​ចុង​ក្រោយ​នេះ​ ត្រូវ​ធ្វើ​តាម​រយៈ​ប្រពន្ធ័​វីដឺ​អូ​វិញ​។

       នៅ​ក្នុង​ឱកាស​នោះ ​នាយ​ឧត្តម​សេនីយ៍ ​ណឹម ​សុវត្ថិ​ អគ្គ​នាយក ​អគ្គ​នាយក​ដ្ឋាន​នយោ​បាយ​ និង​កិច្ចការ​បរទេស​ និង​ជា​ប្រធាន​កិច្ច​ប្រជុំ​មន្ត្រី​ជាន់​ខ្ព​ស់​ការ​ពារ​ជាតិ​អាស៊ាន ​បាន​រាយ​ការណ៍​សង្ខេប​ជូន​កិច្ច​ប្រជុំ​អំពី​លទ្ធផល​ ដែល​ក្រុម​ការ​ងារ​អាស៊ាន​សំរេច​បាន​ ក្នុង​ពេល​កន្ល​ង​មក​ និង​ការ​ប្រុង​ប្រៀប​រៀប​ចំ​ សំរាប់​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​លើក​ទី​ ១​៤ ​និង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បូក ​លើក​ទី​៧ ​ដែល​វៀត​ណាម​ធ្វើ​ជា​ម្ចា​ស់​ផ្ទះ​។ ​ការ​ប្រុង​ប្រៀប​សម្រាប់​កិច្ច​ប្រជុំ​អាស៊ាន ​ឆ្នាំ២០២១​ សម្រាប់​អង្គភាព​នីមួ​យ​ៗ ​ព្រម​ទាំង​ការ​ប្រុង​ប្រៀប​គោល​គំនិត​សម្រាប់​កិច្ច​ប្រជុំ​មន្ត្រី​ជាន់​ខ្ពស់​ការ​ពារ​ជាតិ​អាស៊ាន ​ឆ្នាំ​២០២២​ ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចា​ស់​ផ្ទះ​ផង​ដែរ​​។ ឯកឧត្តម​បាន​បញ្ជាក់​ថា​៖ កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ ​ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​០៩​ ខែ​ធ្នូ​ឆ្នាំ​២០២០​ ដែល​វៀត​ណាម​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​និង​ធ្វើ​ការអ​នុម័ត​ឯកសារ​ទស្សន​ទាន​ចំនួន​ ៣​ ក្នុង​នោះ​មាន​ ប្រតិបត្តិ​ការណ៍​តាម​និយាម​ចំនួន ​២​កម្ម​វិធី​ ៣​ឆ្នាំ ​របស់​ អេ.ឌី.អិម.អិម(​ADMM​) ​ពី​ឆ្នាំ២០២០ ដល់​ឆ្នាំ​ ២០២៣ និង​សេចក្តី​ប្រកាស​រួម​ រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​ព្រម​ទាំង​បញ្ហា​ផ្សេងៗ​មួយ​ចំនួន​ទៀត។​ ដោយ​ឡែក​ចំពោះ​កិច្ច​ប្រជុំ ​អេ.ឌី.អិម.អិម ដែល​ប្រទេស​ប្រុយ​ណេ​ ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ២០២១​ កិច្ច​ប្រជុំ​នេះ​ភាគ​ច្រើន​នឹង​ធ្វើ​តាម​ប្រព័ន្ធ​វីដេអូ​ ដោយ​សារ​​ជំងឺ​កូវីដ​១៩​​។ ​កិច្ច​ប្រជុំ​ឆ្នាំ​២០២១​ ក្នុង​ក្រប​ខ័ណ្ឌ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​មាន ១២​​ប្រជុំ ​ក្នុង​ក្រប​ខណ្ឌ័​អគ្គ​បញ្ជាការ​មាន​ ៤​កិច្ច​ប្រជុំ ​និង​ក្រប​ខណ្ឌ​វេទិកា​អាស៊ាន​មាន​ ២​កិច្ចប្រជុំ​ កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បូក​មាន​ ២​កិច្ច​ប្រជុំ​ សរុប​ទាំង​អស់​ មាន​២០​កិច្ច​ប្រជុំ​។

​       ចំ​ណែក​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ឆ្នាំ ​២០២២ ​ឯកឧត្ត​ម​ ណឹម​ សុវត្ថិ ​បញ្ជាក់​ថា​៖​ ដើម្បី​បំពេញ​ការ​ងារ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ នៃ​កិច្ច​ប្រជុំ ​ADMM និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ឆ្នាំ ​២០២០​ អគ្គ​នាយក​ដ្ឋា​ន​នយោបាយ​ និង​​កិច្ច​ការ​បរ​ទេស​ បាន​រៀប​ចំ​​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​២០២០​ ដោយ​រៀបចំ​កិច្ច​ប្រជុំ​ចំនួន​ ៦​លើក​ និង​ទទួល​បាន​ការ​​សម្រេច​សម្ដេច​ពិជ័យ​សេនា​ លើ​ការ​រៀប​ចំ​ក្រុម​មន្ត្រី​យោធា​ទទួល​បន្ទុក​ការ​ងារ​អាស៊ាន​តាម​ស្ថាប័ន​ជំនាញ​, រៀបចំ​ទុក​ធ្វើ​ជា​ម្ចាស់​ផ្ទះ​បែប​កូន​កាត់​ នឹង​រៀប​ចំ​ព្រឹត្តិ​ការណ៍​តាម​បែ​បសា​មញ្ញ ​​លើ​រូប​ភាព​ និង​ផ្ដោត​សំខាន់​លើ​ខ្លឹម​សារ​ បង្កើត​គណៈ​កម្មការ​ ADMM 2012 ដែល​មាន​ ៦​អនុ​គណៈ​កម្មការ​ ចំណុះ​។ ក្នុង​​ឱកា​ស​នោះ​កិច្ច​ប្រជុំ​ ក៏​បាន​ពិភាក្សា​គ្នា​អំពី​ការ​ប្រុង​ប្រៀប​រៀប​ចំ​សំរាប់​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​លើក​ទី​ ​១៤​ និង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បូក​ លើក​ទី​ ៧ និង​កិច្ច​ប្រជុំ​ពាក់​ពន្ធ័​មួយ​ចំនួន​ទៀត​។

       ថ្លែង​បូក​សរុប​កិច្ច​ប្រជុំ ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​បញ្ជាក់​ថា​៖​ កម្ពុជា​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ក្នុង​ឆ្នាំ​២០២២ ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​ដូច​នេះ ​គឺ​យើង​ត្រូវ​ត្រៀម​ចាប់​តាំង​ពី​ឆ្នាំ​២០២១​ នេះ​ទៅ​។ ឆ្នាំ​២០២១​ ត្រូវ​ពិនិត្យ​អោយ​បាន​ដិត​ដល់​នូវ​រាល់​កិច្ច​ការ​ទាំង​ឡាយ ​ត្រូវ​ម្ចាស់​ការ​ប្រុង​ប្រៀប​អោយ​ហើ​យ​ ដើម្បី​ឈាន​ទៅ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ឆ្នាំ​២០២២ ​នូវ​រាល់​កិច្ច​ប្រជុំ​នានា​ ដែល​មា​នការ​ពាក់​ពន្ធ័​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ