ព័ត៌មាន

ឯកឧត្ត​ម​ ហ៊ុន ​ម៉ា​ណែត ទទួល​អំណោយ​ពី​ក្រុម​​ហ៊ុន ​​ជីប​​ម៉ុង ​​គ្រុប ​
នាយកដ្ឋានព័ត៌មាន(៣)
116
1915 ឯកឧត្ត​ម​ ហ៊ុន ​ម៉ា​ណែត ទទួល​អំណោយ​ពី​ក្រុម​​ហ៊ុន ​​ជីប​​ម៉ុង ​​គ្រុប ​

      ​យុទ្ធនា​ការ​ «​ទឹក​ចិត្ត​កម្ពុជា​»​ ដែល​ផ្តួច​ផ្តើម​ឡើងដោ​យ​ទឹក​បរិសុទ្ធ​ កម្ពុជា ​បាន​ឧបត្ថម្ភ​ទឹក​ប្រាក់ ​១០​ម៉ឺន​ដុល្លា​រ​សហរដ្ឋ​អាមេរិក ​អង្ករ​២០​០តោន ​ទឹក​បរិសុទ្ធ ក​ម្ពុជា ​៣០០០​កេស ​ទឹក​ក្រូច​អាយស៍ ​IZE ​១០០០​កេស ​និង ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក​ WURKZ ​៥០០​កេស​ សម្រា​ប់​ចូល​រួម​ចំណែ​ក​ជា​មួយ​កង​ទ័ព​ជើង​គោក ​ក្នុង​យុទ្ធនា​ការ​ជួយ​សង្គ្រោះ​ប្រជាពល​រដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់ ​ក៏​ដូច​ជា​ក្នុង​សកម្មភាព​មនុស្សធម៌​ផ្សេងៗ ​ដើម្បី​ជួយ​ដល់​អតីត​យុទ្ធជន​ យោធិន​ពិការ​ និ​ងគ្រួសារ​កង​ទ័ព​ជួប​ការ​ខ្វះ​ខាត​។​

       ក្នុ​ងឱកាស​ជួប​សំ​ដែង​ការ​គួរ​សម ​និង​ប្រគល់​អំណោយ​ជូន​ ឯកឧត្ត​ម​ ហ៊ុន ​ម៉ា​ណែត ​ដើម្បី​ប្រើ​ប្រាស់​នៅ​ក្នុង​សកម្មភា​ពមនុស្ស​ធម៌​ ជួយ​ដ​ល់ប្រ​ជា​ពល​រដ្ឋ​ ដែល​រង​គ្រោះ​ដោយ​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​ នា​ថ្ងៃទី​១៩​ ខែ​តុលា ​ឆ្នាំ​២០២០ ​អ្នក​ឧកញ៉ា លា​ង ​ឃុន ​សហ​ស្ថាប​និក​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន ​ជីប​ម៉ុង ​គ្រុប ​មាន​ប្រសាសន៍​ថា​៖ យើង​មិនអាច​ទ្រាំ​មើល​ប្រទេស​យើង​ ដែល​កំពុង​ស្ថិត​ក្នុ​ង​គ្រោះ​អាសន្ន​នឹង​ភ្នែក​ទទេ​បាន​ទេ​។ ​ដូច្នេះ​ក្នុង​នាម​ជា​ពលរដ្ឋ​កម្ពុជា ​និង​ជា​តំណាង​ក្រុម​ហ៊ុន ​ដែល​តែង​តែ​ឈរ​លើ​ស្មារតី​បរិច្ចាគ​ត្រឡប់​ទៅស​ង្គម​វិញ ​ក្រុម​ហ៊ុន ​ជីប​ម៉ុង​ ត្រូវ​តែ​ចូល​រួម​ដោយ​ឆន្ទៈ ​ដោយ​ឧបត្ថម្ភ​ស្បៀង ​និង​ភេសជ្ជៈ ​ព្រម​ទាំង​ថវិកា​ ក្នុង​គោល​បំណង​ចូល​រួម​ជា​មួយ​រាជរដ្ឋា​ភិបាល ​ដើម្បី​ឆ្លើយ​តប​ការ​សង្គ្រោះ ​និង​ឧបត្ថម្ភ​គាំទ្រ​ដល់​ប្រជា​ពលរដ្ឋ​ ដែល​រង​គ្រោះ ​និង​គាំពា​រ​ដល់​កង​ទ័ព​ ក្នុង​គ្រា​មាន​អាសន្ន​ដោយ​សារ​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​នេះ។​

       ឯកឧត្តម ​ហ៊ុន ​ម៉ា​ណែត​ បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ អ្នកឧកញ៉ា លាង ឃុន រួម​ទាំង​ថ្នាក់​ដឹក​នាំ ​ជីប​ម៉ុង​ ទាំង​អស់​ ចំពោះ​ទឹក​ចិត្ត​ដ៏​សប្បុរស​ចូល​រួម​ចំ​ណែក​ជា​មួយ​រាជរដ្ឋា​ភិបាល​ និង​ជួយ​គាំពារ​កង​ទ័ព​ក្នុង​យុទ្ធនាកា​រ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ ស្ថិត​នៅ​ក្នុ​ងគ្រា​ដ៏​លំបាក​នេះ ​ក៏​ដូចជា​ក្នុង​សកម្មភាព​មនុស្សធម៌​ផ្សេងៗ ​ដើម្បី​ជួយ​ដល់​អតីត​យុទ្ធជន​ យោធិន​ពិកា​រ និង​គ្រួសារ​កង​ទ័ព​ជួប​ការ​ខ្វះ​ខាត​។​ នេះ​គឺ​ជា​ការ​បង្ហាញ​នូវ​វប្បធម៌​ចែក​រំលែក​ និង​ទឹក​ចិត្ត​សាមគ្គីភាព​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ រវាង​សមរភូ​មិ​មុខ ​និង​សមរភូមិ​ក្រោយ​គ្រប់​កាលៈ​ទេសៈ​។​

       សូម​បញ្ជាក់​ថា​៖ យុទ្ធនា​ការ​ ទឹក​ចិត្ត​កម្ពុជា​ ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​ក្រុម​ហ៊ុន ​ខ្មែរ​ប៊ែវើរីជីស ដែល​ផលិត​ទឹក​បរិសុទ្ធ ​កម្ពុជា ​គឺ​ដើម្បី​ចូល​រួម​បរិច្ចាគ​ត្រឡប់​ទៅ​សង្គ​មវិញ​ ជា​ពិសេស​ដល់​ពលរដ្ឋ​ ដែល​ត្រូវ​ការ​ជំនួយ​ជាចាំ​បាច់​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ