ព័ត៌មាន

ឯកឧត្ដម​ នាយ​ឧត្ដ​ម​នាវី​ ទៀ ​វិញ ​និង​លោក​ជំទាវ​ កាន់​ ចន្រ្ទា​ ទៀ​វិញ ​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​សូត្រ​មន្ត​ និង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​អាគារ​ កង​វិស្វកម្ម​ ថ្ងៃ​ទី​២៣ ​ខែ​តុលា ​ឆ្នាំ​២០២០​
នាយកដ្ឋានព័ត៌មាន(៣)
158
1923 ឯកឧត្ដម​ នាយ​ឧត្ដ​ម​នាវី​ ទៀ ​វិញ ​និង​លោក​ជំទាវ​ កាន់​ ចន្រ្ទា​ ទៀ​វិញ ​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​សូត្រ​មន្ត​ និង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​អាគារ​ កង​វិស្វកម្ម​ ថ្ងៃ​ទី​២៣ ​ខែ​តុលា ​ឆ្នាំ​២០២០​

     កាលពី​ថ្ងៃ​ទី​២៣ ​ខែ​តុលា ​ឆ្នាំ២០២០​ កន្លង​ទៅ​ថ្មីៗ​នេះ​ នៅ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​ជ្រោយ​ចង្វារ ​ឯកឧត្ដម​ នាយ​ឧត្ដ​មនាវី ​ទៀ ​វិញ​ អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​ និង​ជា​អគ្គ​លេខា​ធិកា​រ នៃ​គណៈ​កម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​ និង​លោក​ជំទា​វ កាន់ ​ចន្រ្ទា​ ទៀ​វិញ ​អញ្ជើញជា​អធិបតី​ភាព​ ដ៏​ខ្ពង់​ខ្ពស់​ ក្នុង​ពិធី​សូត្រ​មន្ត ​និង​ដាក់ឲ្យប្រើ​ប្រាស់​នៅ​អគារ​ កង​វិស្វកម្ម ​នៅ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​ ជ្រោយ​ចង្វារ​ ដែល​នៅ​ក្នុង​ពិធី​សូត្រ​មន្ត​នេះ​ មាន​ការ​ចូល​រួមផ​ង​ដែរ​ពី​ ឯកឧត្ដម ​មេបញ្ជាការ​រង​ កង​ទ័​ពជើង​ទឹក​ ឯកឧត្ដម​ អគ្គលេខាធិ​ការ​រង ​សន្តិសុខ​លម្ហ​សមុទ្រ​ ឯកឧត្ដម​ អស់​លោក​ នាយនាវី ​នាយនាវី​រង​ ពល​នា​វិក​ កងទ័ព​ជើង​ទឹ​កយ៉ាង​ច្រើន​កុះក​រ​។

      ក្នុង​ពិធី​សំណេះ​សំណាល​នា​ឱកាស​នោះ​ ឯកឧត្ដម ​នាយ​ឧត្ដម​នាវី​ ទៀ ​វិញ ​និង​លោក​ជំទាវ​ កាន់ ​ចន្រ្ទា​ ទៀ​វិញ ​បាន​ថ្លែង​អំណរ​អរគុណ​ចំពោះ ​ឧត្ដម​នាវី​ឯក ​ហួរ ​ហាប់ ​មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​ទឹក​ និង​លោក​ជំទាវ ដែល​បាន​ចំណាយ​ទាំង​ថវិការ​ ក្នុង​ការ​កសាង​អគារ ​កង​វិស្វកម្ម ​ដែល​បានចាប់​កសាង​តាំង​ពី​ថ្ងៃទី​០១​ ខែមិថុនា ឆ្នាំ​២០២០​ ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​ ៧៥ថ្ងៃ​។ អគារ​កង​វិស្វកម្ម ​ក្នុង​បញ្ជាការ​ដ្ឋានកង​ទ័ព​ជើង​ទឹក​នេះ​មាន​បណ្ដោយ ​៣០​ម៉ែត្រ ​ទទឺង​៩​ម៉ែត្រ ​និង​មាន​៥​បន្ទប់​។ ​ក្នុង​ឱកាស​នោះដែ​រ ឯកឧត្ដម​ ទៀ វិញ​ និង​លោក​ជំទាវ​ កាន់​ ចន្រ្ទា​ ​ទៀ​វិញ បាន​កោតស​សើរ ​ឯកឧត្ដម ហួរ ហាប់ និង​លោក​ជំទាវ​ ព្រម​ទាំង​ លោក​វរនាវី​ឯក​ ប៉ុល​ សុទ្ធី​ នាយ​កង​វិស្វកម្ម ​និង​នាយ​នាវី​រង​ ដែល​ខិត​ខំ​ទាំង​កំលាំ​ង​កាយ​ ទាំង​កំលាំង​ចិត្ត​ក្នុង​ការកសាង ​អោយ​អគារ​វិស្វកម្ម​នេះ​លេច​ចេញ​ជា​រូប​រាង​ឡើង ដើ​ម្បី​អោយ​នាយ​នាវី​ នាយ​នាវី​រង​ និង​ពល​នាវឹក​កង​ទ័ព​ជើង​ទឹក​ បាន​បំពេញ​ភារកិច្ច​ជំនាញ​រប​ស់ខ្លួន ​ទទួល​បាន​ល្អ​ប្រសើរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ