ព័ត៌មាន

យោ​ធិន​ពិការ​ និង​ប្រជា​ពល​រដ្ឋ​​ដែល​រ​ស់​នៅ​ក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​ជិត​៣០០​គ្រួសារ ​ទទួល​បាន​ ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ស្រប​ច្បាប់​
នាយកដ្ឋានព័ត៌មាន(៣)
166
1927 យោ​ធិន​ពិការ​ និង​ប្រជា​ពល​រដ្ឋ​​ដែល​រ​ស់​នៅ​ក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​ជិត​៣០០​គ្រួសារ ​ទទួល​បាន​ ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ស្រប​ច្បាប់​

      វិញ្ញាប័ន​បត្រ​សម្គាល់​ម្ចាស់​អចលន​វត្ថុ ​(ប្លង់​កម្ម​សិទ្ធិ​ដី​ធ្លី)​ ចំនួន​២៧៩ស​ន្លឹក​ ត្រូវ​បាន​ចែក​ជូន​ដល់​បង​ប្អូន​ជា​យោធិន​ពិការ​ លោក​គ្រូ ​អ្ន​កគ្រូ ​គ្រូ​ពេទ្យ​ និង​ប្រជា​ពល​រដ្ឋ ​ដែល​កំពុង​រ​ស់នៅ​ដោយ​ស្រប​ច្បា​ប់​ នៅ​ក្នុង​មជ្ឈ​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​ សម្តេច​តេជោ​ ហ៊ុន ​សែន​ គូ​លេន​ ៣១៧ ​សៀម​រាប​។ ​លោក​ លី​ សំ​រិទ្ធ​ អភិបាល​រង​ខេត្ត​សៀម​រាប​ បាន​មាន​ប្រសាសន៍​ថា​៖ ប័ណ្ណ​កម្មសិទ្ធិ​នេះ ​មា​ន​ប្រយោជន៍​សំខាន់​ណាស់​ សម្រា​ប់​បង​ប្អូន​។ ​ប័ណ្ណ​មួយ​សន្លឹ​ក​នេះ ​គឺ​ជា​ការ​បញ្ជាក់​អំពី​ភាព​ស្រ​បច្បាប់​ ភាព​ជា​ម្ចាស់​លើ​ដី​ធ្លី​ ដែល​បង​ប្អូន​កំពុង​កាន់​កាប់​។​

     ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​មាស​ សា​វ៉ន អគ្គ​នាយក ​នៃ​អគ្គ​នាយក​ដ្ឋាន​យុទ្ធ​សេវា ​ក្រសួង​ការ​ពារ​ជាតិ​ ​ក៏​បាន​​លើក​ឡើង​ថា​៖ ការ​ប្រគល់​នូវ​ប័ណ្ណ​កម្ម​សិទ្ធិ ​គឺ​ជាការ​គិត​គូ​បន្ថែម​មួយ​ទៀត​ពី​សំណាក់​រាជ​រដ្ឋាភិបាល​ ក្រសួង​ការ​ពា​រជាតិ​ និង​រដ្ឋបាល​ខេត្ត​សៀម​រាប​ ចំពោះ​ប​ង​ប្អូន​ ដែល​ជា​យោធិន​ពិការ​ បន្ទាប់​ពី​ពួក​គាត់​ទទួល​បាន​ដី​លំ​នៅ​ដ្ឋាន ​និង​ដី​អាស្រ័យ​ផល​កាល​ពី​ពេល​កន្លង​ទៅ​។​ ឯកឧត្តម​​បាន​បន្ត​ថា​៖ ដី​នេះ ​ជា​កេរ​ដំ​ណែល​ដ៏​ថ្លៃថ្លា​របស់​ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ជូន​ចំពោះ​បង​ប្អូន​ជា​យោ​ធិន​ ក៏​ន័យ​លើក​តម្កើង​ជីវភាព​ សេចក្តី​ថ្លៃថ្នូ​របស់​កង​ទ័ព​ បើ​ទោះ​ជា​ធ្លាក់​ខ្លួន​ពិការ​ក្តី​។​

       យោង​តាម​របាយ​ការណ៍​របស់​ លោក​​ឧត្ត​មសេនីយ៍​ឯក​ ពៅ ​ស៊ា ​នាយ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​ សម្តេច​តេជោ ​ហ៊ុន​ សែន​ គូលេន ​៣១៧​ សៀមរា​ប​ បាន​ឲ្យ​ដឹង​ថា​៖ បច្ចុប្បន្ន​មជ្ឈ​មណ្ឌល​ មាន​កម្លាំង​សរុប ១៣០៦នាក់ ស្មើ​នឹង​៣០៤​គ្រួសារ​។​ ក្នុង​នោះមា​ន​បង​ប្អូន​ ដែល​ជា​យោធិន​ពិការ​ចំនួន​២៧៧​គ្រួសារ ​គ្រូ​បង្រៀន​ស្ម័គ្រ​ចិត្ត​២៥​គ្រួសារ​ និង​ពេទ្យ​ឆ្មប​ស្ម័គ្រ​ចិត្ត​២​គ្រួសារ​។​ ឧត្តម​សេនីយ៍ឯក ​ពៅ ​ស៊ា ក៏បានបញ្ជាក់ផងដែរថា៖ ចំ​ពោះ​គ្រួសារ​ដែល​មិន​ទាន់​ទទួល​បាន​ប័ណ្ណ​កម្ម​សិទ្ធិ​នោះ ​ពួក​គាត់​នឹង​ទទួល​បាន​នា​ពេល​ឆាប់ៗ​ខាង​មុខ​បន្ត​ទៀត​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ