ព័ត៌មាន

ទេស​រដ្ឋ​មន្ត្រី​ គ​ន់ ​គីម​ តំណាង​សម្តេច​តេជោ ​នាំអំ​ណោយ​ជូន​ពល​រដ្ឋ​រង​គ្រោះ​ជំនន់​ទឹ​កភ្លៀង​ជាង​៦​ពាន់​គ្រួសារ​ នៅ​ស្រុក​មង្គល​បុរី ​និង​ក្រុង​សិរី​សោភ័​ណ ​ខេត្ត​បន្ទាយ​មាន​ជ័យ​
នាយកដ្ឋានព័ត៌មាន(៣)
164
1926 ទេស​រដ្ឋ​មន្ត្រី​ គ​ន់ ​គីម​ តំណាង​សម្តេច​តេជោ ​នាំអំ​ណោយ​ជូន​ពល​រដ្ឋ​រង​គ្រោះ​ជំនន់​ទឹ​កភ្លៀង​ជាង​៦​ពាន់​គ្រួសារ​ នៅ​ស្រុក​មង្គល​បុរី ​និង​ក្រុង​សិរី​សោភ័​ណ ​ខេត្ត​បន្ទាយ​មាន​ជ័យ​

      ឯកឧត្តម ​ទេស​រដ្ឋ​មន្ត្រី​ គន់​ គី​ម អនុ​ប្រធាន​ទី​១ ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​តំណាង​ សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា​ បាន​ប្រគល់​អំណោយ​ជូន​ប្រជា​ពល​រដ្ឋ​រង​គ្រោះ​ជំនន់​ទឹក​ភ្លៀង​ជាង​៦​ពាន់​គ្រួសារ ​នៅ​ស្រុក​មង្គល​បុរី ​(៤​ពាន់​គ្រួសារ​)​ និង​នៅ​ក្រុង​សិរីសោ​ភ័ណ​ (២​ពាន់​គ្រួសារ​)​ ខេត្ត​បន្ទាយ​មាន​ជ័យ​។​

       ឆ្លៀតនៅ​ក្នុង​ឱកាស​នោះដែ​រ​ ឯកឧត្តម គន់ គីម បាន​ជម្រាប​ដល់​ប្រជា​ពល​រដ្ឋ​ ក្នុង​ស្រុក​មង្គល​បុរី​ថា​៖ មុន​ឡើង​យន្តហោះ​ត្រឡប់​មក​រាជ​ធានី​ភ្នំពេញវិ​ញ ​សម្តេច​តេជោ​បាន​ពាំនាំ​នូ​វ​ ប្រសាសន៍​ផ្តាំផ្ញើ​ សាក​សួរ​សុខ​ទុក្ខតាម​រយៈ​ឯកឧត្តម​ ដល់​ប្រជា​ពល​រដ្ឋ​ទូទាំង​​ស្រុក​​។​​ សម្តេ​ច​​មា​ន​​ការសោក​ស្តាយ​ ដែល​មិន​បាន​មក​ជួប​ពួក​គាត់​ដោយ​ផ្ទាល់ ​ដូច​កាល​ពី​ចុះ​ជួប​ប្រជា​ពលរដ្ឋ​ចំនួន ​៥ពា​ន់​គ្រួសារ​មុន​ ដោយ​សា​រតែ​សម្តេច​មាន​កិច្ច​ការ​ងារ​ប្រទេស​ជាតិ​ជា​ច្រើន​ ត្រូ​វ​ដោះ​ស្រាយ​ ដូច្នេះ​សូម​ប្រជា​ពល​រដ្ឋ​មេត្តា​យោគ​យល់​។​ ឯកឧត្តម ​ទេស​រដ្ឋមន្ត្រី ​បាន​លើក​ឡើង​ថា​៖ សម្តេច​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ តាម​ដាន​ជាប់​ជានិច្ច​ចំពោះ​សុខ​ទុក្ខ​ និង​ការ​លំបាក​របស់​ពល​រដ្ឋ​រ​ងគ្រោះ​ ក្នុង​គ្រោះ​ជំនន់​ទឹ​ក​ភ្លៀង​នេះ​។ ​សម្តេច​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ​មិន​ដែ​ល​បំភ្លេច​ ឬ​ទុក​ប្រជាពល​រដ្ឋ​រូប​ណាចោ​ល​នោះ​ឡើយ​។​ បើ​ទោះ​បី​សម្តេច​ទាំង​ទ្វេ​មិន​ទាន់​បា​នចុះ​មក​ដល់​ដោយ​ផ្ទាល់ ​តែ​សម្តេច​បាន​ដា​ក់បទ​បញ្ជា​ដាច់​​ណាត់​ដល់​រូប​ឯកឧត្តម​​ និង​អាជ្ញាធរ​ក្នុ​ងខេត្ត​ ត្រូវ​យកចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​រាល់​ការ​លំបាក​ទាំង​នេះ។​

       ឯកឧត្តម ​អ៊ុ ​រាត្រី​ អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​ឱ្យ​ដឹង​ថា​៖ ខេត្ត​បន្ទាយ​មាន​ជ័យ​ ជា​ខេត្ត​ទី​២ ​បន្ទាប់​ពី​ខេត្ត​បាត់​ដំប​ង ក្នុង​ចំណោម​រាជធានី-​ខេត្ត​រ​ងផល​ប៉ះ​ពាល់​ទាំង​២០​ និង​មាន​ប្រជា​ជន​ប្រមាណ ​៤​ម៉ឺន​គ្រួសារ ​បាន​រ​ងគ្រោះ​ដោយ​សារ​ជំនន់​ទឹ​កភ្លៀង​ និង​មាន​ប្រជា​ពល​រដ្ឋ​ប្រមាណ៥​ពាន់គ្រួសារ ​ត្រូវ​បាន​ជម្លៀស​មក​កាន់​ទី​ទួល​សុវត្ថិភាព​ ខ​ណៈមាន​ប្រជាជន​២២​នាក់​ បាន​ស្លាប់​ដោយ​សារ​លង់​ទឹក​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ