ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ជួប​ឯក​អគ្គ​រដ្ឋ​ទូត​ជប៉ុន
នាយកដ្ឋានព័ត៌មាន(៣)
84
1950 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ជួប​ឯក​អគ្គ​រដ្ឋ​ទូត​ជប៉ុន

     នារ​សៀល​ថ្ងៃ​ទី​០៤ ​ខែ​វិច្ឆិកា​ ឆ្នាំ២០២០​​​ ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ​បានអនុញ្ញាតិ​ឲ្យ​ ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា  ចូ​លជួប​សម្តែ​ង​ការ​គួរ​សម​ផង​ដែរ​ នៅ​អគារ​មិត្ត​ភាព ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​។

     សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​សម្តែង​ស្វាគមន៍ ​និង​អរគុណ​ចំពោះ​ឯក​អគ្គរាជ​ទូត​ជប៉ុន ​ប្រចាំ​កម្ពុជា ​ដែល​មាន​ទំនាក់​ទំន​ង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ ​ជា​មួយ​នឹង​កម្ពុជា ​ដែល​មាន​តាំង​ពី​យូរ​មក​ហើយ ​ពិសេស​កម្លាំង​មួក​ខៀវ​ជប៉ុន ​ដែល​បា​នចូល​មក​ជួយ​កម្ពុជា​នា​សម័យ​អ៊ុក​តាក់​។

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ​ និងឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា


      ឯកឧត្តម​ ឯក​អគ្គ​រាជ​ទូត​ជប៉ុន ​ប្រចាំ​កម្ពុជា​ បាន​សម្តែង​ការ​កោត​សរសើ​រ​ចំពោះ​ស្ថាន​ភាព​ដ៏​ល្អ​ប្រសើរ ​នៃ​ការ​ទប់​ស្កាត់​ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​នៅ​លើ​ការ​រាត​ត្បាល​ នៃ​ជម្ងឺកូវីដ​១៩​ និង​បានសម្តែង​នូវ​សមាន​ចិត្ត​ចូល​រួម​មរណៈ​ទុក្ខ ​និង​អ្ន​ក​ដែល​ទទួល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ទឹក​ជំនន់​ ហើយ​ប្រទេស​ជប៉ុន ​ក៏​បាន​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់ ​ដូច​ជា​តង់​ ម៉ាស៊ីន​ចម្រោះ​ទឹ​ក និ​ងភួយ ​ជា​ដើម​។ ​សង្ឃឹង​ថា​ពួកអា​ចនឹង​វិល​ត្រឡប់​ទៅ​រក​ជីវភាព​ធម្មតា​ប្រចាំ​ថ្ងៃ​ឡើង​វិញ ​ក្នុង​ពេល​ឆាប់ៗ​នេះ​។​ ឯកអគ្គរា​ជទូត​ជប៉ុន​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្ថេរភាព​ សន្តិភាព​ និ​ងការ​អភិវឌ្ឍន៍​នៅ​ក្នុ​ង​ប្រទេស​កម្ពុជា​។ ​ឯកឧត្តម ​បាន​បញ្ជាក់​ថា​៖ នៅបណ្តា​ប្រទេស​ផ្សេងៗ​ជា​ច្រើន​ ក្រោយ​ពី​បាន​បញ្ច​ប់​សង្គ្រា​មស៊ីវិល ក៏មិនសូវមាន​ប្រទេស​ដែល​សម្រេច​បាន​សន្តិភាព​​ពេញ​លេញ​នោះ​ទេ​ ដូច្នេះ​ស្ថេរភាព​ និង​ការ​អភិវឌ្ឍ​ន៍នៅ​ប្រទេស​កម្ពុជា​នា​បច្ចុប្បន្ន​នេះ ​គឺ​ដោយ​សារ​គោល​នយោ​បាយ​ឈ្នះៗ ​និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​សម្តេច​ពិជ័យ​សេ​នា និង​​សម្តេច​តេជោ ​ហ៊ុន សែន ​និង​អ្នក​ផ្សេង​ៗ​ទៀត ​ដែល​បាន​រួម​ចំ​ណែក​ដល់​កិច្ចការ​នេះ​។ ក្នុង​​ឱកា​ស​នោះ ឯកឧត្តម ឯកអគ្គ​រាជ​ទូតជ​ប៉ុន ​ប្រចាំ​កម្ពុជា​ ក៏​បាន​ធ្វើការ​ពិភាក្សា​ផ្លាស់​យោប​ល់​ជា​មួយ​នឹង​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​អំពី​សភាព​ការណ៍​នៅ​ក្នុង​តំបន់​ និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភា​គី​ផ​ង​ដែរ​។ ឯកអគ្គរា​ជ​ទូត​ជប៉ុន ​ប្រចាំ​កម្ពុជា​ បាន​បញ្ជាក់​ថា៖  ប្រទេស​ជប៉ុន​គោរព​អធិបតេយ្យភាព​ ឯករាជភាព ​និង​អព្យា​ក្រឹត​ភាព​រប​ស់​ប្រទេស​កម្ពុជា​ ហើយ​មិន​ជ្រៀត​ជ្រែត​កិច្ចការ​ផ្ទៃក្នុ​ង​របស់​អ្នក​ដទៃ​នោះ​ទេ។​ ប៉ុន្តែ​សន្តិភាព ​និង​វិបុល​ភាព​នៅ​ក្នុង​តំបន់​ ក៏​ជា​ចំណាប់​អារម្មណ៍​រប​ស់​ប្រទេស​ជប៉ុន​ យើង​មិ​នចង់​ឲ្យ​មាន​ការ​ប្រឈម​មុខ​គ្នា ​និង​ភាព​តាន​តឹង​ផង​ដែរ​។​ ក្នុ​ងនោះ​ទាក់​ទិន​ទៅ​នឹង​កង្វល់​របស់​សហរដ្ឋ​អាមេរិក​ អំពី​ការ​ចូល​រួម​របស់​ប្រទេស​ចិន​ ក្នុង​ការ​កសាង​កន្លែង​ចូល​ចត​នាវា​នៅ​សមុទ្រ​រាម​ ឯកអគ្គរាជ​ទូត​ជប៉ុន ​ប្រចាំ​កម្ពុជា​ ក៏​បាន​លើក​ឡើង​ក្នុង​ឱកាស​នោះ​ផង​ដែរ​។​ 

      ទាក់ទងនឹង​បញ្ហា​នេះ​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ បាន​បញ្ជាក់​ជូន​ថា៖ ការ​ដំណើរ​ការ​អភិវឌ្ឍន៍​មូល​ដ្ឋាន​រាម​ មិន​អាច​ដាក់​ជា​តូប​នីយ៍​កម្ម​អន្តរជាតិ​បាន​នោះ​ទេ​។ សម្តេច​បាន​បញ្ជាក់​ជា​ថ្មី​ថា​៖ មូលដ្ឋាន​រាម​នេះ​ កម្ពុជា​នឹង​ដំណើរ​ការ​អភិវឌ្ឍន៍​ឲ្យ​ធំ​ទូលាយ ​មាន​សមត្ថភាព​ខ្ពង់​ខ្ពស់​ជាង​មុន​ តាម​រយៈ​ការ​កសាង​ផែ​ចូល​ចត​ រៀប​ចំ​រោង​ជាង​ សម្រាប់​ជួស​ជុល​នាវា ​និង​ឈាន​ទៅ​ដល់​ការ​ទទួល​បំពាក់​នាវា​ចម្បាំង​ធន់​មធ្យម​ អាច​ចូល​ចត​បាន​។​  នេះ​គឺ​ជាការ​​រៀប​​ចំ​ ​និង​គិត​គូរ​ដោយ​កម្ពុជា​សុទ្ធ​សាត​។​ ក្នុង​រដ្ឋធម្មនុញ្ញ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ បាន​និយាយ​យ៉ាង​ច្បាស់​ មិ​ន​ឲ្យ​មាន​មូល​ដ្ឋាន​យោធា​បរទេសនៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន​ទេ ​ហើយ​កម្ពុជា​ក៏​មិន​ទៅ​តាំង​មូល​ដ្ឋាន​យោធា​របស់​ខ្លួន​នៅឯ​​បរទេស​ដែរ​ លើក​លែង​តែ​សំណូមព​រ​របស់​អង្គការ​សហ​ប្រជា​ជាតិ​តែ​ប៉ុណ្ណោះ។​ តែ​កម្ពុជា​មាន​សិទ្ធ​ពេញ​លេញ​ ក្នុង​កា​រទទួល​យ​កជំនួយ​ពី​បរទេស​ នូវ​សម្ភា​រៈ​គ្រឿង​បំពាក់​បរិក្ខា​សឹក​ផ្សេងៗ​ សម្រាប់​ហ្វឹក​ហ្វឹន​ និង​កិច្ច​ការ​ការ​ពារ​ជាតិ​មាតុ​ភូមិ​ បូរណ​ភាព​ទឹ​កដី​ របស់​ខ្លួន​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ