ព័ត៌មាន

ឯកឧត្ដម​ ឧត្ដម​នាវី​ឯក​ ទៀ ​សុខា ​មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​ទឹក​ ​មេ​បញ្ជាការ​ទី​​​បញ្ជាការ​ជួរ​មុខ ​នៃ​គណៈ​កម្មា​ធិការ​ជាតិ​សន្តិ​សុខ​លម្ហ​សមុទ្រ​
នាយកដ្ឋានព័ត៌មាន(៣)
90
1981 ឯកឧត្ដម​ ឧត្ដម​នាវី​ឯក​ ទៀ ​សុខា ​មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​ទឹក​ ​មេ​បញ្ជាការ​ទី​​​បញ្ជាការ​ជួរ​មុខ ​នៃ​គណៈ​កម្មា​ធិការ​ជាតិ​សន្តិ​សុខ​លម្ហ​សមុទ្រ​

       នៅ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​ជ្រោយ​ចង្វារ​ រាជ​ធានី ​នៅ​ថ្ងៃទី​១៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០ ​ឧត្ដម​នាវី​ឯក​ ទៀ ​សុខា ​មេ​បញ្ជាការ​រង ​កង​ទ័ព​ជើង​ទឹក​ មេ​ញ្ជាការទី​បញ្ជាការ​ជួរ​មុខ​ នៃ​គណៈ​កម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ ​សមុទ្រ​ និង​ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​ នាយ​ឧត្ដម​នាវី​ ទៀ ​វិញ ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​ និ​ង​ជា​អគ្គ​​លេខា​ធិការ ​នៃ​គណៈ​កម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​ អញ្ជើញ​ជា​អធិបតី ​ក្នុង​ពិ​ធី​ចែក​អាវរ​ងារ​ ចំនួន ​៧២៧​អាវ ​ដែល​ជា​អំណោយដ៏​ថ្លៃ​ថ្លា​របស់ ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី ​នៃ​ព្រះ​រាជា​ណា​ច​ក្រកម្ពុជា​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន ​ឧបត្ថម្ភ​ដល់ ​ក​ង​នាវា​ល្បាត​ទន្លេ ​ចំនួន ​១១​២អាវ​ កង​ជើង​ទឹក​វាយ​លើ​គោក​ចំនួន ​១០៨​អាវ​ កង​វិស្វកម្ម​ចំនួន ​៣០​អាវ​ រោង​ជាង​ទន្លេ​ចំនួន ​១០០​អាវ​ សាលា​ទ័ព​ជើង​ទឹក​ចំនួន​ ៦២​អាវ​ និង​កង​អនុសេនាធំ​ការ​ពារ​ចំនួន​ ២២​អាវ​​។​

ឧត្ដម​នាវី​ឯក​ ទៀ ​សុខា ​មេ​បញ្ជាការ​រង ​កង​ទ័ព​ជើង​ទឹក​ មេ​ញ្ជាការទី​បញ្ជាការ​ជួរ​មុខ​ នៃ​គណៈ​កម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ ​សមុទ្រ​ 


       ថ្លែង​ទៅ​កាន់​ពិធី​ប្រគល់​អាវ​នា​ឱកាស​នោះ ​ឯកឧត្ដម ​ទៀ ​សុខា ​បាន​ពាំ​នាំ​នូវ​ការ​សួរ​សុខ​ទុក​ពី​សំណាក់​  សម្ដេច​តេជោ ​ហ៊ុន ​សែន​ នាយក​​រដ្ឋមន្រ្តី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី ​ហ៊ុន​សែន ​ជូន​ដល់ ​នាយ​នាវី ​នាយ​នាវី​រង​ ពល​នាវិក​កង​ទ័ព​ជើង​ទឹក​ ទាំង​អស់​ ព្រម​ទាំង​ក្រុម​គ្រួសារ ​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​បំពេញ​ភារកិច្ច​អស់​ពី​កម្លាំង​កាយ​ចិត្ត​ ក្នុង​ការ​ការ​ពារ​សន្តិសុខ ​សន្តិភាព​ និង​ស្ថិរភាព​ជូន​ប្រជា​ពល​រដ្ឋ​ និង​ការ​ចូល​រួម​អភិវឌ្ឍ​សង្គម​ជាតិ​។​ ឯកឧត្តម ​បាន​បញ្ជាក់​ថា៖​ ​ជា​និច្ច​កាល​ សម្ដេច​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី ​និងសម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន​សែន ​តែង​តែ​គិត​គូរ​ជា​និច្ច​ដល់ ​ខភម​ ទាំងអស់ ​ដោយ​នៅ​រដូវ​រស្សា​ផ្តល់​អាវ​ភ្លៀង ​និង​នៅ​រដូវ​រងារ​ផ្តល់​អាវ​រងារ​ជូន​កង​ទ៏ព​​។​ 

       ឯកឧត្តម ទៀ សុខា ​បាន​ថ្លែង​អំណរ​គុណ ​និង​កោត​សរសើ​រដល់​ នាយ​នាវី ​នាយ​នាវី​រង​ និង​ពល​នាវិក​កង​ទ័ព​ជើង​ទឹក​​ទាំង​អស់​ ដែល​បាន​បំពេញ​ភារកិច្ច​របស់​ខ្លួន​ ក្នុង​រយៈ​ពេល​កន្លង​មក​ ជា​ពិសេស​ចំ​ពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​បង​ប្អូន​កង​ទ័ព​ជើង​ទឹក​ ក្នុង​ការ​អនុវត្ត​ទាំង​ភារកិច្ច​ស្នូល​ និង​ភារ​កិច្ច​ចំពោះ​មុខ​ និង​បាន​ចូល​រួម​ចុះ​ជួយ​សង្រ្គោះ​ប្រជា​ពល​រដ្ឋ​របស់​យើង​ ទាន់​ពេល​វេលា​ ក្នុង​ដំណាក់​កាល​ដ៏​លំបាក​ នៃគ្រោះ​ទឹក​ជំនន់​នា​ពេល​កន្លង​មក​។​ ឯកឧត្ដម​ ទៀ ​សុខា ​បាន​ផ្តាំ​ផ្ញើ​ដល់ ​នាយ​នាវី​ ពល​នាវិក​ទាំង​អស់​ ត្រូវ​រស់​នៅ​មាន​អនាម័យ ​ដោយ​ត្រូវ​សំអាត​ខ្លួន​ប្រាណ​ លាង​ដៃ​និង​សាប៊ូ ​ឬ​ទឹក​អាកុល ​ពាក់​​ម៉ាស់​ ដើម្បី​ការ​ពារ​ជំងឺ​កូវីដ​១៩​ ​ជា​ពិសេស​ត្រូវ​ខិត​ខំ​អនុវត្ត​អោយ​បាន​តាម​ការ​ណែនាំ​រប​ស់ក្រសួង​សុខា​ភិបាល​បាន​ដាក់​ចុះ ​ដោយ​យើង​ទាំង​អស់​គ្នា​កុំ​ភ្លេច​ខ្លួន​អោយ​សោះ ​-បើ​យើង​ភ្លេច​កូវិដ​ ប៉ុន្តែ​កូវិដ​មិន​ភ្លេច​យើង​ឡើយ​ ត្រូវ​រស់​នៅ​ស្អាត​ ហើយ​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ ឬទី​ឆ្ងាយ​ ឬក៏​ស្ថិត​នៅ​ទី​ប្រជុំជន​ ត្រូវ​ពាក់​ម៉ាស​ និង​ត្រូវ​រក្សា​គម្លាត​ពី​គ្នា​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ