ព័ត៌មាន

​កិច្ច​ប្រជុំ​មន្ត្រី​ជាន់​ខ្ពស់​ការ​ពារ​ជាតិ​អាស៊ាន ​(ADSOM) តាម​រយៈ​ប្រព័ន្ធ​វីដេអូ ខុ​នហ្វឺរ៉េន​ (Video Conference)
នាយកដ្ឋានព័ត៌មាន(៣)
144
1979 ​កិច្ច​ប្រជុំ​មន្ត្រី​ជាន់​ខ្ពស់​ការ​ពារ​ជាតិ​អាស៊ាន ​(ADSOM) តាម​រយៈ​ប្រព័ន្ធ​វីដេអូ ខុ​នហ្វឺរ៉េន​ (Video Conference)

       នាយ​ឧត្ត​មសេនីយ៍​ ណឹម​ សុវត្ថិ ​ទី​ប្រឹក្សា​ពិសេស ​សម្តេច​ពិជ័យ​សេនា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​នាយក ​អគ្គនាយក​ដ្ឋាន​នយោបាយ ​និង​កិច្ច​កា​របរទេស ​និង​ជា​ប្រធាន​មន្ត្រី​ជាន់​ខ្ពស់​ការ​ពារ​ជាតិ​អាស៊ាន ​បាន​ដឹក​នាំ​ប្រតិភូ​កម្ពុជា​ចូល​រួម​កិច្ច​ប្រជុំ​មន្ត្រី​ជាន់​ខ្ពស់​ការ​ពារ​ជាតិ​អាស៊ាន ​(ADSOM) នា​ព្រឹក​ថ្ងៃទី​១៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​នេះ​ តាម​រយៈ​ប្រព័ន្ធ​វីដេអូ ខុ​នហ្វឺរ៉េន​ (Video Conference) ដែល​ប្រទេស​វៀត​ណាម​ រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

        អញ្ជើញ​មាន​វត្ត​មាន​ក្នុង​ខណៈ​នោះដែ​រ​ រួម​មាន៖​ ឧត្តម​សេនីយ៍​ឯក​ សួន​ សំណាង ​អគ្គនាយក​រង​ អគ្គ​នាយក​ដ្ឋាន​នយោ​បាយ​ និង​កិច្ចការ​បរទេស,​ ​ឧត្តម​សេនីយ៍​ឯក​ ឡៃ ​ចិន្តា ​អគ្គ​នាយក​រង​ អគ្គនាយក​ដ្ឋាន​នយោ​បាយ​ និង​កិច្ច​ការ​បរទេស​ និង​ជា​នាយក​ នាយក​ដ្ឋាន​កិច្ច​ការ​អាស៊ាន ​និង​លោក​អនុព័ន្ធ​យោធា​វៀត​ណាម​ ប្រចាំ​នៅ​ក​ម្ពុ​ជា​ ព្រម​ទាំ​ងតំណាង​អគ្គ​មេ​បញ្ជាការ​ នៃ​​ខ.ភ.ម បាន​ចូល​រួម​ផង​ដែរ​​។ កិច្ច​ប្រជុំ​នេះ ផ្តោតទៅ​លើ​ការ​ពិនិត្យ​សម្រេច​លើឯ​កសារ​ទស្សន​ទាន ​កម្ម​វិ​ធី​៣​ឆ្នាំ ​របស់​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​(ADMM)​ រួម​ទាំង​សេចក្តី​ថ្លែង​ការ​ណ៍រួម​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​-​បូក​ (ADMM-Plus)​។​

       ក្នុង​ឱកាស​នោះ​ នាយ​ឧត្តម​សេនីយ៍ ​ណឹម​ សុវត្ថិ ​និង​សហការី ​ក៏​បាន​តាម​ដាន​ស្តាប់​នូវ​របាយ​ការ​ណ៍​មួយ​ចំនួន​ រួម​មាន​៖​ របាយ​ការណ៍​លទ្ធផល​ នៃ​កិច្ច​ប្រជុំ​ក្រុម​ការងារ​មន្ត្រី​ជាន់​ខ្ពស់​ការ​ពារ​ជាតិ​អាស៊ាន ​(ADSOM WG​)​។ របាយ​ការណ៍​លទ្ធផល​ នៃ​កិច្ច​ប្រជុំ​បណ្តាញ​វិទ្យាស្ថាន​សន្តិសុខ​ និង​ការ​ពារ​ជាតិ​អាស៊ាន ​(NADI)​។​ និង​របាយ​ការណ៍​លទ្ធផល​ នៃ​កិច្ច​ប្រជុំ​អគ្គមេ​បញ្ជាការ​កង​ទ័ព​អាស៊ាន ​(ACDFM)​ផង​ដែរ​។​

       ក្នុង​ឱកាស​នោះដែ​រ​ នាយ​ឧត្តម​សេនីយ៍​ ណឹម ​សុវត្ថិ​ បាន​ចូល​រួម​ពិភាក្សា​លើ​ឯកសារ​ទស្សន​ទាន ​ដោយ​យក​ចិត្ត​ទុក​ដាក់​ ជា​លទ្ធផល​អង្គ​ប្រជុំ​បាន​សម្រេច​ឯកភាព​លើ​ឯកសារ​ទស្សន​ទាន​ ចំនួន​០៥​ និង​សេចក្តី​ថ្លែង​ការ​រួម​ នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​។​ ឯកឧត្តម ​ក៏បា​ន​វាយ​តម្លៃ​ខ្ព​ស់​ ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បង្កើត​ទំនាក់​ទំនង​ រវាង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ (ADMM) ​និង​កិច្ច​ប្រជុំ​អគ្គ​មេ​បញ្ជាការ​កងទ័ព​អាស៊ាន​ (ACDFM)​។​ កម្ពុជា ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​រួម​បញ្ជូល​ក្រប​ខ័ណ្ឌ​ទាំង​ពីរ​ អោយ​ក្លាយ​ជា​ក្រប​ខ័ណ្ឌ​តែ​មួយ​។ ជា​មួយ​គ្នា​នេះ ​នាយ​ឧត្តម​សេនីយ៍​ ណឹម​ សុវត្ថិ ​បាន​ថ្លែង​អំណរ​គុណ​ដល់​ក្រុម​ការងារ​ ដែល​បាន​រៀប​ចំ ​ពិនិត្យ ​និង​កែស​ម្រួល​ឯកសារ​ទស្សន​ទាន​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​ ដោយ​បាន​ចំណាយ​ពេល​វេលា​ពេញ​មួយ​ថ្ងៃ​ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ