ព័ត៌មាន

ថវិកា ​១០​លាន​រៀល​ ត្រូវបានប្រគល់ជូនផ្ទាល់​ដៃ​ដល់​គ្រួសារ ​និងសាច់​ញាតិ​សព​ពលរដ្ឋ​រ​ងគ្រោះ​ដោយ​ទឹក​ជំនន់ ​១២​គ្រួសារ តាមរយៈ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម
នាយកដ្ឋានព័ត៌មាន(៣)
118
1913 ថវិកា ​១០​លាន​រៀល​ ត្រូវបានប្រគល់ជូនផ្ទាល់​ដៃ​ដល់​គ្រួសារ ​និងសាច់​ញាតិ​សព​ពលរដ្ឋ​រ​ងគ្រោះ​ដោយ​ទឹក​ជំនន់ ​១២​គ្រួសារ តាមរយៈ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម

      ថវិកាជា​អំណោយ​របស់​ សម្តេច​តេជោ ​ហ៊ុន សែន ​និង​សម្តេកិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន ​រ៉ានី ​ហ៊ុនសែ​ន ​ក្នុង​មួយ​សព ​១០​លាន​រៀល ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ​សាច់​ញាតិ​សព​ពលរដ្ឋ​រ​ងគ្រោះ​ដោយ​ទឹក​ជំនន់ ​១២​គ្រួសារ​នៅ​បន្ទាយ​​មាន​ជ័យ​។ ថវិកា​នេះ ​ត្រូវ​បាន ​ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុ​ប្រធាន​ទី១ ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ និង​លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ នាំ​ជូន​ផ្ទាល់​ដៃ​ដល់​គ្រួសារ ​និងសាច់​ញាតិ​របស់​ជន​រ​ងគ្រោះកា​ល​ពី​ថ្ងៃទី​១៨​ ខែតុ​លា ឆ្នាំ២០២០​កន្លង​ទៅ​នេះ។​

       ក្នុង​ឱកាស​នោះ ឯកឧត្តម ​ទេស​រដ្ឋ​មន្ត្រី​ គន់​ គីម​ បាន​ជម្រាប​គ្រួសារ​សា​ច់​ញាតិ​ជន​រង​គ្រោះ ​ពី​ការ​ចូល​រួមសោក​ស្តាយ​ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​របស់​សម្តេច​តេជោ ​និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ជា​មួយ​គ្រួសារ ​សាច់ញាតិនៃ​សព​។ ជា​មួយគ្នា​​នេះ​ ឯកឧត្តម គន់ គីម ​ក៏បាន​ផ្តាំផ្ញើដ​ល់​គ្រួសារ ​សាច់​ញាតិ ​ជន​រង​គ្រោះ​ឱ្យ​ប្រយ័ត្ន​ប្រយែង ​និង​ថែទាំ​សុខ​ភាព​កុំឱ្យ​មាន​ជំងឺ​តម្កា​ត់​ផ្សេង​ទៀត ​និង​គ្រោះថ្នា​ក់ដទៃ​ទៀត។​ ឯកឧត្តម​ ក៏​បាន​ណែនាំអាជ្ញា​ធរ​ចូល​រួម​ និង​ជួយ​ចាត់​ចែង​ពិធី​បុណ្យ​របស់​សព​និមួយៗ​ផង​ដែរ​។​ យោងតា​ម​ក្រុម​គ្រួសារ​សព​បាន​ឱ្យដឹង​ថា​៖ ពលរដ្ឋ​ដែល​ស្លាប់​នេះ​ អ្នក​ខ្លះ​ស្លាប់​ដោយ​ការ​លង់​ទឹក​ ពេល​ទៅ​បេះ​ត្រកួន ​ទៅរកត្រី ​ដើរ​ធ្លាក់​ផ្លូវ ​ធ្លាក់​ពី​ជណ្តើរ​ និ​ងត្រូវ​ចរន្ត​អគ្គិសនី​ឆក់​ជា​ដើម។​ គ្រួសារ​សាច់​ញាតិជ​ន​រ​ងគ្រោះ ​បាន​សម្តែង​ការ​ដឹង​គុណ ​និង​អរុណយ៉ាង​ជ្រា​លជ្រៅ​ជូន​សម្តេច​តេជោ និ​ងស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ដែល​ជា​និច្ចកាល​តែង​យ​កចិត្ត​ទុក​ដាក់​ចំពោះ​ការ​លំបាក​រប​ស់ប្រជា​ពល​រដ្ឋ​រាល់​ពេល​មាន​ទុក្ខ​លំបាក​។

        សូម​បញ្ជាក់​ថា​៖ គិតចា​ប់ពី​ថ្ងៃ​ទី​០១ ​ខែ​កញ្ញា ​ដល់​១៧ ​ខែ​តុលា ​ឆ្នាំ​២០២​០នេះ ​ប្រជាពលរ​ដ្ឋ​សរុប​ ២០​នាក់​ហើយ​ ស្លាប់​ដោយ​សារ​ទឹក​ជំនន់​។​ ដើម្បីរំ​លែក​ការ​លំបាក​ និង​ចូល​រួម​រំលែ​ក ទុក្ខ​ជា​មួយ​គ្រួសារ​ជន​រង​គ្រោះ ​សម្តេច​តេជោ ​និងស​ម្តេ​ចកិត្តិព្រឹទ្ធ​បណ្ឌិ​តបាន​សម្រេ​ច​ផ្តល់​ថវិកា​ជូន​គ្រួសារ​សព​ ក្នុង​មួយស​ព​ទទួល​បាន​ថវិកា ​១០​លាន​រៀល​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ