ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ជួប​ឯកអគ្គរដ្ឋ​ទូត​កូរ៉េ
នាយកដ្ឋានព័ត៌មាន(៣)
183
1935 សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ជួប​ឯកអគ្គរដ្ឋ​ទូត​កូរ៉េ

      ក្នុង​ឱកាស​ជួប​ជា​មួយ​នឹង​ ឯកអគ្គរដ្ឋ​ទូត​កូរ៉េ​ប្រចាំ​កម្ពុជា ​នា​​រសៀល​​ថ្ងៃ​​ដដែល​​នេះ​​ដែ​រ​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​គូស​បញ្ជាក់​ថា​៖ ទំនាក់​ទំនង​កាទូ​ត​រវាង​កម្ពុ​ជា​ និង​សាធារណ​រដ្ឋ​កូរ៉េ ​ជិត​ពី​រ​ទស្សវត្ស​មក​នេះ ​គឺមាន​ការ​រីក​ចម្រើ​ន​យ៉ាងខ្លាំង​ក្លា​ជា​ទី​បំផុត​។ ជា​បន្ត​បន្ទាប់​ គឺ​បាន​ដំណើរ​ការ​យ៉ាង​ល្អ​ប្រសើរ ​នៅ​ក្នុង​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​ក៏​ដូច​ជា​នៅ​ប្រទេស​កូរ៉េ​។ ​សម្តេច​មាន​រី​ករា​យ​ណាស់​ ក្នុង​ការពិភាក្សា​គ្នា ​ដើម្បីឲ្យ​មាន​ការ​រីក​លូត​លាស់​ទៅមុ​ខ​ថែម​ទៀត​។​

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ​ប៉ាក​ ហឿង​ យុង​ (Park Heung Kyeong) ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា


       ឯកឧត្តម ​ប៉ាក​ ហឿង​ យុង​ (Park Heung Kyeong) ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​៖ បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​ការ​លំបាក់​យ៉ា​ងខ្លាំង​ ដោយ​សា​រមាន​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​។ ឯកឧត្តម​សង្ឃឹម​ថា​៖ ប្រជាជន​កម្ពុជា ​នឹង​ជំនះ​បាន​នូវ​គ្រប់​ឧបសគ្គ ​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ។​ ចាប់​ពី​ឆ្នាំ​១៩៩៧​ម​ក កិច្ច​សហប្រតិបត្តិការ​រវា​ងប្រទេស​ទាំង​ពីរ​ មាន​ការ​រី​ក​ចម្រើ​យ៉ាង​ខ្លាំង​។​ ឯកឧត្តម​ បាន​លើក​ឡើងថា​៖ ឥឡូវ​រាជ​រដ្ឋាភិបាល​កម្ពុជា​ និង​កូរ៉េ ​បានមា​ន​ពិភាក្សា​គ្នា​អំពី​គម្រោង​ការ​កសាង​ស្ពាន​មិត្តភាព​កម្ពុជា​និង​កូរ៉េ​ ហើយ​ពេល​ដែ​លមាន​ស្ពា​ន​មិត្តភា​ពកម្ពុ​ជា​កូរ៉េ ​ឆ្លង​កាត់​ទន្លេ​មេ​គង់​នោះ ​នឹង​ក្លាយ​ជា​និមិត្ត​រូប​មួយ​ នៃ​ទំនាក់​ទំនង​កូរ៉េ និង​កម្ពុជា ជា​មិត្ត​តែ​មួយ​ និង​ជា​មិត្តដ៏​ល្អ​ និង​អាច​ដោះ​ស្រាយ​បញ្ហា​ចរាចរ​ណ៍​ក្នុង​ទី​ក្រុង​ភ្នំពេញ​។ ជាមួយ​គ្នានេះ​ដែរ​ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ រវា​ងប្រទេស​កូរ៉េ ​និង​កម្ពុជា​ កំពុង​ដំណើរ​ការ​ ហើយ​បាន​ធ្វើឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ និង​កូរ៉េមា​នការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​។​ ឯកឧត្តម​ បាន​បញ្ជាក់​ថា​ នឹង​ខិត​ខំប្រឹង​ប្រែង ​ដើម្បី​ឲ្យ​មាន​ការ​រីក​ចម្រើន​នូវ​ទំនាក់​ទំនង​ជា​មួយ​នឹ​ង​ប្រទេស​កម្ពុជា ​ក៏ដូចជា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ និង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​យោធា​ ឲ្យ​មាន​ការ​រី​ក​ចម្រើន​ផ​ងដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ