ព័ត៌មាន

ទេសរដ្ឋ​មន្ដ្រី​ គន់​ គីម​ បន្ដ​នាំ​អំណោយ​របស់​សម្ដេច​តេជោ ​ហ៊ុន​ សែន​ ចែក​ជូន​ពល​រដ្ឋ​រង​គ្រោះ​ទឹក​ជំនន់​ ចំនួន​៦៦៥​គ្រួសារ​ នៅ​ស្រុក​វ៉ារិន​
នាយកដ្ឋានព័ត៌មាន(៣)
67
1918 ទេសរដ្ឋ​មន្ដ្រី​ គន់​ គីម​ បន្ដ​នាំ​អំណោយ​របស់​សម្ដេច​តេជោ ​ហ៊ុន​ សែន​ ចែក​ជូន​ពល​រដ្ឋ​រង​គ្រោះ​ទឹក​ជំនន់​ ចំនួន​៦៦៥​គ្រួសារ​ នៅ​ស្រុក​វ៉ារិន​

       ឯកឧត្ត​ម​ ទេស​រដ្ឋ​មន្ដ្រី​ គន់​ គី​ម អនុ​ប្រធាន​ទី​១​ នៃ​គណៈកម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះម​ហន្ដ​រាយ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​តុលា ​ឆ្នាំ២០២​០នេះ​ បាន​នាំយក​អំណោយរ​បស់​ សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​ នៃ​កម្ពុជា​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ដរាយ ​ចែក​ជូន​ប្រជាពល​រដ្ឋ​ចំនួន ​៦៦៥​គ្រួសារ ដែល​រ​ងគ្រោះ​ដោយ​ទឹក​ជំនន់​ នៅ​ស្រុក​វ៉ារិ​ន ខេត្ត​សៀម​រាប​។​ ក្នុង​ឱកាស​នោះ​ ក៏​មានការ​ចូល​រួម​ពី​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ មាស​ សា​វ៉ន​ អគ្គ​នាយក​ អគ្គ​នាយក​ដ្ឋាន​យោធ​សេវា​ ក្រសួង​ការ​ពា​រជាតិ​ និង​ជា​អនុ​ប្រធាន​ក្រុម​ការងារ​រដ្ឋាភិបាល​ចុះ​ជួយ​ស្រុក​វ៉ារិន​ ព្រម​ទាំង ​ឯកឧត្តម ​អភិបាលរ​ងខេ​ត្ត​ និង ​ឯកឧត្តម​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ស្រុក​វ៉ារិន​ អស់​លោក​ លោក​ឧកញ៉ា ​និង​សប្បរស​ជន​នានា​ ជា​ច្រើន​ផង​ដែរ​។

​       អំណោយ​របស់​ សម្ដេចតេជោ ហ៊ុន សែន ដែល​ត្រូវ​បាន​ ឯកឧត្តម ទេស​រដ្ឋមន្ដ្រី​ គន់​ គីម​ នាំ​ទៅចែ​ក​ជូន​ប្រជា​ពល​រដ្ឋ​ទាំង​ ៦៦៥​គ្រួសារ ​ក្នុ​ងស្រុក​វ៉ារិន​ ខេត្ត​សៀមរាប​ នោះ ​ដោយ​មួយ​គ្រួសារ​ទទួល​បាន​៖​ អង្ករ​២៥​គីឡូ​ក្រាម​, មី​ជាតិ​១​កេស​, ទឹ​ក​ត្រី១​យួរ, ទឹកប​រិសុទ្ធ​១​កេស​ និង​ទឹក​ស៊ីអ៊ីវ​១​យួរ​។

​       ថ្លែង​ក្នុង​ឱកាស​នោះ ​ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម បាន​នាំនូវការ​ផ្តាំផ្ញើសួរ​សុខទុក្ខ​ពី​ សម្តេច​តេជោ ​ហ៊ុន ​សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន ​រ៉ានី​ ហ៊ុន​សែន​ ប្រធាន​កាកបា​ទ​ក្រហម​កម្ពុជា ​និង​សម្តេច​​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ ជូន​ចំពោះ​ប្រជាពលរដ្ឋ​ ដែល​រ​ងគ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង ​ក៏ដូ​ច​ជា​ប្រជាពលរដ្ឋ​ទូទាំង​ស្រុកវ៉ារិន​ ផង​ដែរ​។​ ឯកឧត្តម​ ទេស​រដ្ឋមន្ដ្រី​ គន់​ គីម​ បាន​បញ្ជាក់​ថា​៖ សម្ដេច​ទាំង​ទ្វេរ​តែង​តែគិត​គូរ​ដោះ​ស្រាយ​រាល់​ការ​លំបាក​របស់​ប្រជាពល​រដ្ឋ​ជា​និច្ច ​ពោលទី​ណាមា​ន​ការ​លំបាក ​សម្តេច​តែង​តែ​មាន​មុខចុះ​ដោះ​ស្រាយ​នៅ​ទីនោះ​។​ ជាក់​ស្តែង​ប៉ុន្មាន​ថ្ងៃ​នេះ ​សម្តេច​តេជោ​នាយក​រដ្ឋមន្ដ្រី​ បាន​ចុះ​ជួប​សួរ​សុខ​ទុក្ខ ​និង​ផ្តល់​អំណោយ​ជូន​ប្រជា​ពលរដ្ឋ ​ចំនួន​៤​ម៉ឺន​គ្រួសារ ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ