ព័ត៌មាន

ឯកឧត្តម ​វង្សី ​វិ​ស្សុត​ ត្រួត​ពិនិត្យ​ការ​សាង​សង់​មជ្ឈមណ្ឌល​កង​រាជ​អាវុធ​ហត្ថ​ភ្នំ​ជម្រាយ​
នាយកដ្ឋានព័ត៌មាន(៣)
154
1929 ឯកឧត្តម ​វង្សី ​វិ​ស្សុត​ ត្រួត​ពិនិត្យ​ការ​សាង​សង់​មជ្ឈមណ្ឌល​កង​រាជ​អាវុធ​ហត្ថ​ភ្នំ​ជម្រាយ​

       ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូ​អមនាយក​រដ្ឋមន្ដ្​រី និ​ង​ជារដ្ឋលេខាធិ​ការ​ប្រចាំ​ការ ​ក្រសួង​សេ​ដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានដឹកនាំ​គណៈប្រតិភូ១ក្រុម អញ្ជើញចុះត្រួត​ពិនិត្យ​ដំណើរការ​សាង​សង់​ហេដ្ឋារចនា​សម្ព័ន្ធ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន​កង​រាជ​អាវុធ​ហត្ថ​ភ្នំជម្រាយ ដើម្បីវាយតម្លៃ​អំពីការប្រើប្រាស់​ថ​វិការបស់រដ្ឋ ដែលបានទម្លាក់ជូនចាប់តាំងពីដំណើរការសាងសង់ដំបូង រហូតដល់បច្ចុប្បន្ននេះ។ មជ្ឈមណ្ឌ​ល​ហ្វឹកហ្វឺននេះ ស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ក្នុង​ដំណើរ​ទស្សនកិច្ច​ ចុះត្រួតពិនិត្យនេះ ក៏មានការ​អញ្ជើញ​ចូល​រួមពី​សំណាក់​ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអម​នាយករដ្ឋមន្ត្រី និងជាអគ្គនាយក​អគ្គិសនី​កម្ពុជា, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេ​បញ្ជាការរង និងជាមេបញ្ជាការ កងរាជអាវុធ​ហត្ថលើផ្ទៃប្រទេស​ និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេ​បញ្ជាការ​រង​ និង​ជា​មេ​បញ្ជាការ​កង​ទ័ពជើង​គោក​ ព្រម​ទាំង​មន្ត្រី​ពាក់​ព័ន្ធ​ជា​ច្រើ​ន​រូប​ទៀត​។

       ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថ និងជាប្រធាន​ក្រុម​ការងារបច្ចេកទេស គម្រោង​វិស្វកម្ម​ក​ងរាជ​អាវុធ​ហត្ថ​ បានបង្ហាញជូន​គណៈ​ប្រតិភូ ​រួមមាន៖ អំពីការសាងសង់​ទីលាន​បាញ់​គ្រាប់ពិត, ឃ្លាំងគ្រាប់, ឃ្លាំងអាវុធ, ស្ថានីយផលិតទឹកស្អាតទី២, ឃ្លាំងភស្ដុភារបច្ចេកទេស, ទីតាំងកសាងមណ្ឌលពិព័រណ៌ពហុបច្ចេកទេស, អគារទីចាត់ការ, អាងស្ដុកទឹក, វេទិកា, ការសិក្សារបស់សិក្ខាកាម និងអគារស្នាក់នៅ។ ហេដ្ឋា​រចនា​សម្ព័ន្ធរបស់​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​ កង​រាជអាវុធហត្ថ​ភ្នំ​ជម្រាយ ចាប់ផ្ដើមសាង​សង់​នៅ​ឆ្នាំ២០១៣ នៅ​លើ​ផ្ទៃ​ដី​ប្រមាណជាង ៥,០០០ហិកតា ដោយបានដំណើរការសាងសង់រហូតមកដល់ពេលនេះ សម្រេចបានតាមផែនការ​ ដែលគ្រោងទុក ដែលនឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុងនៅឆ្នាំ២០២២ខាងមុខ ហើយមជ្ឈមណ្ឌលនេះ មិនត្រឹមតែក្លាយជាកន្លែងហ្វឹកហ្វឺនមួយដ៏ធំសម្រាប់ កងរាជអាវុធហត្ថ និង ខ.ភ.ម ប៉ុណ្ណោះនោះទេ ក៏ជាកន្លែង​សម្រាប់ធ្វើការប្រឡង បាញ់គ្រាប់ដៃអាស៊ាន ក្នុងឱកាសដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកីឡាស៊ីហ្គេម​ផងដែរ។ រហូត​មកដល់ពេលនេះ ក្រុមការងារបច្ចេកទេស បានខិតខំសម្របសម្រួលគ្រប់កិច្ចការ ដើម្បីពន្លឿន​ការចុះហត្ថលេខាទ្វេរភាគី (កម្ពុជា-ចិន) បានដំណើរការសាងសង់ទីលានបាញ់គ្រាប់ពិត កង​អន្ដ​រាគមន៍​អាវុធហត្ថ និងការរៀបចំបំពាក់ឧបករណ៍ សម្ភារបច្ចេកទេស និងមធ្យោបាយ តាមពេលវេលា និងផែន​ការ​ដែល​បានគ្រោងទុក ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ