ព័ត៌មាន

អំណោយ​សប្បុរ​ជ​ន​ផ្តល់​ជូន​គ្រួសារ​កង​ទ័ព​យោធ​ភូមិ​ភា​​គពិសេស ​២០២០
នាយកដ្ឋានព័ត៌មាន(៣)
116
1910 អំណោយ​សប្បុរ​ជ​ន​ផ្តល់​ជូន​គ្រួសារ​កង​ទ័ព​យោធ​ភូមិ​ភា​​គពិសេស ​២០២០

      ដើម្បី​ចូល​រួម​ចំណែក​ជួយ​សំរួល​ដល់​ការ​លំបាក​ជា​មួយប​ង​ប្អូន​គ្រួសារក​ងទ័​ព​ ក៏ដូ​ចជា​ប្រជាពលរដ្ឋ ​ក្នុ​ងគ្រាដែល​ទទួល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ដោយ​ទឹ​កភ្លៀង ​កាលពី​ទី​១៨ ខែតុលា ​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ លោ​ក ឯម វណ្ណៈ និងលោកស្រី ត្រើយ ហេង ដែល​ត្រូវជា​ឪពុក.​ ម្តាយ ​របស់​លោ​ក​វរសេនីយ​ឯក​ ឯម​ ច័ន្ទ​សាខា​ នាយ​សេនា​ធិការ​រង​យោធ​ភូមិ​ភាគ​ពិសេស ​ព្រម​ទាំង​ក្រុមគ្រួសារ​បាន​នាំ​មក​នូវ​អំណោយ​មនុស្សធ៌ម ​មាន​ជាស្បៀង​អាហារមួយ​ចំនួន​ម​កផ្តល់​ជូន​គ្រួសារ​កង​ទ័ព​ និង​កម្លាំង​យោធ​ភូមិភា​គ​ពិសេស​ បន្ទាប់​ពីបាន​ជម្លៀស​ខ្លួន​មក​កាន់ទីទួល​សុវត្ថិភាព​ក្នុង​បុរីពិភ​ពថ្មី៣​ ស្ថិត​ក្នុង​ភូមិ ​ក្រាំង​ស្វាយ ​សង្កាត់​ព្រែក​កំពិស​ ខណ្ឌ​ដង្កោ ​រាជធានី​ភ្នំពេញ​។

       ដោយ​បង្ហាញនូវ​មនោសញ្ចេត​នាយ៉ា​ង​ស្និទ្ធិ​ស្នាល​ ជា​មួយ​បង​ប្អូន​គ្រួសារ​កង​ទ័​ព លោកវរសេនីយ៍ឯក ឯម ច័ន្ទសាខា ក្នុងនាម​ក្រុម​គ្រួសារ​សប្បុរស​ជន​ បា​នមើល​ឃើញនូវ​ទុក្ខ​លំបាក​ក្នុង​រង​គ្រោះដោយ​ទឹក​ជំនន់​ទឹក​ភ្លៀង​ និង​ដើម្បី​ចូលរួ​មចំណែកជា​មួយ​នឹង​រាជរដ្ឋាភិបាល ​និង​កាក​បាទ​ក្រហម​កម្ពុជា​ ក្នុង​ជួយ​សង្គ្រោះ​ដល់​ បងប្អូន​ជា​ជន​រងគ្រោះ​ដោយ​ទឹក​ជំនន់​ទឹក​ភ្លៀង​ និ​ងជួប​នូវ​វិបត្តិ​ក្នុង​ហានិភ័យ​ផ្សេងៗ ​ទើប​ថ្ងៃនេះ​រូប​លោក​ និង​ក្រុម​គ្រួសារ ​បាន​នាំ​មកនូ​វ​អំណោយជា​ស្បៀង​អាហារ​ មក​ជួយ​សង្គ្រោះ​ដល់​បង​ប្អូន​ ដែ​លរង​គ្រោះ​ផល​ប៉ះពាល់ដោយ​សារទឹ​កជំនន់​ នារ​យៈពេល​កន្លង​ទៅ​នេះ។​ អំណោយដែ​ល ​នាំម​ក​ផ្ត​ល់​ជូន គ្រួសារកងទ័ព ​ចំនួន​៦៦​គ្រួសារ ក្នុ​ង​១គ្រួសារ​ៗ ទទួលបា​ន​ អង្ករ ​១បេ(២០Kg), មី ១កេស, ទឹកស៊ីអ៊ីវ១យួរ , ឆៃប៉ូវ១គីឡូក្រាម , រួមនឹប្រេងខ្យល់និងប្រេងកូឡា​។ ដោយ​ឡែកស​ម្រាប់​យោធភូ​មិភាគពិសេ​ស ​ទទួល​បាន​អង្ករ​ ១.៥០០ ​គីឡូក្រាម ​, ​សំភារៈ​ផ្សេងៗទៀត ព្រ​មទាំង​ថវិកា​ ១លាន​រៀល​ ផង​ដែ​រ​។

     ឧត្ដមសេនិយ៍ទោ នៅ សា​វុធ​ ក្នុង​នាម​ឯកឧត្តម​ មេប​ញ្ជាការយោធភូ​មិភា​គពិ​សេស ​បាន​ថ្លែង​នូវអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ ចំពោះកា​យវិការ​ប្រកប​សោយ​មនុស្ស​ធ៌ម​រប​ស់ក្រុម​គ្រួសារ​ លោកវរសេនីយឯក ឯម ច័ន្ទសាខា ព្រម​ទាំង​ក្រុម​គ្រួសារ ដែលបាន​ចំណាយ​នូវ​ទ្រព្យ​ធន​ផ្ទាល់​ខ្លួន​ ដើម្បី​ចូល​រួម​ចែក​រំលែក​ជា​មួយ​រាជរដ្ឋាភិបាល​ ក្នុង​កា​រជួយ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​រ​ងគ្រោះ​ដោយ​ទឹក​ជំនន់​ទឹក​ភ្លៀង​ ដោយឡែ​កជូ​នដល់​ក្រុមគ្រួសារ​កង​ទ័ព​នា​ពេល​នេះ ​ស​បញ្ជាក់ឲ្យឃើញ​កាន់​តែ​ច្បាស់​ក្នុ​ងការ​រួបរួម ​សាមគ្គី​មហា​គ្រួសារ​ខ្មែរ​ ក្នុង​គ្រាលំបាក ​។ ឯកឧត្ត​មបា​នចាត់​ទុកកា​យវិការ​ចូល​រួម​របស់​សម្បុរស​ជ​ននេះ​ ដើម្បី​ដោះស្រាយ​ការ​លំបាក​កើត​ចេញ​ពី​ជំនន់ទឹកភ្លៀង​នា​ពេល​នេះ ​ជាកា​យវិការ​ដ៏​ល្អប្រសើ​របំផុត​សម្រាប់​សង្គ​មកម្ពុជា​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ