ព័ត៌មាន

ឯកឧត្តម​ ណឹម​ សុវត្ថិ​ ពិនិត្យ​ការ​រៀប​ចំ​តំបន់​ប្រវត្តិ​សាស្រ្ត​យោធា ​ខ្លឹម​សារ​ដំណើរ​ការ​អនុវត្តន៍​នយោបាយ​ឈ្នះ ​ឈ្នះ ​នៅ​ទិស​មេ​ឡៃ សំ​ពៅ​លូន ​និង​ភ្នំព្រឹ​ក
នាយកដ្ឋានព័ត៌មាន(៣)
158
1928 ឯកឧត្តម​ ណឹម​ សុវត្ថិ​ ពិនិត្យ​ការ​រៀប​ចំ​តំបន់​ប្រវត្តិ​សាស្រ្ត​យោធា ​ខ្លឹម​សារ​ដំណើរ​ការ​អនុវត្តន៍​នយោបាយ​ឈ្នះ ​ឈ្នះ ​នៅ​ទិស​មេ​ឡៃ សំ​ពៅ​លូន ​និង​ភ្នំព្រឹ​ក

       អនុវត្តតាម​ការណែ​នាំ​ចង្អុល​បង្ហាញ​ពី​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ ក្រុមការងារប្រវត្តិសាស្ត្រ​យោធា​ដឹ​ក​នាំ​ដោយ ​ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សា​ពិសេស​សម្តេច​ពិជ័យ​សេ​នា ​អគ្គនាយក អគ្គនាយក​ដ្ឋានន​យោបាយ និង ​កិច្ចការ​បរទេស​ក្រសួង​ការពារជា​តិ​ និង​ជា​ប្រធានក្រុមកា​រងារ​សិក្សា​ស្រាវជ្រាវ​សាង​សង់​វិមាន​ឈ្នះ ឈ្នះ និង ប្រវត្តិសាស្ត្រ​យោធា បានដឹកនាំ​ក្រុមការងារ​ប្រវត្តិសាស្ត្រយោធា​ចុះទៅ​ សិក្សាបន្ថែម និងពិនិត្យ​ការរៀបចំតំបន់ប្រវត្តិសាស្រ្ត​យោធា ខ្លឹមសារដំណើរ​ការ​អនុវត្តន៍​នយោបាយ​ឈ្នះ ឈ្នះ នៅទិស​មេឡៃ សំពៅលូន និង ភ្នំព្រឹក ក្នុង​ទិស​យោធ​ភូមិ​ភាគ​ទី ​៥ ​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ខេត្ត​បាត់​ដំបង​។

       ក្នុង​ឱកាស​នោះ ​ក្រុមការងារ​បាន​ចុះពិ​និត្យទីតាំង​តំបន់​ប្រវត្តិ​សាស្រ្តយោធា ទីកន្លែង ​ប្រគល់ សាតាំង នៅ មេឡៃ ​ដោយមា​ន​ការ​ចូល​រួមពី ប្រធាន ក្រុមប្រឹក្សា​ស្រុកនិង អតីត​នាយ​ទាហាន​ដែរ​ជា​អតីតក​ម្លាំង​កម្ពុជាប្រជា​ធិប​តេយ្យ​ចំនួន​ ៣​រូប​ផង​ដែរ​ រួមមាន៖ លោក សារ៉េត លោក សារឿន។ ​ក្នុងឱ​កាស​នោះក្រុម​ការងារដឹក​នាំដោយ ឯកឧត្តរម ណឹម សុវត្ថិ បានពិនិត្យខ្លឹម​សារ​ដែរ​មាន​តំបន់​ទីតាំង សារតាំង ដែលទីនេះ​មាន​លក្ខណៈសំខាន់​ជា​ប្រវត្តិសាស្រ្ត ដែល​ទីតាំ​ង​នេះពីមុ​ន ​ធ្លាប់​ជា​មន្ទីរ​សម្រាប់ការ​ទទួល​ការផ្តល់ សារតាំង និងជា​កន្លែងប្រជុំរបស់​កម្មាភិបាលធំៗ​ របស់​អតីតកម្លាំង​កម្ពុជា​ប្រជាធិប​តេយ្យ ​ដែល​អមដោយ​កម្លាំង ៤៥០ ជាមូលដ្ឋាននៅទី​នោះ​។​

       បន្ទាប់​មក​តំបន់​នេះ​បាន​ត្រូវ​រៀបចាំនៅ​ពេលក្រោយ​ ជា​ទីតាំង​សារធាណៈ​ដែល​មាន​ទំហំ​ដី​នៅសល់ ប្រមាណ ៨ ហិកតា សម្រាប់ការ​ធ្វើព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រនានា ការប្រជុំ ការជួបជុំ និងការផ្តល់នូវការរៀនសូត្រ​បន្ថែម​។​ តាមរយៈកា​រ​ចុះពិនិត្យទីតាំង ប្រគល់សារតាំង នៅមេឡៃនាពេលនោះ ឯកឧត្តម ណឹម សុវត្ថិ បាន រំលឹកឡើញថា៖ អ្វីដែលសំខាន់ធាតុដើម​នៅ​ទីតាំង ប្រគល់សារតាំងនេះ គឺដើមឈើ ហើយ ទីតាំងជុំវិញ កន្លែងប្រគល់ សារតាំងនេះ នៅរក្សាដដែល តែមានការខូចខាត តែសំណង់ដែរធ្លាប់មានពីមុន មកដូចជា ៖ ខ្ចុះ ស្លឹកឈើ ត្រូវបានខូចខាតអស់ ។ តែមានការកសាង​អាគារ​ថ្ម​មួយ​ដោយអង្គការ ធ្វើជាមូលដ្ឋាន ។ បច្ចុប្បន្ន​ទី​តាំងនេះ គ្រប់គ្រងដោយស្រុកមេឡៃ ជាសម្បត្តិអលនទ្រព្យរបស់ស្រុក ។ ឯកឧត្តម ណឹម សុវត្ថិ បានបញ្ជាក់អោយ​ដឹង​ថា៖ បន្ទាប់ពីមា​នកា​រ​ពិនិត្យឯកសារដែលមានអត្ថន័យយ៉ាងសំខាន់ តំបន់ប្រវត្តិសាស្រ្តនេះបានផ្តល់អត្ថ​ប្រយោជន៍ធំធេង ជាមួយព្រឹត្តិការណ៍ដែលមានក្នុងខ្លីបវីដេអូក៏ដូចជារូបថត និងរឿងរ៉ាវទាំងឡាយ ដែរយើងអាចរៀបចំជាសារមន្ទីរ ហើយក៏ជាទីសការៈរបស់លោក យាយ សំ ដែរមានប្រភពដើម ពីព្រៃរនាមដូនសំ មកផងដែរ ដែលនៅមានជំនឿ មានការបុណ្យស្រន់ នៅទីនោះមានភាពស័កសិទ្ធ និងការគោរ ។ ការរៀបចំទីតាំងនៅទីនេះ ក្រោយពីការពិនិត្យ គឺមានការស្នើសុំ មានការសម្របសម្រួលជាមួយអាជ្ញាធរ មូលដ្ឋានស្រុក ដើម្បីជូនក្រុមប្រវត្តិសាស្រ្តយោធា ។ បច្ចុប្នប្បន្នទីតាំងនេះមានការខូចខាត ដែលមានទំហំធំធេង ដោយបរិវេណជុំវិញត្រូវចាក់ដីធ្វើជាកម្មសិទ្ធ ឯកជន ហើយទីតាំងនេះបានក្លាយជាតំបន់លិចទឹក ដែលអាចនឹងអន្តរាយនៅពេលខាងមុខ ហើយនឹងបាត់បង់លក្ខណៈប្រវត្តិសាស្រ្តដ៏សំខាន់ នេះផងដែរ ។ សូមបញ្ជាក់ថា៖ តាមរយៈការចុះត្រួតពិនិត្យ ក្រុមការងារក៏បានពិភាក្សា និង ស្តាប់ព្រឹត្តិការណ៍ ប្រវត្តិកាលយ៉ាងសំខាន់ៗ កើតមាននៅចន្លោះឆ្នាំ១៩៧៥ និង ១៩៧៩ និង ពី ១៩៧៩ រហូតមកដល់១៩៩៣ និងការ អនុវត្ត នយោបាយឈ្នះ ឈ្នះ ការងារបានផ្តោតការប្រមូលផ្តុំខ្លឹមសារសំខាន់ទៅលើព្រឹត្តិការណ៍ឆ្នាំ១៩៩៦ នៃដំណើរការអនុវត្តនយោបាយឈ្នះ ឈ្នះ ដែលក្នុងនោះបានរកឃើញ នៅចំណុចសេសសល់ពីមុន ដែលមានការស្មុគស្មាញខ្លះ គឺដំណាក់កាលនៃការធ្វើសមាហណរកម្មនិងការរៀបចំនៅគំនិតស្តីពីការចូលរួមក្នុងដំណើរការផ្សះផ្សារ ជាតិក្រោមគោលនយោបាយឈ្នះ ឈ្នះ ។

       បន្ទាប់ពីការពិភាគ្សាបញ្ហាផ្សេងៗ និងដោយមើលឃើញ អំពីសារៈសំខាន់នៃទីតាំងនេះ ដែលត្រូវរៀបចំជាតំបន់ប្រវត្តិសាស្រ្តយោធា និងត្រូវបានបំពាក់ឡើងវិញនូវឧបករណ៍ សំភារៈមួយចំនួន និង ការថែទាំគ្រប់គ្រងបន្ត ឯកឧត្តរម ណឹម សុវត្ថិ បានស្នើសុំអោយអាជ្ញាធម៌ស្រុក ផ្តល់អោយកម្លាំងប្រវត្តិសាស្រ្តយោធា មាន​សឹក​រង​បន្ទាយ​មាន​ជ័យ ដែលមាន គ ព្រំដែន និង ស្រុក នៅទីនោះ អោយចូលរួមថែរក្សាគ្រប់គ្រង ទីតាំងតំបន់ប្រវត្តិសាស្រ្ត​យោធា ទីកន្លែង ប្រគល់ សាតាំង នៅមេឡៃអោយបានល្អ ពីព្រោះទីនេះជាចំណែកមួយនៃការចូលរូមជា​មួយ​ដំណើរការសិក្ខាសាលានៅប៉ៃលិន ដែលត្រូវយកទាំងខ្លឹមសារ និងទីតាំងតំបន់ប្រវត្តិសាស្រ្តយោធានេះ​យក​មក​បញ្ចូល​គ្នាផងដែរ ព្រមទាំងយកខ្លឹមសារនិងប្រវត្តិកាលទាំងនេះសំរាប់ដាក់បញ្ចូលនៅក្នុងស្តូបឈ្នះ ឈ្នះ ប៉ៃលិន នាពេលខាងមុខថែមទៀត ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ