ព័ត៌មាន

បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ​ទទួល​អំណោយ​ពី​ក្រុម​ហ៊ុន​ទឺក​បរិសុទ្ធ​អេរ៉ូទិច​
នាយកដ្ឋានព័ត៌មាន(៣)
121
1914 បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ​ទទួល​អំណោយ​ពី​ក្រុម​ហ៊ុន​ទឺក​បរិសុទ្ធ​អេរ៉ូទិច​

      ទឹក​បរិសុទ្ធ​អេរ៉ូទិច​ចំនួន​ ៥០០​ និង​ សូឡា​ចំនួន ​១០​ដើម​ ដែល​ជា​អំណោយ​រប​ស់ ​លោក​ឧកញ្ញា​ ទៀង ថៃ អគ្គ​នាយក​ក្រុម​ហ៊ុន​ទឺក​បរិសុទ្ធ​អេរ៉ូទិច​ លោក​​ជំទាវ​ វណ្ណ ​លុយ ​បាន​ផ្តល់​ជូន​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ​ក​សម្រាប់​ក្នុង​ប្រតិបត្តិ​ការ​សង្គ្រោះ​ផ្សេងៗ​។ ​ពិធី​ប្រគល់​ទទួល​បាន​ធ្វើ​នៅ​ក្រុម​ហ៊ុន​ទឺក​បរិសុទ្ធ​អេរ៉ូទិច​ ស្ថិ​ត​នៅ​សង្កាត់​ គោក​ឃ្លាង​ ខ័ណ្ឌ​សែន​សុខ​ រាជ​ធានី​ភ្នំពេញ ​នាព្រឹក​ថ្ងៃទី​១​៩ ខែ​តុលា ​ឆ្នាំ​២០២០​។

       ក្នុ​ងឱកាស​ប្រគល់ ​ទទួល​អំណោយ​នេះ​ លោក​ឧកញ្ញា ​ទៀង ​ថៃ​ និង​លោក​ជំទាវ​ វណ្ណ​ លុយ ​បាន​កោត​សរសើរ​ និង​ថ្លែង​អំណរ​គុណ​ដល់​កង​ទ័ព​ ដែល​និច្ចកាល​បាន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ ក្នុង​ការ​ងា​រជួយ​សង្គ្រោះ ​គ្រោះ​មហន្តរា​យ ​និង​កិច្ច​កា​រមនុស្ស​ធម៌​ ហើយ​អំណោយ​ដែល​ផ្តល់​ជូន​ទាំ​ងនេះ​ ដើម្បី​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ យក​ទៅ​ផ្គត់​ផ្គង់​ ទំនុក​បម្រុង​ដល់​កង​ទ័ព​ក្នុង​ប្រតិបត្តិការ​សង្គ្រោះ ​និង​ជួយ​ដ​ល់ប្រជាពល​រដ្ឋ​ ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ទឹក​ភ្លៀង​នា​ពេល​នេះ។

       ឧត្តម​សេនីយ៍​ឯ​ក ចាប​ វ៉ាន្នី​ មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ ជំនួស​មុខ​ឲ្យ​ ឧត្តម​សេនីយ៍ឯ​ក​ ហ៊ុន ម៉ា​ណែត ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​មេប​ញ្ជាការ ​កង​ទ័ព​ជើង​គោក​ បាន​ថ្លែង​អំណរ​គុណយ៉ាង​ជ្រា​លជ្រៅ​ចំពោះ ​លោក​ឧកញ្ញា ​ទៀង ​ថៃ​ អគ្គនាយក​ក្រុម​ហ៊ុន​ទឺក​បរិសុទ្ធ​អេរ៉ូទិច​ និង​លោក​ជំទាវ វណ្ណ លុយ និងបាន​ចាត់​ទុក​អំណោយ​ ដែល​បាន​ផ្តល់​ដល់​បញ្ជាការដ្ឋាន​កង​ទ័ព​ជើង​គោក​ នា​ពេល​នេះ​ថា​ ពិត​ជា​ចំពេល​វេលា​ ដែល​ជា​តម្រូ​វ​ការ​របស់​កង​ទ័​ព និង​ប្រជា​ពលរដ្ឋ​ ក្នុង​គ្រា​ដែល​ព្រះ​រាជាណាចក្រ​កម្ពុជា​ កំពុង​ប្រឈមនឹង​ទឺក​ជំនន់​ទឺ​កភ្លៀង​ជា​បន្ត​បន្ទាប់​។​ ឯកឧត្តម​បញ្ជាក់​ថា៖ ​ក្រៅ​ពី​បំពេញ​ភារកិច្ច​ការពារ​ជាតិ​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​ តែង​តែ​បាន​ចូលរួម​ចំណែក​ជា​និច្ច​ នៅ​ក្នុង​សកម្មភាព​មនុស្ស​ធម៌​ ក៏​ដូចជាកា​រ​ងារ​ជួយ​សង្គ្រោះ ​អាយុ​ជីវិត​ ប្រជាពលរដ្ឋ​ក្នុង​ឧបទ្ទ​វ​ហេតុ ​និង​គ្រោះ​ធម្មជាតិ​ផ្សេងៗ​ជាប់​ជា​ប្រចាំ​។ ជាក់​ស្តែង​ក្នុង​រយៈពេល​គ្រោះ​មហន្ត​រាយ​ជំនន់​ទឺក​ភ្លៀ​ង នៅ​តាម​បណ្តា​ខេត្ត​ និ​ងរាជធានី​ក្រុង​មួយ​ចំនួន​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ នេះ ​កង​យោធ​ពល​ខេម​រ​ភូមិន្ទ ​បាន​អនុវត្តន៍​ប​ទបញ្ជា​ចុះជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ ដែល​រ​ងគ្រោះ​បាន​ទាន់​ពេល​វេលា​។​ ឯកឧត្តម ចាប វណ្ណី បាន​ប្រសិទ្ឋពរ​ជ័យ​ជូន ​លោក​ឧកញ្ញា​ ទៀង ​ថៃ ​និង​លោក​ជំទា​វ ព្រម​ទាំងក្រុម​គ្រួសារ ​និង​សហការីនៃ​ក្រុម​ហ៊ុន​ទឺក​បរិសុទ្ធ ​អេរ៉ូទិច ​សូម​ទទួល​បាន​នូវ​សុខ​ភាព​ល្អ​បរិបូរណ៍​ និង​សម្រេច​ជោគ​ជ័យ​គ្រប់​ភារកិច្ច​ និង​ជួប​តែ​ពុទ្ធិពរ​ទាំង​៤​ប្រការ​គឺ​ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​ ៕​​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ