ព័ត៌មាន

លោក​​ជំទាវ​​ ពេជ​​ ចន្ទ​​មុន្នី​​ ចែក​​អំណោយ​​ដល់​​គ្រួសារ​​រ​ង​គ្រោះ​​ទឹក​​ជំនន់​​ ខេត្ត​ពោធិ​សាត់​
នាយកដ្ឋានព័ត៌មាន(៣)
115
1912 លោក​ជំទាវ​ ពេជ​ ចន្ទ​មុន្នី​ ចែក​អំណោយ​ដល់​គ្រួសារ​រង​គ្រោះ​ទឹក​ជំនន់​ ខេត្ត​ពោធិ​សាត់​

      ដោយ​មើល​ឃើញនៅ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ ដែល​ជួប​គ្រោះ​ជំនន់​ទឹក​ភ្លៀង​នៅ​ក្នុង​ខេត្តពោធិ​សាត់ ​នៅព្រឹក​ថ្ងៃទី១​៨​ ខែតុលានេះ​ លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សមាគមគ្រូ​ពេទ្យ​ស្ម័គ្រចិ​ត្ត​ យុវជន​សម្តេច​តេជោ(​TYDA) បាន​ដឹក​នាំ​ក្រុម​ការងារ​អញ្ជើញ​ចុះសួ​រ​សុខ​ទក្ខ​ និ​ងនាំយកអំណោយ​ម​នុស្សធម៌ជា​ច្រើន​ ជូន​ដ​ល់ប្រជា​ពលរដ្ឋ​រង​គ្រោះ ​ចំនួន ​១,៣០០ គ្រួសារ មក​ពី៨​ឃុំ ស្ថិត​នៅ​ក្នុង​ស្រុកកណ្តៀង​ ខេត្ត​ពោធិ​សាត់​។ ដោយ​ក្នុង​នោះចែ​ក​ចេញ​ជា​ ៣​ទីតាំង ​ដើម្បី​ជា​ការចូល​រួម​ចំណែកជា​មួយ​រាជរដ្ឋា​ភិបា​ល និង​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន​។

       ក្នុ​ង​ឱកាស​នោះ​ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំ​ប្រសាសន៍​រប​ស់ សម្តេ​ចតេ​ជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ដែល​ផ្តាំផ្ញើសួរ​សុខទុ​ក្ខ​ និង​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ចំពោះម្ចាស់​អំណោយទាំ​ងអស់ ​ដែល​បាននាំយ​ក​អំណោយទាំ​ង​នេះ ​មក​ឧបត្ថម្ភ​ដ​ល់សមាគម​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​ យុវជន​សម្តេ​ចតេ​ជោ ដើ​ម្បីបន្ត​ចែក​ជូន​ប្រជាពលរដ្ឋ​ងាយ​រង​គ្រោះ ​ជាពិ​សេស​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​ នៅ​តាម​បណ្តាខេត្ត​មួយ​ចំនួន​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ​ទាក់​ទង​នឹងគ្រោះទឹក​ជំនន់​ ដែល​កំពុង​យាយីនា​ពេល​បច្ចុប្បន្ន​នេះ ​លោក​ជំទា​វ បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធ​រគ្រប់​លំដាប់​ថ្នាក់​ បាននិ​ងកំ​ពុង​ប្រើប្រាស់​នូវ​កម្លាំងស​រុប មធ្យោ​បាយ​សរុប ​ដើម្បី​ជួយ​សង្គ្រោះ​ប្រជាព​ល​រដ្ឋ ​ឱ្យរួចផុត​ពី​គ្រោះថ្នាក់​ និង​ទៅដល់​ទីទួល​សុវត្ថិភាព​។

​       ក្រៅពីការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដ​ល់ទី​ទួល​សុវត្ថិ​ភាព មា​នកម្លាំង​យុវជន​ និង​អ្នក​ស្ម័គ្រចិត្ត​ បាន​ធ្វើការអប់រំ​ផ្សព្វ​ផ្សាយ​ដល់​ពលរដ្ឋ ​ឱ្យបង្កើន​កា​រប្រុង​ប្រយ័ត្ន​ និង​រស់នៅ​មាន​អនាម័យ​ស្អាត​ បរិភោគទឹ​ក​ឆ្អិន​ ឬអាហារដែល​ចម្អិន​បា​នល្អ​ ចៀសវាង​ជំងឺរាតត្បាតនា​នា​ ដែល​បង្កឡើង​ដោយ​ទឹក​ និង​ប្រុងប្រយ័ត្ន​ពី​សត្វ​អាសិរ​ពិសគ្រប់​ប្រភេទ​។ ​សូមប្រុងប្រយ័ត្ន​ខ្ព​ស់ ចំពោះគ្រោះថ្នា​ក់ល​ង់​ទឹក​ ជា​ពិសេស​កុមារៗ ​ដែល​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ ​និង​សូម​បន្តទប់​ស្កាត់​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​សហគមន៍ ដោយ​អនុវត្ត​តាម​វិធាន​ការ​នានា​ របស់​ក្រសួង​សុខា​ភិបាល​ និង​ទម្លាប់​រ​ស់នៅ​តាម​បែប​គន្ល​ង​ថ្មី ​សូម​ប្រុង​ប្រយ័ត្ន​ និង​ការពា​រកុំឱ្យកើត​មាន​ជំងឺ​គ្រុន​ឈាម ​និង​គ្រុន​ឈីក​។ ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​នូវអំណោយម​នុស្សធម៌​ទាំង​នេះ​ ម្នាក់ៗ​បាន​ថ្លែង​អំណរ​គុណ​យ៉ាងជ្រាវ​ជ្រៅ​ចំពោះ​ម្ចាស់​អំណោយ ​ដែល​បាន​ជួយ​សម្រាល​ ក្នុង​ជីវភាព​របស់​ពួក​គាត់​ ដែល​កំពុងតែ​មាន​ការ​លិច​លង់​ពីគ្រោះទឹក​ជំនន់​នេះ។​

       ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​ពោធិសាត់​ បានថ្លែង​អំណរ​គុណ​ចំពោះ​ទឹក​ចិត្ត​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​នេះ ​ស្តែង​ឲ្យឃើញ​អំពី​ការ​ជួយ​គិត​គូរ ​និង​ក្តី​អាណិត​ស្រលាញ់ ​ចំពោះ​ប្រជាពលរដ្ឋ​ដោយ​ឈរ​លើបុ​ព្វហេតុ​ជាតិ សាមគ្គីជា​ធ្លុងមួយ ​ក្នុង​ស្មារតីជួយ​គ្នាទៅ​វិញ​ទៅ​មក​ នៅ​ក្នុង​កាលៈទេសៈ ​ដែល​ប្រទេស​ជាតិ​បាន​ និង​កំពុង​ជួបប្រទះ​នូវ​គ្រោះ​ធម្មជាតិ​។ ជាមួយ​គ្នា​នេះ​ លោក ឆាយ គឹមម៉ុង អភិបាលស្រុក​កណ្តៀង​ បាន​អោយ​ដឹង​ថា​ក្នុង​ស្រុក​កណ្តៀង​នេះ​ មាន៩ឃុំ ក្នុងនោះ ៨ឃុំបានលិច​លុង​ ដែល​ធ្វើ​អោយ​ប៉ះ​ពាល់ដល់​លំនៅ​ដ្ឋាន​របស់​ប្រជាពលរដ្ឋ​រហូត​ដល់​ ១០.៦៣៤គ្រួសារ និងហេដ្ឋា​រចនា​សម្ព័ន្ឋ​មួយចំ​នួន។​

       សូម​ជម្រាប​ផ​ងដែរថា៖ នៅ​ក្នុង​ឱកាស​នោះ ​លោកជំទាវ បា​នដឹកនាំ​ក្រុម​ការងារ​ នាំ​យកអំណោយ​មនុស្សធម៌ជា​ច្រើន​ ជូន​ដល់​ប្រជាពលរដ្ឋ​​រង​គ្រោះ ​ចំនួន ១,៣០០គ្រួសារ ក្នុង១គ្រួសារៗ មានអង្ករ ២៥គីឡូក្រាម, ទឹកបរិសុទ្ធ ២កេស, ត្រីខ ២០កំប៉ុង, ភួយ១, សារ៉ុង១, ថ្នាំពេទ្យ១កញ្ចប់ និងថវិកា ១០ម៉ឺនរៀល​ផង​ដែរ​។​ ព្រ​មទាំងបានដឹក​នាំ​ក្រុមគ្រូពេទ្យ ស្ម័គ្រ​ចិត្តយុវជន​សម្តេចតេជោ ម​កពិនិត្យពិ​គ្រោះជ​ម្ងឺទូ​ទៅ ​និងផ្តល់​ថ្នាំព្យាបាល​ជម្ងឺស្រាលៗ ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃផង​ដែរ​។ ​លើស​ពី​នោះបើ​ប្រពលរដ្ឋ​ណាមា​នជ​ម្ងឺ​ធ្ងន់​ធ​រ ក្រុម​ការងារ និង​ទទួលយ​ក​មក​ព្យាបាល​ជូន​នៅ​ភ្នំពេញ​ ដោយ​អត់គិត​ថ្លៃ​ថែម​ទៀត​ផង​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ