ព័ត៌មាន

ឧត្តម​សេនីយ៍​ឯក​ រ័ត្ន ​ស្រ៊ាង ​ចុះ​ពិនិត្យ​ស្ថាន​ភាព​កាយ​ដី​បើក​ផ្លូវ​រំដោះ​ទឹក​ជំនន់​ ក្នុង​សង្កាត់​ព្រែក​កំពឹស​
នាយកដ្ឋានព័ត៌មាន(៣)
159
1930 ឧត្តម​សេនីយ៍​ឯក​ រ័ត្ន ​ស្រ៊ាង ​ចុះ​ពិនិត្យ​ស្ថាន​ភាព​កាយ​ដី​បើក​ផ្លូវ​រំដោះ​ទឹក​ជំនន់​ ក្នុង​សង្កាត់​ព្រែក​កំពឹស​

      កាល​ពីថ្ងៃទី២៦ ខែតុលា ដោយ​សារ​ស្ថានភាពទឹ​កជំ​នន់​ក្នុង​ខណ្ឌ​ដង្កោ ​បាន​បន្ត​ស្រក​ចុះ ក្រុម​ការងារ​រាជរដ្ឋាភិបាល ក្រុម​ការងារ​គណបក្សប្រជាជ​នកម្ពុជា​ ក៏​ដូចជា​ក្រុម​ការងារ រដ្ឋបាលខណ្ឌដង្កោ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរា​ជអា​វុធហត្ថ​លើ​ផ្ទៃប្រទេស​ មេបញ្ជាការក​ង​រាជ​អាវុធហ​ត្ថរាជ​ធានីភ្នំពេញ ​និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ អមដំណើរដោយ លោក ម៉ៃ ម៉ុន ប្រធាន​ក្រុម​ប្រឹក្សា​ខណ្ឌដង្កោ, លោកស្រី គឹម ញឹប អភិបាល​ខណ្ឌដង្កោ លោកអ​ភិបាលរ​ង​ មន្ត្រីរដ្ឋបាលសាលាខណ្ឌដង្កោ ចៅសង្កាត់ មេភូមិ ក្រុមការងារអាវុធ​ហត្ថរាជធានី​ភ្នំពេញ ​យុវជន សសយក សង្កាត់ព្រែកកំពឹស និង​ប្រជាពលរដ្ឋ​ជា​ច្រើន​ទៀត ​បាន​ចុះពិ​និត្យ​ស្ថាន​ភាព​ទឹក​ ក្នុងសង្កាត់ព្រែកកំពឹស និងពិនិត្យមើលស្ថានភាពកាយផ្លូវរំដោះទឹក ដែលក្រុមការងាររដ្ឋបាលខណ្ឌដង្កោ បានប្រើគ្រឿងចក្រ កាយបើកមុខទឹករំដោះទឹកចំនួន ០៤ទីតាំង (រួមមានចំណុចព្រែកជ្រៃ, ប្រឡាយតាហោ, ប្រឡាយ ៨៨ខាងត្បូងពិភពថ្មីកួរស្រូវ និងប្រឡាយផ្លូវ ១០៤ មុខបុរីពិភពថ្មីកួរស្រូវ) ដើម្បីពន្លឿនការ​ចុះស្រក​នៅ​តាម​លំនៅឋាន​រប​ស់​ប្រជាពលរដ្ឋ។

       ក្នុងដំណើរបេសកកម្មនា​ឱកាស​នោះ​ ឯកឧត្តម រ័ត្ន ស្រ៊ាង បាននាំយក​អាហារ​សម្រន់​ ទៅ​ចែក​ជូនក្រុមការងារ ​ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ បរិភោគ​រួម​គ្នា​យ៉ាង​ស្និតស្នាល តែក៏មិន​បានធ្វេស​ប្រហែស ចំពោះការ បង្កា​ទប់ស្កាត់ ​ការឆ្លងជម្ងឺ កូវីដ១៩នោះឡើយ ដោយក្រុមការងារ​រប​ស់​អាវុធហត្ថរាជ​ធានី​ភ្នំពេញ បាននាំយកទូបាញ់ថ្នាំ​សម្លាប់​មេរោគ​ អាល់កុល ម៉ាស់ ទៅបែង​ចែក​ប្រើប្រាស់ ចំពោះអ្នកចូល​រួម​ទាំង​អស់​ អនុវត្តតាម​សេចក្តីណែនាំរ​បស់​ក្រសួង​សុខាភិបាល ​ក៏ដូចជាការ​អំពាវនាវ​​របស់ សម្តេចតេជោ ហ៊ុន សែន ស្តីពីវិធាន​ការ​ការពារនិង​ទប់ស្កាត់ ការឆ្ល​ង​រីករាល​ដាល​នៃ​ជម្ងឺ កូវីដ១៩ យ៉ាង​ខ្ជាប់​ខ្ជួន​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ