ព័ត៌មាន

សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​នាំ​យក​បរិក្ខារ​ពេទ្យ​ការ​ពារ​ប្រឆាំង​កូវីដ​១៩​ របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ជូន​ទៅ​ដល់​សាធារណ​រដ្ឋ​ប្រជា​ធិបតេ​យ្យ ​ប្រជា​មានិត​ឡាវ​
នាយកដ្ឋានព័ត៌មាន(៣)
115
1978 សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​នាំ​យក​បរិក្ខារ​ពេទ្យ​ការ​ពារ​ប្រឆាំង​កូវីដ​១៩​ របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ជូន​ទៅ​ដល់​សាធារណ​រដ្ឋ​ប្រជា​ធិបតេ​យ្យ ​ប្រជា​មានិត​ឡាវ​

       នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២០​ សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​តេជោ ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ​អម​ដំណើរ​ដោយ​ លោក​​ជំទាវ​ យក់ ​សម្បត្តិ​ រដ្ឋ​លេខា​ធិការ ​ក្រសួង​សុខា​ភិបាល ​បាន​នាំ​យក​សម្ភារៈ​បរិក្ខារ​ពេទ្យ​ សំរាប់​ការ​ពារ​ជំងឺ​កូវីដ​១៩​ ដែល​ជា​អំណោយ​របស់​រាជ​រដ្ឋាភិ​បាល ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​ជូន​ទៅ​ដល់​សាធារណ​រដ្ឋ​ប្រជា​ធិប​តេយ្យ ​ប្រជា​មា​និត​ឡាវ ​ទៅ​ប្រគល់​ជូន​ដល់​ប្រទេស​ឡាវ​។

       អញ្ជើញ​ជូន​ដំណើរ​សម្ដេច​ពិជ័​យសេនា ​នៅ​ចំណត​ព្រលា​នយ​ន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ ​នា​ឱកាស​នោះ ​មាន​៖ ​ឯកឧត្តម ​ឯក​អគ្គរដ្ឋ​ទូត ​សាធារណ​រដ្ឋ​ប្រជា​ធិប​តេយ្យ ​ប្រជា​មានិ​ត​ឡាវ​ ប្រចាំ​នៅក​ម្ពុជា​ និង​លោក​អនុព័ន្ធ​យោធា​ឡាវ​ ប្រចាំ​នៅ​កម្ពុជា​។​ សម្ភារៈ​​បរិក្ខា​ពេទ្យ​ការ​ពារ​ប្រឆាំង​នឹង​រោគ​រាត​ត្បាត​កូវីដ​ ១៩​ ដែល​ជា​អំណោយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​  យក​ទៅ​ប្រគល់​ជូន​ដ​ល់ប្រទេស​ឡាវ ​នៅ​ពេល​នោះ​ រួម​មាន​៖​ ម៉ាស់​ចំនួន​ ២​លាន​ ១​សែន​ ម៉ាស់​ និង​សម្ភារៈ​វេជ្ជ​សាស្ត្រ​មួយ​ចំនួន​ទៀត​ ដើម្បី​ជួយ​គាំទ្រ​ដល់​កិច្ច​សហប្រតិបត្តិការ​ ក្នុង​ការ​គ្រប់​គ្រង​ការ​រីក​រា​លដាល​ នៃ​ជំងឺ​កូវីដ​១៩​ នៅ​ក្នុង​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ ​ប្រជា​មានិត​ឡាវ​។

សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​តេជោ ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា


       សម្ដេច​ពិជ័យ​សេនា​ ទៀ​ បាញ់​ បាន​បញ្ជា​ក់​ថា​៖ ការ​ចូល​រួម​វិភាគ​ទាន​ថ្ងៃ​នេះ ​ដើម្បី​ជួយ​ទប់​ស្កាត់​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ covid-19​ នៅ​ក្នុង​ប្រទេស​ឡាវ​ ដែល​ជា​កាយ​វិការ​បង្ហាញ​នូវ​មនោ​សញ្ជេតនា ​ជា​បង​ប្អូន ​និង​សាមគ្គី​ភាព​របស់​ប្រជា​ជន​កម្ពុជា​ ជា​មួយ​នឹង​ប្រជា​ជន​ឡាវ​ នៅ​ក្នុ​ង​កាលៈ​ទេសៈ​ ដែល​ពិភព​លោក​ទាំ​ង​មូល​ កំពុង​ជួប​នឹង​បញ្ហា​ប្រឈម ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ម​ក លើ​សុវត្ថិភាព​នៃ​សុខ​ភា​ព និង​សន្តិសុខ​មនុស្ស​ជាតិ​។​ 

       គួរ​បញ្ជាក់​ដែរ៖​ កម្ពុជា​និង​ឡាវ ​មាន​ចំណង​មិត្ត​ភាព​ជា​បង​ប្អូន​ដ៏​យូរ​អង្វែង​ ដែល​ថ្នា​ក់ដឹ​កនាំ​គ្រប់​កម្រិត​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​បន្ត​ពូន​ជ្រុំ ​និង​ពង្រឹង​ឲ្យ​កាន់​តែ​រឹង​មាំថែ​ម​ទៀត ​ជា​រៀង​រាល់​ថ្ងៃ​ប្រជាជន​ទាំង​ពីរ​បាន​កៀក​ស្មា​គ្នា ​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​នឹង​របប​អាណានិគម​និយម ​និ​ងចក្រ​ពតិ្ត​និយម​ ដើម្បី​ទទួល​បាន​ឯករាជ្យ​ សន្តិភាព​ សេរីភាព ​និង​សិទ្ធិ​ស្វ័​យ​សម្រេច​រៀង​ខ្លួន​។​ បច្ចុប្បន្ន​ កម្ពុជា​នឹង​ឡាវ​ ក៏​មាន​កិច្ច​​សហប្រតិបត្តិ​​ការ​យ៉ាង​ជិត​ស្និទ្ធ​ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេ​ភាគី​ និង​ពហុ​ភាគី ​ដើម្បី​នាំ​មក​នូវ​សន្តិភាព​ស្ថិរភាព​ សន្តិសុខ ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ និង​ផ​លប្រយោជន៍​ទៅ​វិញ​ទៅ​ម​ក ​នៃ​ប្រជា​ជាតិ​ទាំង​ពីរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ