ព័ត៌មាន

​យោធិន​​សោធន​និវត្តន៍​​ និង​​យោធិន​​ពិការ​​ចំនួន ​​១៤៩​នាក់ ​ស្ថិ​ត​​នៅ​​ក្នុង​​៤អង្គភា​ព ត្រូវ​​បាន​​បើក​ប្រាក់​​គោល​​នយោបាយ​
នាយកដ្ឋានព័ត៌មាន(៣)
115
1908 ​យោធិន​​សោធន​និវត្តន៍​​ និង​​យោធិន​​ពិការ​​ចំនួន ​​១៤៩​នាក់ ​ស្ថិ​ត​​នៅ​​ក្នុង​​៤អង្គភា​ព ត្រូវ​​បាន​​បើក​ប្រាក់​​គោល​​នយោបាយ​

      ដើម្បីកែ​ទំរង់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ លើ​បរិមាណក​ងទ័​ព​ ដែល​ដល់​អាយុត្រូវ​ចូល​និវត្ត​ន៍ ក្នុង​ផែនការ​ឆ្នាំ​២០២០​នេះ​ ក្រសួង​ការពារ​ជាតិ​បាន​ដាក់​យោធិន​ឲ្យ​ចូល​សោធន​និវត្តន៍ ប្រមាណជា​ង២០០​០នា​ក់ ​និង ​យោធិនព​លី​ យោធិន​ពិការ​ សរុ​បទូទាំង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ចំនួន ​៣០០០​នាក់​។​

      ក្នុងពេល​នេះចំ​នួន​យោធិន​សោធននិវត្តន៍​ និង​យោធិន​ពិការ​ចំនួន ​១៤៩​ នាក់ ​ស្ថិត​នៅ​ក្នុង​០៤​ អង្គភា​ពត្រូវ​បាន​បើក​ប្រាក់​គោល​នយោបាយ ​ក្នុង​នោះមា​ន ​កង​ពល​តូច​ថ្មើរជើង​លេខ​៥១​ ចំនួន​៣៧​នាក់ ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤២​ ចំនួន​៥៦​នាក់ ​កងព​ល​តូច​អន្តរាគមន៍​លេខ​ ១៤ ​ចំនួន​២៩​នាក់​ និង​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ពោធ៍​សាត់​ចំនួន ​២៧​នាក់។

      ក្នុ​ងឱកាស​បើក​ប្រាក់​សោធននិវត្ត​ ឧត្តម​សេនីយ៍ឯ​ក​ សំ ​ចាន់​ធួន​ ប្រធាន​អនុគណៈកម្មការ​គោល​នយោ​បាយ​យោធិន​ពលី​ មរណៈ​ បង្ក​ស្លាប់​ បាត់​ខ្លួន​ ពិការ​ និង ​សោធននិវត្តន៍​ និង​ជា​អគ្គនាយករ​ង ​អគ្គនាយក​ដ្ឋាន​យោធ​សេវា ​ក្រសួង​ការ​ពារ​ជាតិ​ បាន​ធ្វើការ​ប្រជុំ​ផ្សព្វ​ផ្សាយ​ឲ្យ​យោធិន​យើង​បាន​យល់​អំពី​ច្បាប់​ និង​គោល​របបដែល​ត្រូវ​បាន​ទទួល​ ពិសេស​បិ​ទប្រកាស​ គោល​របប​ជា​សាធារណៈ​ជូនយោ​ធិន​ឲ្យ​​បាន​ដឹង​ មុនពេល​ធ្វើការ​បើក​ចែក​។ ឯកឧត្តម​ ស្នើ​សុំ​អោយ​យោធិន​ យើងទាំ​ង​២​មុខ​សញ្ញា​ក្រោយ​ពេល​បញ្ចប់​ជីវភាព​ពី​យោធិន​អាជីព​នេះ​ទៅ ត្រូ​វ​បានផ្ទេរជីវភាពទៅបើ​កនៅ​​ក្រសួងស​ង្គម​កិច្ច​អតីត​យុទ្ធ​ជ​ន​ និង​យុវនីតិ​សម្បទា ​សូមកុំ​ភ្លេចដា​ក់​ពាក្យ​សុំចូល​ជា​សមាជិក​សមាគមន៍​ អតីត​យុទ្ធជន​កម្ពុជា​ ដើម្បី​ទទួលបាន​នូវ​អត្ថ​ប្រយោជន៍​ផ្សេងៗ​ពី​សមាគមន៍​នេះ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ