ព័ត៌មាន

​កង​កម្លាំង​ប្រដាប់​អាវុធ​ចំណុះ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ បាន​ទទួល​អាវ​រងារ​ អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​ សម្តេ​ច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​
នាយកដ្ឋានព័ត៌មាន(៣)
90
1976 ​កង​កម្លាំង​ប្រដាប់​អាវុធ​ចំណុះ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ បាន​ទទួល​អាវ​រងារ​ អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​ សម្តេ​ច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

       ឧត្តម​សេនីយ៍​ឯ​ក ហ៊ុន​ ​ម៉ាណែត ​អគ្គ​មេ​បញ្ជាការ​រ​ង នៃ​កង​យោធ​ពល​ខេម​រ​ភូមិន្ទ​ មេ​បញ្ជាការ​ក​ងទ័​ព​ជើង​គោក​ តំណាង​ដ៏​ខ្ពង់​ខ្ព​ស់​ សម្តេច​តេជោ ​ហ៊ុន ​​សែន ​និងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ បាន​ចែក​អាវ​រងារ​ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ជូន​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ចំណុះ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ កាល​ពី​ថ្ងៃទី​១៤​ ខែ​វិច្ឆិកា​ ឆ្នាំ២០២០​ នៅ​បញ្ជាការ​ដ្ឋាន​វិស្វកម្ម​កង​ទ័ព​ជើង​គោក ​បន្ទាយ​ត្រាំ​ខ្នារ​ ស្រុ​កបាទី ​ខេត្ត​តា​កែវ​។​

       បន្ទាប់​ពី​សន្ទរ​ក​ថា​ស្វាគមន៍​របស់​ ឧត្តម​សេនីយ៍​ឯក​ អ៊ុច​ វ៉ាន់​ថា ​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ ​បញ្ជាការ​ដ្ឋាន​វិស្វកម្ម​រួច​មក​ អញ្ជើញ​មាន​មតិ​សំណេះ​សំណាល ​ឯកឧត្តម​ ហ៊ុន​ ម៉ា​ណែត​ បាន​មាន​ប្រសាសន៍​ថា​៖ ការ​យក​ចិត្ត​ទុក​ដាក់​របស់​ សម្តេច​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ នា​ពេល​នេះ ​ជា​ចំ​ណែក​ដ៏​តូច​មួយ​នៃ​ការ​គិត​គូរ​យក​ចិត្ត​ទុក​ដាក់​ជា​រួម​របស់​សម្តេច​ទាំង​ពីរ​ ចំពោះ​សុខ​ទុក្ខ​រប​ស់​កង​កម្លាំង​ប្រដាប់​អាវុធ​យើង​ទាំង​អស់​ព្រ​មទាំង​ក្រុម​គ្រួសារ ​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​បំពេញ​ភារកិច្ច​អស់ពី​កម្លាំង​កាយ​ចិត្ត​ ក្នុង​ការ​ការ​ពារ​សន្តិសុខ ​សន្តិភាព ​និង​ស្ថិរភាព​ជូន​ប្រជា​ពលរដ្ឋ​។​

         ឯកឧត្តម​ ​បាន​គូស​បញ្ជាក់​ថា​៖ ក្រោម​ការ​ដឹ​កនាំ​របស់​សម្តេ​ចតេជោ ​នាយក​រដ្ឋមន្ត្រី​ ហើយ​សម្តេច​ក៏​ជា​ប្រធាន​គណៈកម្មាការ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​កូវីដ-១៩​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​ បាន​ចាត់​វិធាន​កា​រទប់​ស្តាត់​ការ​រីក​រាល​ដាល​នៃ​ជម្ងឺ​នេះ​ជាង​១០​ខែ​កន្លង​មក​ ពី​ការ​រីក​សាយ​ភាយ​ពាស​ពេញ​ផ្ទៃ​ប្រទេស ​ដោយ​យើងបា​ន​អនុវត្ត​នូវ​វិធាន​ការ​សុខា​ភិបាល​តឹ​ង​រ៉ឹង​ ហើយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។​ មក​ទល់​ពេល​នេះ ​ជម្ងឺ​រាត​ត្បាតដ៏​កាច​សាហាវ​កូវីដ-១៩​ នៅ​តែ​ជា​គ្រោះ​ថ្នាក់​ដ៏​ធំ​បំផុត​របស់​ប្រជា​ជន​ទូទាំង​ប្រទេស​ និង​ពិភព​លោក​។ ឯកឧត្តម ​ហ៊ុន​ ម៉ា​ណែត ​ស្នើសុំ​ដល់​ពល​រដ្ឋ​គ្រប់​រូប ​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ​មន្ត្រី​រាជការ​គ្រប់​ជាន់​ថ្នាក់​ គ្រប់​មន្ទី ​ស្ថាប័ន​ ត្រូវ​ចូល​រួម​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​គ្រប់​ពេល​វេលា​ ក្នុង​ការ​បន្ត​អនុវត្ត​វិធាន​សុខា​ភិបា​ល​នានា​ ដូច​ជា៖​ ពិគ្រោះ​ជា​បន្ទាន់​បើមា​ន​អាការៈ​មិន​ប្រក្រតី​,​ ការ​ពាក់​ម៉ាស់​,​ រក្សា​​គម្លាត​សុវត្ថិភាព​,​ ​រក្សា​អនាម័យ​ខ្ពស់​​, ចត្តា​ទ្បី​ស័ក​ជា​ដើម​​។​ ឯកឧត្តម​ បាន​ថ្លែង​អំណរ​គុណ ​និង​កោត​សរសើរ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ ចំពោះ​ការ​ចូល​រួម​គ្រប់​រូបភាព​ក្នុង​ការ​ជួយ​​ការ​ពារ​ទឹក​ដី ​សុខ​សន្តិភាព​ ស្ថិរភាព ​ជូន​ប្រទេស​ជាតិ​ និង​ប្រជាជន​ ក៏​ដូច​ជា​ចូល​រួម​ក្នុង​សកម្មភាព​នានា​ ដូច​ជា​ការ​ជួយ​ដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ អតីត​យុទ្ធជន ​ហើយ​ថ្មីៗ​នេះ​បាន​ចុះ​ជួយ​ជា​ប្រចាំ​ដល់​សកម្មភាព​គ្រោះ​មហន្ត​រាយ​នានា​ ដូចជា​ទឹក​ជំនន់ ​និង​ជា​ពិសេ​ស​ជួយ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ នៃ​ជម្ងឺ​កូវីដ​-១៩​ នៅ​ក្នុ​ង​អង្គភាព​ក៏​ដូច​ជា​ភូមិ​សាស្ត្រ​ឈរ​ជើង​របស់​ខ្លួន​ថែម​ទៀត​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ