ព័ត៌មាន

បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ ប្រជុំ​ឆ្លង​ផែន​ការ​កំណែ​ទម្រង់​ ៥​ឆ្នាំ​ របស់​កង​ទ័ព​ជើង​គោក​
នាយកដ្ឋានព័ត៌មាន(៣)
209
1932 បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ ប្រជុំ​ឆ្លង​ផែន​ការ​កំណែ​ទម្រង់​ ៥​ឆ្នាំ​ របស់​កង​ទ័ព​ជើង​គោក​

      នៅទី​បញ្ជាការ​ដ្ឋា​នកង​ទ័ព​ជើង​គោក​ ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គ​មេ​បញ្ជាការរ​ង​ នៃ​កងយោធពល​ខេមរ​ភូមិន្ទ មេបញ្ជាការ​កងទ័​ព​ជើង​គោក​ បាន​អញ្ជើញជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំបូក​ឆ្ល​ងផែន​ការ​កំណែ​ទម្រង់ ០៥ឆ្នាំ ( ២០២១ -២០២៥ ) របស់កង​ទ័ព​ជើង​គោក ​ដែល​កិច្ចប្រជុំនេះមាន​ការ​អញ្ជើញ​ចូល​រួម​ពី ឯ​កឧត្តម អស់លោក គ្រប់បណ្តាអង្គភាព និងជំនាញចំណុះកងទ័ពជើងគោក។

       នៅក្នុង​កិច្ចប្រជុំនេះ សមាជិកអង្គប្រជុំ ក៏បានតាម​ដាន​ស្តាប់​លទ្ធផលការងា​រ​រយៈពេល ​៥ឆ្នាំ ​( ២០១៥- ២០១៩ ) និងផែនការ​កំណែ​ទម្រង់​សម្រាប់​៥ឆ្នាំ​បន្ត​ ( ២០២១ ២០២៥ ) របស់ក​ង​ទ័ព​ជើង​គោក ​ដែលផ្តល់​ដោយ ឧត្តមសេនីយ៏ទោ អ៊ុយ ហៀង នាយ​សេនាធិការ​រ​ង ​នាយ​ការិយាល័យទី​៣ ​កង​ទ័ព​ជើង​គោក​ និងការ​ដាក់​ចេញទិសដៅ​អនុវត្ត​បន្ត​សំរាប់​ឆ្នាំ ២០២១ - ២០២៥ របស់កង​ទ័ព​ជើង​គោក​ ដើម្បី​ឲ្យបណ្តាស្ថាប័ន អង្គភាព​ចំណុះកង​ទ័ព​ជើង​គោក ​អនុវត្តបាន​ជោគ​ជ័យ​ មាន​ប្រសិទ្ធភាព​ខ្ពស់​ តាម​សេចក្តីណែនាំ​របស់​រាជរដ្ឋាភិបាល និង​បទបញ្ជា​របស់​ក្រសួង​ការពារជា​តិ ​អគ្គបញ្ជាការ និងមេបញ្ជាការ​កង​ទ័ព​ជើង​គោក​ដាក់​ចុះ។ ក្នុង​ឱកាស​នោះ​ដែរ សមាជិក​អង្គ​ប្រជុំមក​ពី​បណ្តា​កង​ឯកភាព​ចំណុះ ​កងទ័ព​ជើង​គោក​ ក៏បានឡើង​ធ្វើការពិភាក្សា​លើការ​ងារ ដែល​បាន​អនុវត្ត​ក្នុងរយៈពេល ​៥ឆ្នាំ ( ២០១៥- ២០១៩ ) កន្លងមក និងរិះរកចំនុចខ្លាំង ខ្សោយ រួមទាំងការ​ងារ​សេស​សល់​ ដាក់ជូនអង្គ​ប្រជុំ​ពិភាក្សា ព្រមទាំងលើកជា​សំនូមពរ​ និង​សំណើរ​ដាក់​ជូន​អង្គ​ប្រជុំពិនិត្យ វាយតំលៃ ដើម្បី​ឈាន​ទៅ​សំរេច​ភារកិច្ច​ ក្នុងផែនការ​កំណែ​ទម្រ​ង់​សម្រាប់​៥​ឆ្នាំ​បន្ត ( ២០២១ ២០២៥ ) អោយ​សំរេច​បានជោគជ័យ​ប​ន្ថែ​មទៀត​។

ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គ​មេ​បញ្ជាការរ​ង​ នៃ​កងយោធពល​ខេមរ​ភូមិន្ទ មេបញ្ជាការ​កងទ័​ព​ជើង​គោក​ 


       អញ្ជើញមាន​ប្រសាសន៏​បូកសរុប​កិច្ចប្រជុំ​នា​ឱកាស​នោះ ឯកឧត្តម ហ៊ុន ម៉ាណែត បាន​សម្តែង​ថ្លែង​កោត​សេសើរ​ និ​ងថ្លែង​អំណរគុណ​ដល់​ ឯកឧត្តម មេបញ្ជាការ មេបញ្ចាការរង នាយទាហាន នាយទាហានរង និងពលទាហាន​ គ្រប់បណ្តាកង​ឯកភាព​ចំណុះក​ង​ទ័ព​ជើង​គោក​ ដែលបានចូលរួម​ប្រតិបត្តិការ​ ក្នុងការសង្គ្រោះប្រជាពលរដ្ឋ​ទទួល​រង​គ្រោះ​ដោយ​ទឺក​ជំនន់​ទឺកភ្លៀង​ នៅក្នុងភូមិសាស្ត្រ​ទទួល​ខុស​ត្រូវ និងនៅតំបន់​ទទួល​រងគ្រោះមួយ​ចំនួន​ទៀត ​ដែលបច្ចុប្បន្នយើង​នៅ​តែបន្តកា​រ​សង្គ្រោះ​នេះ​។ ឯកឧត្តម​ បាន​បន្តទៀតថា៖ តាម​រយៈលទ្ធផល​ ដែល​សម្រេច​បាន​នេះ​ បានបង្ហាញអោយឃើញ​ពីការខិតខំ​ប្រឹងប្រែង​របស់​ ឯកឧត្តម អស់លោក មេបញ្ជាការ មេបញ្ចាការរង នាយទាហាន នាយទាហានរង និងពលទាហាន បណ្តាយោធ​ភូមិភាគ ​កង​ពល​ធំ កង​ពល​តូច ​និងបណ្តាជំនាញ​ទាំង​អស់​ នៃក​ងទ័ព​ជើង​គោក​ ដែលបាន​អនុវត្តដោយ​យក​ចិត្តទុក្ខ​ដាក់​ខ្ពស់​ ក្រោមការ​ដឹក​នាំ​ ចង្អុល​បង្ហាញពី​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក។

       ឯកឧត្តម ហ៊ុន ម៉ាណែត បានផ្តាំផ្ញើរ​ដល់​អង្គប្រជុំ បន្តចូលរួម​អនុវត្ត​នយោបាយ​ កែរទម្រង់រាជ​រដ្ឋាភិបាល ពិសេស​កំ​ណែរ​ទម្រ​ង់​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ ដើម្បីមានកម្លាំង​មួយ​ធានាបា​នទាំង ​បរិមាណ និង គុណភាព សមស្រប​សម្រាប់​កិច្ចការ ការពារបូរណភាពទឹ​កដី​ និ​ងសូមឲ្យមេបញ្ជាការ​ មេ​បញ្ជាការ​រង​ នាយ​ទាហាន នាយ​ទាហានរ​ង​ និង​ពល​ទាហាន​រង​ គ្រប់​កង​ឯកភា​ពទូទាំង​កងទ័​ព​ជើ​​ងគោ​ក បន្តពង្រឹងប្រៀ​បការពារជាតិ បន្ត​យក​ចិត្តទុក្ខដាក់​ តាមរយៈការបំប៉ន​បណ្តុះ​បណ្តាល កសាង​ធន​ធាន​មនុស្ស បន្តអប់រំចិត្តសាស្ត្រ​ដល់​កង​ទ័ពជាប្រចាំ ​និង​ពង្រឹងអង្គភាព​រឹង​មាំ​លើ​គ្រប់​វិស័យ​។ បន្តជំរុញការងារ​ហ្វឹកហ្វឺ​នរៀន​សូត្រ​ បង្កើ​ន​ការ​លើក​កម្ពស់សមត្ថភាពក​ង​ទ័ព​ បន្តយកចិត្ត​ទុក្ខដាក់​អនុវត្ត​ ប្រកប​ដោយ​ប្រសិទ្ធភាព​បទ​បញ្ជា​រាជរដ្ឋាភិបាល ​ក្រសួងការពារ​ជាតិ ​អគ្គបញ្ជាការ និងបញ្ជាការដ្ឋាន​កង​ទ័ព​ជើង​គោក​ ប្រគល់ជូន និងបន្តអនុវត្តន៏ តួនាទី ភារកិច្ច របស់​ខ្លួន​សម​ស្រ​បតា​មប​ទ​បញ្ជា និងលក្ខ័ន្តិកៈ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ពិសេសការ​គិ​តគូពីជីវភាព សុខ​មាល​ភាព​ របស់កងទ័ព​យើង​ បន្តរក្សាសាមគ្គីឯ​កភាព​ផ្ទៃក្នុង​បាន​ល្អ​ជា​និច្ច​។ បន្តកិច្ច​សហប្រតិបត្តិការ​ល្អ​ជា​មួយ​ប្រទេស​ជាប់​ព្រំ​ដែន​ ដោយបន្តពិភាក្សា​លើប​​ញ្ហាព្រំ​ដែន​ ដោយអ​​ត់​ធ្មត់ ​និង​គ្រប់យន្តការធ្វើ​ឲ្យ​តំបន់ព្រំដែន​ជា​មួយ​បណ្តា​ប្រទេស​ជិត​ខាង​ ជាព្រំដែន​សន្តិភាព​ មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៏ និងចូលរួម​សហកា​រ​ល្អ​ជា​មួយ​អជ្ញាធ​រដែន​ដី​ គ្រប់​លំដាប់​ថ្នាក់​ និ​ងចូលរួម​ទប់​ស្កាត់​ឲ្យ​បាន​ទាន់​ពេល​វេលា​ រាល់​បទ​ល្មើសផ្សេងៗ​ ដើម្បី​ចូលរួ​មចំ​ណែក​គោល​នយោបាយ ​ភូមិ ឃុំ មានសុវត្ថិភាព ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ