ព័ត៌មាន

អាវុធ​ហត្ថរាជ​ធានី​ភ្នំពេញ ​មាន​វត្ត​មាន​បម្រើ ​និង​សង្គ្រោះ​ពលរដ្ឋ​គ្រ​ប់​កាលៈ​ទេសៈ​
នាយកដ្ឋានព័ត៌មាន(៣)
160
1925 អាវុធ​ហត្ថរាជ​ធានី​ភ្នំពេញ ​មាន​វត្ត​មាន​បម្រើ ​និង​សង្គ្រោះ​ពលរដ្ឋ​គ្រ​ប់​កាលៈ​ទេសៈ​

       អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ​នៅ​ក្នុង​សប្តាហ៍​នេះ ​នៅ​តែ​បន្ត​ត្រៀម​ជួយ​សង្គ្រោះ​ និង​បម្រើ​ប្រជា​ពល​រដ្ឋ​ នៅ​តាម​តំបន់​លិ​ចទឹ​ក និ​ងបាន​បន្ថែម​កម្លាំង​ទៅ​ជួយ​លើក​ដាក់​លី​សែង​ និង​រៀប​ចំ​អំណោយ​សម្រាប់​ត្រៀម​ចែក​ជូន​ប្រជា​ពល​រដ្ឋ​ ២​គោល​ដៅ ​​ក្នុង​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២០​ សរុប​ស្មើ​នឹង ​១,៩៨២​គ្រួសារ ​ដែល​ក្នុ​ង​នោះ​រួម​មាន​៖​

      - ជួយ​លើក​ដាក់​លី​សែង​ និង​រៀប​ចំ​អំណោយ ​របស់​កាក​បាទ​ក្រហម​កម្ពុជា​ ចែក​ជូ​នពល​រដ្ឋ​ក្រី​ក្រ​រង​គ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង ​ចំនួន​១,២៥០គ្រួសារ ​មក​ពី​ ៦​សង្កាត់​ លើ​៨​សង្កាត់​ ក្នុ​ងខណ្ឌ​ច្បា​រអំពៅ ​ប្រព្រឹត្ត​ទៅ​នៅភូមិ​កោះ​នរាហ៍​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី ហ៊ុន​សែន​ ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​។​

      - ជួយ​លើក​ដាក់​លី​សែង​ និង​រៀប​ចំ​អំណោយ​របស់​ សម្តេច​តេជោ ​ហ៊ុន ​សែន​ ចែក​ជូន​ប្រជា​ពល​រដ្ឋ ​រង​គ្រោះ​ដោយ​ជំនន់​ទឹ​កភ្លៀង ​ក្នុង​សង្កាត់​ដង្កោ ​ខណ្ឌ​ដង្កោ ​ចំនួន ​៧៣២​គ្រួសារ​ ប្រព្រឹត្ត​ទៅ​ក្នុង​បរិវេណ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ដង្កោ​ ក្រោ​ម​អធិបតី​ភា​ព ឯកឧត្តម ដួង ដារ៉ា ជំនួយកា​រ​ផ្ទាល់​ សម្តេច​តេជោ ​ហ៊ុន សែន​

      - ​ក្រៅ​ពី​នេះ ​កម្លាំង​អាវុធហត្ថ​រាជ​ធានីភ្នំពេញ ​ដែល​ប្រចាំកា​រ​នៅ​គោល​ដៅលិ​ច​ទឹក​ នៅ​តែ​បន្ត​ត្រៀម​ជួយ​សង្គ្រោះ ​ជួយ​ដឹក​ជញ្ជូន​សម្ភារៈ​ ដឹក​ជញ្ជូន​ប្រជាពល​រដ្ឋ ​ត្រឡប់​ចូល​ទៅ​កាន់​ផ្ទះ​ពួក​គាត់​វិញ​ជា​បណ្ដើរៗ​ និង​ ជួយ​ដុស​លាង​បោស​សំអាត​ផ្ទះ​សម្បែង ​ជូន​ដ​ល់ពួក​គាត់​ នៅ​តាម​តំប​ន់​ដែល​មាន​ទឹក​ស្រក​ និង​ជួយ​ច្រក​ដី​ទប់​ទឹកកុំឲ្យ​ហូរ​ចូល​ផ្ទះ​ប្រជា​ពលរដ្ឋ ​ជា​បន្ត​បន្ទាប់​ ព្រម​ទាំង​ សំអាត​បរិស្ថាន​ជុំវិញបរិវេណ​គោល​ដៅ​ឈរ​ជើង​ គ្រប់​ពេល​ ៕  


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ