ព័ត៌មាន

ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត ​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​ពហុភាគី​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​អាស៊ាន​លើក​ទី​២១​ (21st​ ACAMM)​ តាម​រយៈ​ប្រព័ន្ធ ​Virtua​l ​Conference​
នាយកដ្ឋានព័ត៌មាន(៣)
154
1993 ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត ​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​ពហុភាគី​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​អាស៊ាន​លើក​ទី​២១​ (21st​ ACAMM)​ តាម​រយៈ​ប្រព័ន្ធ ​Virtua​l ​Conference

      នៅ​ថ្ងៃ​ទី​២៤ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​នេះ ​នៅ​ទី​បញ្ជាការ​កង​ទ័ព​ជើង​គោក ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ​ឧត្តម​សេនីយ៍​ឯ​ក ហ៊ុន​ ម៉ា​ណែត​ អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​មេ​បញ្ជាការក​ង​ទ័ព​ជើង​គោក​ រួម​ជា​មួយ​​នឹង​​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ នៃ​បណ្តា​ប្រទេស​អាស៊ាន​ទាំង ​០៩ ​ផ្សេង​ទៀត​ បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​ពហុភាគី ​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​អាស៊ាន​លើក​ទី ​២១​ (21st ​ACAMM)​ ​តាម​រយៈ​ប្រព័ន្ធ ​វីដឺអូ​ខុន​ហ្រែ្វន​ (Virtual Conference) ដែល​រៀប​ចំ​ឡើង​ក្រោម​ការ​សម្រប​សម្រួល​របស់​កង​ទ័ព​ជើង​គោក​ប្រ៊ុយ​ណេ​ ជា​ប្រធាន​នៃកិ​ច្ច​ប្រជុំ និ​ង​ក្រោម​ប្រធាន​បទ​ “ភា​ព​ស្អិត​រមួត ​និង​ការ​ឆ្លើយ​តប​របស់​កង​ទ័ព​ជើង​គោក ​នៃ​បណ្តា​ប្រទេស​អាស៊ាន ​នៅ​ចំពោះ​មុខ​ការ​ប្រែ​ប្រួល​បញ្ហា​សន្តិសុខ​តំប​ន់​ ស្រប​តាម​គន្លង​បែប​បទ​ថ្មី​ក្រោយ​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​-​១៩​”​។​

       នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ ​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ នៃ​បណ្តា​ប្រទេស​អាស៊ាន ​បាន​កត់​សម្គាល់​អំពី​បញ្ហា​ប្រឈម​រួម​របស់​កង​ទ័ព​នៅ​ចំពោះ​មុខ​វិបត្តិ​ នៃ​ជំងឺ​រាត​ត្បាត​សាកល​កូវីដ​-​១​៩ ​ដែល​ធ្វើ​ឱ្យ​កង​ទ័​ព​នៃ​ប្រទេស​នី​មួយ​ៗ​ ត្រូវ​រ៉ាប់​រ​ងទទួល​ខុស​ត្រូវ​លើ​ការ​ងារ​ច្រើន​ ក្នុង​ពេល​តែ​មួយ​។ ក្នុង​នោះ ​ក្រៅ​ពី​ការ​ខិត​ខំ​បំពេញ​ភារកិច្ច​ស្នូល​ជា​ប្រចាំ ​ដោយ​ត្រូវ​ធ្វើ​យ៉ាង​ណារ​ក្សា​ឱ្យ​ការ​បំពេញ​ការ​ងារ​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​ ទាំង​ការ​ងារ​ប្រតិបត្តិការ​,​ ការ​ងារ​ហ្វឹក​ហ្វឺន​ និង​កិច្ច​សហការ​ផ្សេងៗ​ ស្រប​តាម​គន្លង​បែប​បទ​ថ្មី​នៃ​ជំងឺ​កូវីដ​-​១៩​ កង​ទ័ព​ក៏​ត្រូវ​មាន​ភារ​កិច្ច​ចូល​រួម​ជា​មួយ​រដ្ឋាភិ​បាល​ ក្នុង​កា​រប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាត​ត្បាត​នៃ​ជំងឺ​នេះ ​ដើម្បី​ការ​ពារ​សុខ​ភាព​ និង​អាយុ​ជីវិតប្រជា​ជន​ផង​ដែរ​។​

       ឆ្លង​តាម​បទ​បង្ហាញ​របស់​កង​ទ័ព​ជើង​គោក​ នៃ​ប្រទេស​សមាជិក​អាស៊ាន​នី​មួយៗ​ លើ​បទ​ពិសោធន៍​នៃ​ការ​ឆ្លើយ​តប​ចំពោះ​ជំងឺ​កូវីដ​-​១៩​ កិច្ច​ប្រជុំ​​ក៏​បាន​កត់​សម្គាល់​អំពី​ជោគ​ជ័យ​ក្នុង​កម្រិ​តផ្សេងៗ​គ្នា​ នៃ​ការ​ចូល​រួម​របស់​កង​ទ័ព​ក្នុង​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេ​​ស​រៀង​ៗ​ខ្លួន​លើ​ការ​បង្ការ​ និង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាត​ត្បាត​សាកល​នេះ ​ក្នុង​នោះ​ក​ង​ទ័ព​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ទាំង​នៅ​ក្នុង​ការ​ចូល​រួម​រៀប​ចំ​ផែន​ការ​,​ ការ​ផ្តល់​នូវ​សម្ភារៈ​ និង​ការ​ដឹក​ជញ្ជូន​, ​ការ​ប្រើ​ប្រាស់​កម្លាំង​សុខា​ភិបាល​,​ ការ​សហការ​ជា​មួយ​ស្ថាប័ន​នគរ​បាល​នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ​នៅ​តាម​ច្រក​ព្រំ​ដែ​ន និង​ការ​អនុវត្ត​ដោយ​ម៉ឺង​ម៉ាត់​ នូវ​រាល់​វិធាន​ការ​សុខា​ភិបាល​ទប់​ស្កាត់​បាន​នូវ​ការ​ចម្លង​ នៅ​ក្នុ​ង​អង្គ​ភាព​ជា​ដើម​។​ ជា​ពិសេស​ទោះ​នៅ​ក្នុង​កាលៈ​ទេសៈ​នៃ​វិបត្តិ​នេះ ​កង​ទ័​ពក៏​នៅ​តែ​ខិត​ខំ​ព្យាយាម​រក្សា​បាន​នូវ​សមត្ថភាព​ពេញ​លេញ ​និង​ការ​ត្រៀម​លក្ខណៈ​គ្រប់​ពេល​វេលា​ អាច​បំពេញ​ភារកិច្ច​ និង​ប្រតិបត្តិកា​រ​ស្ទើរ​ដូច​ធម្មតា​។​ ជាក់​ស្តែង​ ខណៈ​ដែល​បណ្តា​ប្រទេស​អាស៊ាន​ភាគ​ច្រើន​ទទួល​រង​នូវ​វិបត្តិ​គ្រោះ​ទឹក​ជំនន់​ និង​ខ្យល់​ព្យុះ​ ដែល​កន្លង​ទៅ​ថ្មី​ៗ​នេះ ក​ងទ័​ព​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ប្រតិបត្តិ​ការ​ជួយ​សង្គ្រោះ​ប្រជា​ពល​រដ្ឋ​បាន​ទាន់​ពេល​វេលា​ និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​។​ ជា​រួម​ នៅ​ចំពោះ​មុខ​វិបត្តិ​នៃ​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​-​១៩​ ដែល​មិន​ទាន់​លុប​បំបាត់​បាន​នៅឡើ​យ ​កិច្ច​ប្រជុំ​បាន​កត់​សម្គា​ល់​អំពី​តម្រូវការ​ នៃ​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​រួម​គ្នា​ រវាង​កង​ទ័​ពជើង​គោក​ នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សន្តិសុខ​ទាំង​ប្រពៃណី ​និង​មិន​មែន​ប្រពៃ​ណី ​រួម​ទាំង​បញ្ហា​ជំងឺ​កូវីដ​-១៩​ ដែល​ជា​បញ្ហា​កំពុង​ប្រឈម​ថ្មី​នេះ​ តាម​រយៈ​ការ​ពិចារ​ណារៀ​ប​ចំ​សកម្មភាព​ សហប្រតិបត្តិ​ការ​មួយ​ចំនួន​ដូច​ជា ​​ការ​ជួប​ប្រជុំ​,​ ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​របស់​នាយ​ទាហាន​គ្រប់​ជាន់​ថ្នាក់​ និង​ការ​ធ្វើ​លំហាត់​លើ​តុ​តាម​ប្រព័ន្ធ​ ICT ​ទន្ទឹម​នឹ​ងការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ពង្រឹង​សមត្ថភា​ពនៅ​ក្នុង​វិស័យ​សន្តិ​សុខ​ព័ត៌មា​ន​វិទ្យា​ ដើម្បី​ឱ្យ​ការ​ទំនាក់​ទំនង​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ទាំង​នេះ​រក្សា​បាន​នូវ​សុវត្ថិភាព​ខ្ពស់​។​

      ក្នុង​អំឡុង​ពេ​​ល​កិច្ច​ប្រជុំនេះ​ ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត​ ក៏បា​ន​គូស​បញ្ជាក់​អំពី​ភាព​ជោគ​ជ័យ​របស់​កម្ពុជា​ នៅ​ក្នុង​ការ​គ្រប់​គ្រង​ស្ថាន​ភាព​នៃ​វិបត្តិ​ជំងឺ​កូវីដ​-​១៩​ ស្រប​ពេល​ដែល​ថ្មី​ៗ​នេះ ​ការិយាល័យ​ចក្ខុ​វិស័យ​សេដ្ឋ​កិច្ច​របស់​ប្រទេស​សេណេហ្គាល់​ បាន​ចាត់​ចំណាត់​ថ្នាក់​កម្ពុជា​ជា​ប្រទេស​លេខ​ ៣ ​ក្នុង​ចំណោម ​១៦៦​ ប្រទេស​ក្នុង​ពិភ​ព​លោក ​និង​ជា​ប្រទេស​​លេខ​​ ​​១ នៅ​ក្នុង​ទ្វីប​អាស៊ី ​ចំពោះ​ប្រសិទ្ធ​ភាព​នៃ​ការ​គ្រប់​គ្រង​ការ​រីក​រាល​ដាល​​ នៃ​ជំងឺ​កូវីដ​-​១​៩ និង​ផល​ប៉ះ​ពាល់​ និង​បាន​សង្កត់​ធ្ងន់​ថា​៖ ភាព​ជោគ​ជ័យ​នេះ ​មិន​មែន​ជា​ការ​ចៃដន្យ​នោះ​ទេ​។​ ជាក់​ស្តែង​ណាស់​ គឺ​ជាជោ​គ​ជ័យ​ដែល​កើត​ឡើង​ដោយ​សមត្ថ​ភាព​ នៃ​ការ​គ្រប់​គ្រង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ និង​ទាន់​ពេល​វេលា​ របស់​រា​ជរដ្ឋាភិបាល​កម្ពុជា​លើ​ស្ថាន​ភាព​នៃ​វិបត្តិ​នេះ ​តាម​រយៈ​ការ​ដាក់​ចេញ​នូវ​វិធាន​ការ​ឆ្លើយ​តប​ជា​ច្រើន​ប្រកប​ដោយ​ភាព​ម៉ឺង​ម៉ាត់​។​

      គួរ​បញ្ជាក់​ថា​៖ កិច្ច​ប្រជុំ​នេះ ​គឺ​ជា​ការ​ជួប​ប្រជុំ​លើក​ទី២ ​តាម​រយៈ​ប្រព័ន្ធ​ វីដឺអូ​ខុន​ហ្រែ្វន​ (Virtual ​Conference​)​ រវាង​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ នៃ​បណ្តា​ប្រទេស​អាស៊ាន ​បន្ទាប់​ពី​ជំនួប​ពិសេស​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០២០ ​កន្លង​ទៅ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ