ព័ត៌មាន

ឯកឧត្តម ​ពូ ​សា​ប៊ុត​ឌី​ ប្រជុំ​ខែ​វិច្ឆិកា​​ យោធ​ភូមិ​ភាគ​ពិសេស​
នាយកដ្ឋានព័ត៌មាន(៣)
137
1986 ឯកឧត្តម ​ពូ ​សា​ប៊ុត​ឌី​ ប្រជុំ​ខែ​វិច្ឆិកា​​ យោធ​ភូមិ​ភាគ​ពិសេស​

      កាល​ពី​ព្រឹ​​កថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២០​​ ​ឧត្តម​សេនីយ៍​ឯក​ ពូ​ សា​ប៊ុត​ឌី​ មេ​បញ្ជាការ​រង​​កង​ទ័ព​ជើង​គោក ​ជាមេ​បញ្ជាការ ​យោធ​ភូមិ​ភាគ​ពិសេស ​កង​ទ័ព​ជើង​គោក​ បាន​អញ្ជើញជា​អធិបតី​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​​ការ​ងារ​យោធា​ប្រចាំ​ខែ​វិច្ឆិកា ​និង​ទិស​ដៅ​អនុវត្ត​បន្ត​ខែ​ធ្នូ ​ឆ្នាំ​២០២០​។​

      ក្នុង​របាយ​ការ​ណ៍​បូក​សរុប​លទ្ធផល​ការ​ងារ​យោធា ​ប្រចាំខែ​វិច្ឆិកា​ និង​ទិស​ដៅ​អនុវត្ត​បន្ត​ខែ​ធ្នូ ​របស់​ការិយា​ល័យ​ទី​៣​ យោធ​ភូមិ​ភាគ​ពិសេស ​បាន​លើក​ឡើងពី​លទ្ធផល​ស្នាដៃ​ ដែល​កម្លាំង​កង​ឯកភាព​ចំណុះ​យោធភូមិ​ភាគ​ និង​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ទាំង​ពីរ​ កណ្តាល ​កំព​ង់​ឆ្នាំង​ សម្រេច​បាន​ក្នុង​ការ​ចូល​រួម​សហការជា​​មួយ​កម្លាំង​មាន​សមត្ថ​កិច្ច​បង្រ្តាប​រាល់​បទ​ល្មើស​ផ្សេងៗ​ ដែល​កើត​មា​នឡើង​នៅ​ក្នុ​ង​ភូមិ​សាស្រ្ត​ទទួល​ខុស​ត្រូវ​ ពិសេសស​​ហការ​​ជួ​យ​ជម្លៀស​មនុស្ស ​ទ្រព្យ​សម្បត្តិ​ និង​សត្វ​ពាហៈនៈ​ ដែល​រង​គ្រោះ​មហន្តរាយ​ដោយ​ជំនន់​ទឹក​ភ្លៀង​នា​រយៈ​ពេល​កន្លង​ម​ក និង​បាន​ធានា​សន្តិសុខ​ សណ្តាប់​ធ្នាប់​ជូន​ប្រជាពលរដ្ឋ ក្នុ​ងភូ​មិ​សាស្ត្រ​ទទួល​ខុស​ត្រូវ​ផង​ដែរ​​។ របាយ​ការណ៍​ក៍​បាន​លើក​ឡើងពី​​កា​រចូល​រួម​សហការ​ធានា​សន្តិសុខស​ណ្តាប់​ធ្នាប់ ​តាម​បណ្តោយ ​ព្រំ​ដែន​ក្នុង​ភូមិ​សាស្រ្ត​យោធ​ភូមិ​ភាគ​ទទួល​ខុស​ត្រូវ ​និង​ចូល​រួម​ទុប​ស្កាត់​រាល់​បទ​ល្មើស​ឆ្លង​ដែន​ខុស​ច្បាប់​ផ្សេងៗ ​របស់​កង​ការ​ពារ​ព្រំ​ដែន​លេខ ​៦០១ ​និង​វរសេនា​តូច​ចំណុះ ​ព្រម​ទាំង​តំបន់​ប្រតិបត្តិការ​សឹក​រ​ងទាំង​ពីរ​ និង​ការ​ចូល​រួម ​ហ្វឹក​ហ្វឺន​រៀន​សូត្រ ​ផ្សព្វ​ផ្សាយ​ការ​ងារ​អប់រំ​ចិត្ត​សាស្រ្ត ​និង​ផ្សព្វផ្សាយ​វិធាន​ការ​ទប់​ស្កាត់​ជម្ងឺកូវីដ​.១៩ ​និង ​ការ​ងារ​ដោះ​ស្រាយ​គោន​យោបាយ​ជូន​សមាគមន៍​អតីត​យុទ្ធជន​ ការ​កសា​ង​អង្គភាព ​និង​ការ​លើក​កំពស់​ជីវភាព​រស់​នៅ​របស់​កង​ទ័ព​។

      មានមតិ​បូក​សរុប​កិច្ច​ប្រជុំ​ ឯកឧត្តម ពូ សាប៊ុតឌី បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការ​ងារ​យោធា​សម្រេច​បាន​ល្អ​ និង​ត្រូវ​បន្ត​សហការ​នូវ​ប្រពៃណី​ដ៏​ល្អ​នេះ​បន្ថែម​ទៀត​។ ឯកឧត្តម​ បាន​លើក​ឡើង​ផង​ដែរ​ អំពី​សភាព​ការណ៍​ជាតិ​ និង​អន្តរ​ជាតិ​ មួយ​ចំនួន​ ដែល​ទាក់​ទង​ទៅ​នឹង​វិបត្តិជម្ងឺ​កូវីដ​.​១៩ ​ជា​សកល​ ព្រម​ទាំង​បាន​ផ្តាំផ្ញើ​ដល់​មេ​បញ្ជាការ​គ្រប់​ថ្នាក់ ​រួម​ជា​មួយ​ប្រជាពលរដ្ឋ​ និង​ក្រុ​ម​គ្រួសារ​ត្រូវ​រួម​គ្នា​ទប់​ស្កាត់​ និង​បង្ការ​កុំឱ្យឆ្ល​ងជំងឺ​កូវីដ​.​១៩ ​កុំអោ​យ​ឆ្លង​ក្នុង​កង​ទ័ព​ និង​សហគមន៍​យើង​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ