ព័ត៌មាន

ឯកឧត្តម​ យន្ត​ មីន​ ដង្ហែរក​ឋិន​សាមគ្គី​ ឆ្ពោះ​ទៅ​វត្ត​ មុនីជ​ល​ទ្វា​រាម​
នាយកដ្ឋានព័ត៌មាន(៣)
162
1931 ឯកឧត្តម​ យន្ត​ មីន​ ដង្ហែរក​ឋិន​សាមគ្គី​ ឆ្ពោះ​ទៅ​វត្ត​ មុនីជ​ល​ទ្វា​រាម​

      ដើម្បីចូល​រួម​ចំ​ណែក​ជួយ​លើស្ទួយ​វិ​ស័យព្រះពុទ្ធ​សាសនា ដែលជាសាសនា​របស់​រដ្ឋ​ ឲ្យកាន់តែមា​ន​ការ​វិវត្តន៍​រីក​ចម្រើនថែម​ទៀត​ កឋិនទា​នសាមគ្គីមួយ​ បាន​ប្រារព្ធធ្វើ​ឡើងនៅ​ទី​អារាម មុនីជលទ្វារាម (ហៅវត្ត ជ្រោយស្វាយ ) ស្ថិតក្នុងភូមិ ជ្រោយស្វាយ ឃុំ ជ្រោយស្វាយ ស្រុក ស្រែអំបិល ខេត្ត កោះកុង ដែលជាសទ្ធាជ្រះថ្លារបស់ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកជំទាវ រួមជាមួយក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារថ្នាក់មូលដ្ឋាន ព្រមទាំងពុទ្ធបរិស័ទ្ធមកពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងមកពីខេត្តកោះកុង បានមូលមតិគ្នាជាឯកច្ឆនផ្តើមធ្វើបុណ្យអង្គកឋិនទានសាមគ្គីមួយដើម្បីដង្ហែរទៅវេរប្រគេនព្រះដែលគងចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមាវត្ត វត្ត មុនីជលទ្វារាម ។

      អង្គកឋិនសាមគ្គី នៅវត្ត មុនីជលទ្វារាម បានប្រារព្ធធ្វើឡើង ទៅតាមប្រពៃណីព្រះពុទ្ធសានាខ្មែរយើងដោយនៅវេលារសៀល ថ្ងៃ សៅរ៍ ៨កើត ខែ កក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២០ ជួប​ជុំពុទ្ធបរិស័ទរៀបចំពិធី ក្រុងពលី ធ្វើបទនមស្សការព្រះរតនត្រ័យ សមាទានសិល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែង ធម្មទេសនាស្តីពីការប្រារព្ធអង្គឋិនទាន។ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន បានលើកឡើង​ពីពុទ្ធប្រវត្តិនៃ អង្គកឋិនទាន គឺជាបុណ្យមួយដែលប្រជាពុទ្ធបរស័ទ្ធខ្មែរយើងបានប្រារព្ធធ្វើឡើងជារៀងរាល់​ឆ្នាំបន្ទាប់ ពីបុណ្យចូលព្រះវស្សាផុតទៅ ដែលមានរយៈពេលធ្វើបុណ្យកឋិនទាននេះមានតែរយៈពេល ២៩ ថ្ងៃ ហើយ​ក្នុងវត្តនីមួយៗ បានដង្ហែរអង្គកឋិនទានបានតែម្តងក្នុងមួយឆ្នាំ ដើម្បីនាំមកនូវគ្រឿងទេយ្យទានជាអង្គកឋិនមាន ស្បង់ ចីវរនិងសង្ឃដី ក្រៅពីនេះគឺជាបរិក្ខា របស់អង្គកឋិនទាំងអស់ រួមនិងបច្ច័យជាច្រើនទៀងសម្រាប់​នាំមកវេរប្រគេនដល់ព្រះសង្ឃដែលគង្សចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមានីមួយៗសម្រាប់ប្រើប្រាស់កសាង​សមិទ្ធិផលនានាក្នុងទីអារាម ។

      នាយឧត្តមសេនីយ៍ យន្ត មីន បានលើកឡើងផងដែរថា អង្គកឋិនទាន នាឆ្នាំនេះបានប្រព្រឹត្តិទៅស្រមពេល​ដែលព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍ នៅទូទាំងប្រទេស ដែលបានបង្ហាញឲ្យឃើញ​មតិជាតិ អន្តរជាតិស្គាល់ច្បាស់ពីព្រះរាណាចក្រកម្ពុជាមានស្ថេរភាពនយោបាយ ព្រមទាំងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអណាចក្រ ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។បើទោះបីបច្ចុប្បន្ននេះកម្ពុជា​បានជួបនូវវិបត្តិកូវីដ.១៩ ជាសកល និងទទួលនូវវិបត្តិគ្រោះទឹកជំនន់ដោយទឹកភ្លៀងដែលបានធ្វើឲ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធជាតិ ទ្រព្យសម្បត្តិនិងអាយុជីវិតប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាលបានជម្រុញ​ឲ្យរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ ត្រូវចុះទៅវាយតម្លៃការខូចខាត ជាបន្ទាន់ ដោយមិនត្រូវបង្អង់រង់ចាំ របាយការណ៍​ពីថ្នាក់ខេត្តនោះទេ ដើម្បី ជួសជុលស្ដារ ផ្លូវស្ពាន ដែលខូចខាត ឡើងវិញបានឆាប់ ក៏ដូចជាផ្ដល់ពូជស្រូវ​ពូជ​ដំណាំនានា ដល់កសិករដាំដុះឡើងវិញផងដែរ។ នាយឧត្តមសេនីយ៍ យន្ត មីន ក៏បានរំលេចនូវ គុណតម្លៃនៃសុខ​សន្តិភាពដែលយើងកំពុងមានសព្វថ្ងៃត្រូវបន្តរួមគ្នាការពារឲ្យបានជាដាច់ខាត ។អាជ្ញាធរគ្រប់ថ្នាក់រួមជា​មួយ​ប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្តិភាព ឲ្យទទួលបានជោគជ័យ។ថែរក្សាសុខភាព​ពីជំងឺតម្កាត់ផ្សេងៗជាពិសេសជំងឺកូវីដ១៩ ដោយត្រូវអនុវត្តទៅតាមវិធានការនានារបស់ក្រសួងសុខាភិបាល។

      អង្គកឋិនទានសាមគ្គី ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ យន្ត មីន និងលោកជំទាវ ព្រមទាំងក្រុម​ការ​ងារ​រួម​ជាមួយ ពុទ្ធបរិស័ទ្ធមកពីទីជិឆ្ងាយ បានដង្ហែរអង្គកឋិន ប្រទក្សិណព្រះវិហារ រួចនាំយកគ្រឿងលំដាប់នៃអង្គឋិន​ទៅ​តម្កល់ក្នុងព្រះវិហារ បន្ទាប់មកធ្វើបទនម្សការព្រះរតនត្រ័យ សមាទានសិល្ប៍រួចវេអង្គកឋិនទានប្រគេន​ព្រះសង្ឃ មាន គ្រឿងទេយ្យទាន ជាអង្គឋិនមាន ៣ គឺ ស្បង់ ចីវរនិងសង្ឃដី ក្រៅពីនេះគឺជាបរិក្ខា របស់អង្គ​កឋិនទាំងអស់ រួមនិងបច្ច័យសង្កត់ត្រ័យរួមមានចំនួនជាង ២០៥ លាន រៀល មកតម្កល់ក្នុងទីអារាមសម្រាប់​គណៈកម្មការវត្តកសាងនូវសមិទ្ធិផលនានាឲ្យមានការវិវត្តន៍រីកចម្រើនដូចជាទីអារាមនានានៅទូទាំងប្រទេសផងដែរ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ