ព័ត៌មាន

កង​សង្គ្រោះ​ ៧១១​ កង​ពល​តូច​លេខ​៧០​ នៅ​តែ​បន្ត​ស្វែង​រ​កប្រជា​ពល​រដ្ឋ​ និង​ជម្លៀស​ចេញ​ដោយ​សុវត្ថិភាព​
នាយកដ្ឋានព័ត៌មាន(៣)
108
1907 កង​សង្គ្រោះ​ ៧១១​ កង​ពល​តូច​លេខ​៧០​ នៅ​តែ​បន្ត​ស្វែង​រ​កប្រជា​ពល​រដ្ឋ​ និង​ជម្លៀស​ចេញ​ដោយ​សុវត្ថិភាព​

      ដោយសារ​ទឹក​ជំនន់​ទឹក​ភ្លៀង​បាន​បន្ត​នៅ​លិច​លង់​ សង្កាត់​ចំនួន​៦​ ស្ថិត​នៅ​ក្នុង​ខណ្ឌដង្កោ​, កង​សង្គ្រោះគ្រោះ​មហន្ត​រាយ​៧១១​ កង​ពល​តូច​លេខ​៧០​ បាន​ចេញ​ប្រតិបត្តិការ ​សង្គ្រោះ​នៅ​តែ​បន្ត​ស្វែង​រក​ប្រជា​ពល​រដ្ឋដែល​ជាប់​គាំង​ក្នុ​ងផ្ទះ​ទាំ​ងយ​ប់​ទាំង​ថ្ងៃ​ ដើម្បី​ជម្លៀស​មក​កាន់​ទី​ដែល​មាន​សុវត្ថិភាព​។ គិតម​ក​ដល់​ពេល​នេះ ​ប្រជាជនជា​ង ៣​ពាន់​នាក់​ ត្រូវបាន​ជម្លៀសចេញ​តាម​ទូក​សង្គ្រោះ​ មក​ដល់​ទីទួលបណ្តោះអា​សន្ន ​ក្នុ​ង​នោះម​នុស្ស ​១,៧៦០​នាក់​ ត្រូវ​បាន​ដាក់​នៅ​ទីតាំង​ផ្សារ​ព្រែក​ជ្រៃ​ ក្នុង​សង្កាត់​ស្ពាន​ថ្ម​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ។​

     យោង​តាមកា​រ​អោយ​ដឹង​ពី​ ឧត្តម​សេនីយ​ទោ ​សូយ ​ណារិ​ទ្ធ​ មេ​បញ្ជាការ​រង​ កង​ពលតូច​លេខ​៧០ ​ទទួល​ផែន​សង្គ្រោះ ​បានឲ្យ​ដឹង​ថា​៖ កម្លាំង​កង​សង្គ្រោះ​គ្រោះម​ហន្តរាយ​កង​ពល​តូច​លេខ​៧០​ ជាង​១០​០នាក់​ ត្រូវ​បាន​ចុះប្រតិបត្តិការ​សង្គ្រោះ ​ប្តូរវេ​ន​ទាំង​យ​ប់ទាំង​ថ្ងៃ​ ដើម្បី​ជួយ​ដឹក​ជញ្ជូន​ប្រជាពល​រដ្ឋ ទ្រព្យ​សម្បត្តិ​ និង​សម្ភា​រៈផ្សេង​ៗ​​។  ឧត្តម​សេនីយ៍​ទោ​ បាន​បញ្ជាក់​ថា​៖ ក្នុង​រយៈពេល​៣ថ្ងៃ​នេះ ​កង​កម្លាំង​ទាំង​អស់​ បាន​ព្យាយាម​ជម្លៀស​ប្រជាពលរដ្ឋ​បាន​ជាង​៣ពា​ន់​នាក់​ មក​ដល់​ទី​សុវត្ថិភាព​ ហើយ​កម្លាំងនៅ​តែបន្ត​​ចុះស្វែង​រក​ប្រជាពល​រដ្ឋ​បន្ថែម​ទៀត​ក្រែង​មាន​ករណី​ដែលមិ​ន​ទាន់​បាន​ដឹង​។​

     គួរបញ្ជា​ក់ជូន​ផង​ដែរ​ថា៖ នៅរាជធានី​ភ្នំពេញ ទឹកជំនន់​បាន​បណ្តាល​ អោយ​លិច​លង់​ សង្កាត់​ចំនួន​៦​ ស្ថិតនៅ​ក្នុង​ខណ្ឌ​ដង្កោ ​កាល​ពីថ្ងៃទី​១​៤ ខែ​តុលា ​ឆ្នាំ២០២០​មក​។ គេ​ឃើញមា​ន កង​សង្គ្រោះរ​បស់​កង​ពលតូច​លេខ​៧០​, និង​កម្លាំង​ចម្រុះ ​រួម​គ្នា​សហការ​ជា​មួយ​អាជ្ញាធរ​រាជធានី​ភ្នំ​ពេញ ​ចុះជួយ​ប្រជាពល​រដ្ឋភ្លាមៗ​ តាំង​តែ​ពីថ្ងៃកើត​ហេតុ​ដំបូង។​ ​មាន​​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ ក្នុង​តំបន់​នេះ​ទទួល​រ​ងនូវ​ការ​ជន់​លិច​ និង​ខូចខា​ត​ទ្រព្យ​សម្បត្តិ​ផ្សេងៗ ​៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ