ព័ត៌មាន

ឯកឧត្តម​ យឿង ​សុ​ខុន ​បិទ​វគ្គ​​ហ្វឹក​​ហ្វឺន​បំប៉ន​ចំណេះ​ដឹង​មូល​ដ្ឋាន​កសិកម្ម ​វគ្គ​ទី ​២០​
នាយកដ្ឋានព័ត៌មាន(៣)
84
1980 ឯកឧត្តម​ យឿង ​សុ​ខុន ​បិទ​វគ្គ​​ហ្វឹក​​ហ្វឺន​បំប៉ន​ចំណេះ​ដឹង​មូល​ដ្ឋាន​កសិកម្ម ​វគ្គ​ទី ​២០

      វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ចំណេះ​ដឹង​មូល​ដ្ឋាន​កសិកម្ម ​វគ្គ​ទី​ ២០ ​ឆ្នាំ​២០២០​ ត្រូវ​បាន​ប្រារព្ធ​ពិធី​បិទ​នៅ​ថ្ងៃ​ទី​១៨ ​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់ ​ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ យឿង ​សុ​ខុន​ មេ​បញ្ជា​ការ​រង​ កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី ​៣ ​ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី ​ឯកឧត្តម​ ស​ សុ​ពុ​ត្រា​ អភិបាល​រ​ង​ខេត្ត​កំព​ង់ស្ពឺ ​និង​ឯកឧត្តម​បណ្ឌិត​ សួង ​ណយ​ អគ្គ​លេខា​ធិការ​រង​ គណៈ​កម្មការ​ជាតិ​ជំរុញ​ចលនា​ភូមិ​១​ ផលិត​ផល​១​ ទីស្តី​ការ​គណៈរដ្ឋមន្រ្តី​។​

       លោក ​ឧត្តម​សេនីយ៍​ត្រី​ ទុន​ ណម ​នាយក​សាលា​ពល​ទាហាន​ទី​ ៣ ​បាន​អាន​របាយ​ការណ៍​បូក​សរុប​លទ្ធផល​បញ្ចប់​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ចំណេះ​ដឹង​មូល​ដ្ឋាន​កសិកម្ម​ ដោយ​បាន​បញ្ជាក់​ថា៖​ វគ្គ​នេះ​មាន​សិក្ខា​កាម​សរុប​ចំនួន​ ១៣៣​នាក់​ សិក្សា​លើ​ខ្លឹម​សារ​មេរៀន​រួម​មាន៖​ បណ្តុះ​ផ្សិត​ចំបើង ​និង​ផ្សិត​អំបោះ រ​បៀប​ចឹញ្ចឹ​ម​ត្រី​អណ្តែង ​របៀប​ដាំ​អំពោះ ​ដាំ​ស្វាយ​ វិធី​ភ្ញាស់​ពង​មាន់​ និង​ចិញ្ចឹម​មាន់​ អប់រំ​ចិត្ត​សាស្ត្រ ​និង​លំហាត់​របៀប​។ ​ទទួល​បាន​លទ្ធផល​ ក្រោយ​ពេល​បញ្ចប់​វគ្គ​ទទួល​បាន​៖ និទ្ទេស​ល្អ​ ២១​នា​ក់ និទ្ទេស​ល្អ​បង្គួរ​៤៨នាក់ ​និង​និទ្ទេស​មធ្យម​៣០នាក់​​។​

ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ យឿង ​សុ​ខុន​ មេ​បញ្ជា​ការ​រង​ កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី ​៣ 


​       ក្នុង​ឱកាស​នោះ​​បន្ទាប់​​​ពី​ លោក​វរសេនីយ៍​ឯក​ សែម​ សុវណ្ណ​ នាយក​រង​សាលា​ពល​ទាហាន​ទី ​៣ ​បាន​ឡើង​អាន​សេចក្តី​សំរេច​ស្តី​ពី​ ការ​ប្រគល់​លិខិត​បញ្ជាក់​ការ​សិក្សា ​ប័ណ្ណ​សរសើរ​ លិខិត​សរសើរ​ដល់​កម្ម​សិក្សា​ការី​ និង​លិខិត​ថ្លែង​អំណរ​គុណ​រួច​មក​ មតិ​សំណេះ​សំណាល​ជា​មួយ​សិក្ខាកាម​ក្នុង​វគ្គ​បំប៉ន ​ឯកឧត្តម​ យឿង ​សុខុន ​បាន​សំដែង​នូវ​ក្តី​សោម​នស្ស​រីក​រា​យ និង​អបអរ​សាទរ​ចំពោះ​លទ្ធផល​ដែល​ វគ្គ​បំប៉ន​ចំណេះ​ដឹង​មូល​ដ្ឋាន​កសិកម្ម​ទទួល​បាន​នា​ពេល​នេះ ​ដោយ​បាន​រៀប​ចំ​សហការ​បាន​ល្អ ​រវាង​ការិយា​ល័យ​អភិវឌ្ឍន៍​កង​ទ័ព​ជើង​គោក​ និង​យោធ​ភូមិ​ភាគ​ទី ​៣ ​ដែល​បាន​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី០​៥​ ​ខែ​តុលា ​ឆ្នាំ​២០២០​ រហូត​ដល់​ថ្ងៃ​នេះ​ ជា​ថ្ងៃ​បិ​ទ​វគ្គ​បញ្ចប់​។ ឯកឧត្តម​ យឿង ​សុខុន ​ក៏​បាន​សំ​ដែង​នូវ​ការ​កោត​សរសើរ​ ចំពោះ​ការិយា​ល័យ​អភិវឌ្ឍន៍​កង​ទ័ព​ជើង​គោក​ ដែល​បាន​រួម​ចំ​ណែក​បណ្តុះ​បណ្តាល​វគ្គ​បំប៉ននេះ ​ក្នុង​គោល​បំណង​ពង្រីក​សមត្ថភាព​យល់​ដឹង​លើ​បច្ចេក​ទេស​នានា​ សម្រាប់​ជំនាញ​កសិកម្ម​ជូន​ដល់​ នាយ​ទាហាន​ នាយ​ទាហាន​រ​ង ព​លទា​ហាន​ ចំណុះ​ឲ្យ​យោធ​ភូមិ​ភាគ​ទី ​៣​ ព្រម​ទាំង​អង្គភាព​ផ្សេងៗ​មួយ​ចំនួន​ទៀត​ស្ថិត​ក្នុ​ង​ភូមិ​សាស្ត្រ​យោធ​ភូមិ​ភាគ​ ដើម្បី​ឲ្យ​មាន​សមត្ថភាព​ក្នុង​ការ​ចូល​រួម​កសាង​អង្គភាព​ ក៏​ដូច​ជា​ក្រុម​គ្រួសារ​ខ្លួន​ផង​ដែរ​។​

       ឯកឧត្តម​ បាន​វាយ​តំលៃ​ខ្ពស់​ ចំពោះ​ការិយា​ល័យ​អភិវឌ្ឍន៍​ កង​ទ័ព​ជើង​គោក​ដែល​បាន​យក​ចិត្ត​​ទុក​ដាក់​ជួយ​ជ្រុម​ជ្រែង​ ផ្តល់​ឯកសារ ​មេ​រៀន ​សម្ភារៈ​សិក្សា ​ជំនាញ​បច្ចេក​ទេស​កសិកម្ម​ ដើម្បី​បង្ហាត់​បង្រៀន​ទាំង​ទ្រឹស្ដី​ និង​ការ​អនុវត្ត​ជាក់​ស្ដែង​ ដល់​សិក្ខា​កាម​ និង​បាន​កោត​សរសើរ​ដល់​សាលា​ពល​ទាហាន​ទី ​៣ ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​កន្លែង​ស្នាក់​នៅ ​ការ​ហូប​ចុក​ជា​ប្រចាំ​ឲ្យ​ដល់​គ្រូ​ឧទ្ទេស​នា​ម សិក្ខា​កា​ម និ​ងក្រុម​ការ​ងារ​បំរើ​អោយ​វគ្គ​បំប៉ន​ ធ្វើឱ្យ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនា​ញចំណេះ​ដឹង​មូល​ដ្ឋាន​កសិកម្ម ​ដំណើរ​ការ​ទៅ​បាន​ប្រកប​ដោយ​ជោគ​ជ័យ​ និង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​នា​ពេល​នេះ។​ ​ឯកឧត្តម​ យឿង ​សុ​ខុន​ បាន​ផ្តាំ​ផ្ញើរ​ដល់​សិក្ខា​កាម​ដែល​ទើប​បញ្ចប់​វគ្គ​ទាំង​អស់​ ពេល​ត្រឡប់​ទៅ​អង្គភាព​វិញ​ ត្រូវ​យក​ចំណេៈ​ដឹង​ពី​ការ​រៀន​សូត្រ​ទាំងអស់ ​ទៅ​បំរើ​អង្គ​ភាព​ខ្លួន​ និង​បន្ត​ផ្សព្វ​ផ្សាយ​បន្ត​ជូន​យោធិន​រួម​អាជីព​ បន្ត​ខិត​ខំ​ស្រាវ​ជ្រាវ​ឯកសារ​បន្ថែម​ទៀត ​ពង្រីក​សកម្ម​ភាព​អភិវឌ្ឍន៏​ឲ្យ​មាន​ការី​ក​ចំរើន​ ក្នុង​អង្គភាព​ក៏​ដូច​ជាជី​វភាព​រ​ស់​នៅ​តាម​គ្រួសារ​របស់​ខ្លួន ​សំដៅ​រួម​ចំ​ណែក​រួម​​កសាង​លើ​ក​ស្ទួយ​សេដ្ឋកិច្ច​ជាតិ​ និង​ប្រែ​ក្លាយ​ចំណេះ​ដឹង​ខ្លួន​ឯង​ អោយ​ទៅ​ជាការ​អភិវឌ្ឍ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ