ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​ឥត ​សា​រ៉ាត់​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​ជំនាញ​ឆត្រ​យោង​ជំនាន់​ទី​២៩​ និងវគ្គ​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តា​លឯកទេស​មុជ​ទឹក​ជំនាន់​ទី​៨
នាយកដ្ឋានព័ត៌មាន(៣)
96
1975 នាយ​ឧត្តម​សេនីយ៍ ​ឥត ​សា​រ៉ាត់​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​ជំនាញ​ឆត្រ​យោង​ជំនាន់​ទី​២៩​ និងវគ្គ​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តា​លឯកទេស​មុជ​ទឹក​ជំនាន់​ទី​៨

      កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​កក្កដា​ ឆ្នាំ​២០២០​​ ​នាយ​ឧត្តម​សេនីយ៍ ​ឥត ​សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិ​ការ​ចំរុះ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​ជំនាញ​ឆត្រ​យោង​ជំនាន់​ទី​២៩​ វគ្គ​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តា​លឯកទេស​មុជ​ទឹក​ជំនាន់​ទី​៨​ នៅទី​បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស​ឆត្រ​យោង ​៩១១​។ 

ឯកឧត្តម ឧត្តម​សេនីយ៍​ឯក ​ចាប​ ភក្តី​ មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ​ បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស​ ៩១១​


       ឯកឧត្តម ឧត្តម​សេនីយ៍​ឯក ​ចាប​ ភក្តី​ មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ​ បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស​ ៩១១​ បា​នគូស​បញ្ជាក់​ក្នុង​សន្តរកថា​ស្វាគមន៍​ និង​របាយ​ការណ៍​បើក​វគ្គ​នេះ​ថា​៖ បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស​ ៩១១​ ក្រោយ​ពី​ទទួល​បាន​បទ​បញ្ជា​ និង​ការ​ចង្អុល​បង្ហាញ​ពី​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​មេបញ្ជា​ការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ អង្គភាព​បាន​ដំណើ​ការ​បើក​វគ្គ​ហ្វឹក​ហ្វឺន​ជំនាញ​ឆត្រ​យោង​ជំនាន់​ទី​២៩​ ដែល​មាន​សិក្ខា​កាម​មក​ពី​នាយ​ទាហាន​ទ័ព​ជើង​គោក​​ នាយ​ទាហាន​ក្នុង​បញ្ជាការ​ដ្ឋាន​ទ័​ពពិសេស​៩១១​ និង​នាយ​​ទាហាន​មក​ពី​បញ្ជា​ការ​ដ្ឋាន​ជាតិ​ប្រឆាំង​ភារវកម្ម​ រួម​និង​គ្រូ​ប​ង្វឹ​ក អ្នក​បំរើការ​ ចូល​ហ្វឹក​ហ្វឺន​សរុប ​៣៣៤​នាក់​ ហ្វឹក​ហ្វឺន​រយៈ​ពេល ​២​ខែ​ លើ​ខ្លឹម​សារ​មេរៀន ​អប់រំ​ចិត្ត​សាស្ត្រ ហ្វឹក​ហ្វឺន​យោធា និង​​ជំនាញ​​ឆត្រ​​យោង ​​និង​វគ្គ​ហ្វឹកហ្វឺន​បណ្ដុះ​បណ្ដាល​ឯកទេស​មុជ​ទឹក​ជំនាន់​ទី​ ៨​ មាន​សិក្ខាកាម​នាយទាហាន​​មក​​ពី​​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស នាយ​ទាហាន​ក្នុង​បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស ​៩១១​ រួម​និង​គ្រូ​បង្វឹក​ និង​អ្នក​​បំរើ​ការ​ចូល​ហ្វឹក​ហ្វឺន​សរុប ​២០២​នាក់​ ប្រើ​រយៈពេល​ហ្វឹក​ហ្វឺន​ ៦​ខែ​ លើខ្លឹម​សារ​មេ​រៀន ​អប់រំ​ចិត្ត​សាស្ត្រ​ ហ្វឹកហ្វឺន​ជំនាញ​ឆ្លាម​សមុទ្រ និង​សុខាភិបាល។​

នាយ​ឧត្តម​សេនីយ៍ ​ឥត ​សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិ​ការ​ចំរុះ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​


       ថ្លែង​ទៅ​​កា​ន់​សិក្ខា​​កា​ម​នាពេ​ល​នោះ​ នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ បាន​ថ្លែង​ការ​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​ថ្នាក់​ដឹ​កនាំ ​នាយ ​ពល​ទាហាន​ ក្នុង​បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស ​៩១១​ទាំង​អ​ស់ ដែល​បាន​ខិត​ខំ​យក​អស់​កម្លាំង​កាយ​ចិត្ត​ បំពេញ​បេសក​កម្ម​តាម​តួនាទី​ភារកិច្ច​ និង​សម្រេច​បាន​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់​។​ នាយ​ឧត្ដម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ បាន​ធ្វើ​ការ​ពន្យល់​ពី​គុណ​តម្លៃ ​ក៏​ដូច​ជា​សារៈ​សំខាន់​នៃ​សន្តិភាព​ សម្រាប់​ការ​កសាង ​និង​អភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័​យ ព្រម​ទាំង​ឧបាយក​ល​ទុច្ចរិត​ និង​សកម្ម​ភាព​ក្បត់​ជាតិ​ ម្តង​ហើយ​ម្តង​ទៀត ​របស់​ជន​អគតិ​ ដែល​តែងតែ​ប៉ុន​ប៉ង​ធ្វើ​វិទ្ធង្សនា​ដល់​ការ​អភិវឌ្ឍ​ តាម​រយៈ​បំផុស​បំផុល​ មួល​បង្កាច់​ បង្ក​ចលាចល​តាម​គ្រប់​រូប​ភាព​ ដើម្បី​បង្ក​អស្ថិរភាព​ដល់​សង្គម​កម្ពុជា​។​ នាយ​ឧត្ដម​សេនី​យ៍ បាន​រម្លឹក​ដល់​​ថ្នាក់​ដឹក​នាំ​ ពិសេស​នាយ​ ពល​ទាហា​ន ដែល​ជា​សិក្ខាកាម​ទាំង​អស់​ ឲ្យ​បន្ត​លើក​កម្ពស់​មនសិការ​ស្នេហា​ជាតិ​ ស្មោះ​ត្រង់​ជា​មួយ​រាជ​រដ្ឋាភិបាល​ រួម​កម្លាំង​សាមគ្គី ​ការ​ពារ​សន្តិភាព ​ទប់​ស្កាត់​ និ​ងបង្រ្កា​បទាន់​ពេល​វេលា​ ចំពោះ​ជន​អគតិ​ទាំង​ឡាយ​ណា​ ដែល​មាន​ឧបាយ​កល​ចង់​បំផ្លាញ​សុខ​សន្តិភាព​ និង​បន្ត​ថែរក្សា​រាល់​សមិទ្ធផល​នានា​ ដែល​ប្រសូត្រ​ចេញ​ពី​នយោ​បាយ​ឈ្នះ ឈ្នះ ​របស់​មគ្គុទ្ទេសក៍​ឯក​សន្តិភាព ​សម្តេច​តេជោ ​ហ៊ុន​ សែន​ ដើម្បី​នាំ​មក​នូវ​វឌ្ឍន​ភាព ​និង​វិបុល​ភាព​ថែម​ទៀត​សម្រាប់​ប្រជាជន​ និង​សង្គម​ជាតិ​។ សម្រា​ប់សិក្ខា​កាម​ត្រូវ​យ​កទុក​ដាក់​ខិត​ខំរៀន​សូត្រ​នៅ​ជំនាញ​ ដើម្បី​ពេល​បញ្ច​ប់​វគ្គ​ មាន​ទាំង​ចំណេះ​ដឹង​ ចំណេះ​ធ្វើ ​ដែល​អាច​បម្រើ​ឱ្យភារកិច្ច​ការពារ​ជាតិ​មាតុ​ភូមិ​យើង​។​ ត្រូវ​ស្មោះ​ត្រង់​ដាច់​ខាត​ចំពោះ​ជាតិ​មាតុ​ភូមិ ​និង​ប្រជាជន​,​ គោរព​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​រា​ល់​បទ​បញ្ជា​ និង​អនុសាសន៍​របស់​សម្តេច​ ដើម្បី​បុព្វហេតុ​ការ​ពារ​ខឿន​ឯក​រាជ​​ជាតិ​​ ការ​ពារ​បូរណ​ភាព​ទឹក​ដី​ ការ​ពារ​រាជរដ្ឋា​ភិបាល​ស្រប​ច្បាប់​ ដែល​ប្រសូត្រ​ចេញ​ពី​ការ​បោះឆ្នោ​ត​ដោយ​ឆន្ទៈរាស្ត្រ​ និង​ការ​ពារ​សមិទ្ធផល​នានា​ របស់​សង្គម​ជាតិ​។​ បន្ថែម​លើ​នេះ​ នាយ​ឧត្ដ​មសេ​នីយ៍​ ឥត​ សា​រ៉ាត់​ ក៏​បាន​ថ្លែង​អំណរ​គុណដ​ល់កង​កម្លាំង​ទាំង​អស់​ ដែល​បាន​ចូល​រួម​ក្នុង​ការងារ​ជួយ​សង្រ្គោះ​ប្រជាពល​រដ្ឋ​ ពី​គ្រោះ​មហន្តរាយ​ដោយ​ជំនន់​ទឹ​កភ្លៀង​នា​ពេល​កន្លង​មក​ថ្មីៗ​នេះ ​តាម​បទ​បញ្ជា​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល ​ក្រសួង​ការ​ពារ​ជា​តិ និង​អគ្គ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​។ ទន្ទឹម​នោះ ​នាយ​ឧត្ដម​សេនីយ៍​ ឥត ​សារ៉ា​ត់​ ក៍​បាន​ផ្តាំ​ផ្ញើបន្ថែម​ដល់​នាយ​ ពល​ទាហាន​ទាំង​អស់​ ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​ចុះ​ជួយ​ប្រជាពល​រដ្ឋ​ ដែល​រ​ង​គ្រោះ​ដោយ​គ្រោះ​មហន្តរាយ​ផ្សេងៗ ​និង​ក្នុង​ការ​ងារ​ដក​ស្ទូង ​ច្រូត​កាត់​ ប្រមូល​ផល​ផង​ដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ