ព័ត៌មាន

ឯកឧត្តម​ មាស ​សា​វ៉ន​ ចូល​រួម​មហា​សន្និបាត​លើកទី​២០ ​នៃ​សហព័ន្ធ​អតីត​យុទ្ធ​ជន​របស់​បណ្តា​ប្រទេស​អាស៊ាន​តាម​ប្រព័ន្ធ​អន​ឡាញ​
នាយកដ្ឋានព័ត៌មាន(១)
123
1916 ឯ.ឧ មាស សាវ៉ន ចូលរួមមហាសន្និបាតលើកទី២០នៃសហព័ន្ធអតីតយុទ្ធជនរបស់ បណ្តាប្រទេសអាស៊ានតាមប្រព័ន្ធអនឡាញ

       ព្រឹកថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០២០ ឯ.ឧ នាយឧត្តមសេនីយ៏ មាស សាវ៉ន អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជា តំណាង ឯ.ឧ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន កម្ពុជាបានអញ្ជើញ ចូលរួមកិច្ចប្រជុំគណៈកម្មាការប្រតិបត្តិលើកទី៣៣និងមហាសន្និបាតលើកទី ២០នៃ សហព័ន្ធ អតីតយុទ្ធជនរបស់ បណ្តាប្រទេសអាស៊ាន ហៅកាត់ថា ( VECONAC )តាមប្រព័ន្ធអនឡាញ នៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជន ។

       កិច្ចប្រជុំគណៈកម្មាការប្រតិបត្តិលើកទី៣៣និងមហាសន្និបាតលើកទី ២០នៃ សហព័ន្ធ អតីត យុទ្ធជនរបស់ បណ្តាប្រទេសអាស៊ានតាមអនឡាញនៅឆ្នាំនេះ គឺប្រទេសវៀតណាមត្រូវបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ ក្រោមកិច្ចដឹកនាំអង្គប្រជុំដោយ ឯ.ឧ ឧត្តមសេនីយ៏ទោ(និវត្តន៏ជន) ង្វៀន សុងហ្វីជាអនុប្រធាន VICONAC និងជាអនុប្រធាន សមាគមអតីតយុទ្ធជនវៀតណាម ជាអ្នកដឹកនាំ ។ថ្លែងក្នុងកិច្ចបើកអង្គប្រជុំ ឯ.ឧ ឧត្តមសេនីយ៏ទោ(និវត្តន៏ជន) ង្វៀន សុងហ្វី បានវាយតម្លៃខ្ពស់នូវគំនិតផ្តួចផ្តើម ដែលផ្ដល់កិច្ចគាំពារជូនអតីតយុទ្ធជនយុទ្ធជនពិការ និងនាយទាហាន ក្នុងការសម្រាក ព្យាបាលរបស់បណ្ដាប្រទេសជាសមាជិកសហព័ន្ធដើម្បីទទួលបានជីវភាពសមរម្យនិងសុភមង្គល ។ ឯកឧត្តមក៏បានសំដែងការសោកស្ដាយចំពោះការខូចខាតការបាត់បង់ និងក្តីឈឺចាប់ដែលបង្កឡើង ដោយជំងឺឆ្លងកូវីដ19 មកលើប្រជាជននៃបណ្ដាប្រទេសក្នុងតំបន់។ក្នុងរបៀបវារៈរបស់កិច្ចប្រជុំនាពេលនេះ គឺបានធ្វើការអនុម័តលើបញ្ហាស្តីពីការការពារ និងថែរក្សាព្រឹត្តិការណ៏ទីតាំងប្រវត្តិសាស្ត្រយោធា ។ ពិនិត្យការអនុវត្តស្តីពីការអភិវឌ្ឍន៏ទស្សនវិស័យ និងបេសកកម្មរបស់ VICONAC ។ អង្គប្រជុំក៏បានយល់ព្រមនូវការដាក់បញ្ចូលសេចក្តីសំរេចថ្មីៗថែមទៀតផង ដែរ ។

       សូមបញ្ជាក់ផងដែរថា៖ សហព័ន្ធអតីតយុទ្ធជនអាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨០ ហើយ បច្ចុប្បន្ន មានសមាជិកចំនួន១០ប្រទេស ដូចជាព្រុយណេដារ៉ូសាឡឹម, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេ ស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សឹង្ហបុរី, ថៃ, និងវៀតណាម។ សហព័ន្ធនេះបង្កើតឡើង ដើម្បីធ្វើសកម្មភាពផ្សព្វផ្សាយលើកកម្ពស់ប្រណិតភាពជីវិត ផលប៉ះ ពាល់នៃអាយុកាល និងផលប៉ះពាល់ដោយសារសង្គ្រាមមកលើសុខភាព និងសង្គមកិច្ចចំពោះជន រងគ្រោះដោយសារសង្គ្រាម និងផ្សព្វផ្សាយឲ្យបានយល់ដឹងស៊ីជម្រៅ ដល់បណ្ដាប្រជាជន ដើម្បីសម្រេច កិច្ចសហប្រតិបត្តិការឈានទៅរកភាពសុខដុមរមនា យុត្តិធម៌សង្គម និងសន្ដិភាព។សហព័ន្ធនេះ ក៏មាន បេសកកម្មផ្សព្វផ្សាយឲ្យបានយល់ដឹងស៊ីជម្រៅជាសកលនូវ ទស្សនៈស្មារតី ការលើកសរសើរ និងអត្ថ ប្រយោជន៍នៃបណ្ដាប្រទេសក្នុងតំបន់ និងជំរុញការពារភាពស្របច្បាប់ នៃអត្ថប្រយោជន៍អតីត យុទ្ធជន ដោយសារសង្គ្រាម និងជនរគ្រោះដោយសារសង្គ្រាម ជាមួយនឹងការទទួលស្គាល់ផ្លូវច្បាប់ នៃសមាគម អតីតយុទ្ធជនបណ្ដាប្រទេសជាសមាជិកសហព័ន្ធ។លើសពីនេះ ក៏ជំរុញការផ្លាស់ប្ដូរអតីតយុទ្ធជន និង ជនរងគ្រោះដោយសារសង្គ្រាមក្នុងតំបន់ ដោយរៀបចំជាកម្មវិធីអភិវឌ្ឍន៍ សិក្ខាសាលា ការចែកចាយ ព័ត៌មានវិទ្យា និងសកម្មភាពដ៏ទៃទៀតដែលជាគុណប្រយោជន៍សម្រាប់សមាជិក ហើយសហព័ន្ធនឹង ពង្រឹងវិសាលភាពនៃការលើកទឹកចិត្ត និងការចូលរួមពីថ្នាក់ដឹកនាំបណ្ដាប្រទេសជាសមាជិកនីមួយៗ ដើម្បីការពារសិទ្ធិរស់រានមានជីវិត សាមគ្គីភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ