ព័ត៌មាន

សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​អញ្ជើញ​​ពិនិត្យ​ស្ថាន​ភាព ​និង​​សួរ​សុខ​ទុក្ខ​ប្រជា​ពលរ​ដ្ឋ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ ​ដែល​បាន​ចុះ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ជំនន់ទឹកភ្លៀង​​ ​ខណ្ឌ​​ដង្កោ​​ រាជ​​ធានី​​ភ្នំពេញ​
នាយកដ្ឋានព័ត៌មាន(៣)
88
1902 សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​អញ្ជើញ​​ពិនិត្យ​ស្ថាន​ភាព ​និង​​សួរ​សុខ​ទុក្ខ​ប្រជា​ពលរ​ដ្ឋ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ ​ដែល​បាន​ចុះ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ជំនន់ទឹកភ្លៀង​​ ​ខណ្ឌ​​ដង្កោ​​ រាជ​​ធានី​​ភ្នំពេញ​

      ​សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​បាន​អញ្ជើញ​ពិនិត្យ​ស្ថាន​ភាព ​និង​សួរ​សុខ​ទុក្ខ​ប្រជា​ពលរ​ដ្ឋ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ ​ដែល​បាន​ចុះ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ជំនន់​ទឹក​ភ្លៀង​ នៅ​សង្កាត់​ព្រែ​ក​ជ្រៃ ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ ​នា​រសៀល​ថ្ងៃ​ទី​១៦​ ខែ​តុលា​ ឆ្នាំ២០២០​នេះ​។​ អញ្ជើញ​មាន​វត្ត​មាន​ក្នុង​ឱកាស​នោះដែ​រមាន នាយ​ឧត្តម​សេនីយ៍ ​ម៉ឹង ​សំ​ផន​ រដ្ឋ​លេខា​ធិការ​ ក្រសួង​ការពារជាតិ ​និង​ឯកឧត្តម ​ឃួង ​ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ ​រួម​និង​នាយ​ទាហាន​ជាន់​ខ្ពស់​ នៃ​ខ.ភ.ម ​ជា​ច្រើន​រូប​ទៀត​។​

      សម្ដេច​ពិជ័​យ​សេនា ​បាន​ពាំនាំ​ការ​ផ្ដាំផ្ញើរ​សាក​សួរ​សុខ​ទុក្ខ​ពី​សម្ដេច​តេជោ ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ​ដែល​តែង​តែ​គិត​គូរ​យក​ចិត្ត​ទុក​ដាក់​ ចំពោះ​ប្រជាពលរដ្ឋ​ ដែល​រ​ងគ្រោះ​ដោយ​សារ​ទឹក​ជំនន់​នៅ​សង្កាត់​ព្រែក​ជ្រៃ ​ខណ្ឌ​ដង្កោ ​រាជ​ធានី​ភ្នំពេញ​។ ​សម្ដេច​ពិជ័យ​សេនា ​បាន​លើក​ឡើង​ថា​៖ ទុក្ខ​លំបាក​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋកម្ពុជា ​គឺ​ជា​ទុក្ខ​លំបាក​របស់​សម្តេច​តេជោ និ​ង​សម្តេចកិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត​។​ ជា​មួយគ្នា​នេះ​ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​ថ្លែង​នូវ​ការ​កោត​សរសើ​រចំពោះ​កង​កម្លាំង​ប្រដាប់​អាវុធ​ ខ.ភ.ម​ និង​កង​នគរ​បាល​ជាតិ​ ព្រម​ទាំងអាជ្ញាធរ​ដែន ​រាជ​ធានី​ភ្នំពេញ ​ដែល​ខិ​តខំពុះពារ​ជំនះ​គ្រប់​ការ​លំបាក​ ក្នុង​ការ​ចុះ​ជួយ​អន្តរាគន៍​សង្គ្រោះ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ ដែល​បា​ននិង​កំពុង​ទទួល​រ​ងគ្រោះ​ដោយ​ទឹក​ជំនន់​ទឹក​ភ្លៀង​នា​ពេល​នេះ។​ សម្ដេច​ពិជ័យ​សេនា ​បាន​អំពាវ​នាវ​ដ​ល់ប​ង​ប្អូន​ប្រជា​ពលរដ្ឋ ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ពិសេស​ពេល​ទឹក​ជន់​លិច​ខ្លាំង​ អាច​មានសត្វ​អសិរ​ពិស​ផ្សេងៗ​ចូល​ផ្ទះ​សម្បែង ​ដែល​អាច​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ ការ​ពារ​ប្រុង​ប្រយត្ន័​ក្មេង​តូចៗ​ កុំ​ឱ្យ​លេង​ទឹ​ក និង​មើល​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​ ហូប​ស្អាត​ផឹក​ទឹ​កឆ្អិន​ រក្សា​អនាម័យ​ជា​ប្រចាំ​មាន​ការប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​ថ្នាក់​អគ្គីភ័យ​ ឆក់​ខ្សែ​ភ្លើង​។ សម្ដេច​ពិជ័យ​សេនា ​បាន​ជំរុញ​ដល់​អាជ្ញាធរ​ដែ​នដី​ និងដល់​កង​កម្លាំង​ជួយ​សង្គ្រោះ​ទាំង​អស់​ ពិសេស​ក​ងយោធ​ពល​ខេមរ​ភូមិន្ទ ​បន្ត​យក​ចិត្ត​ទុកដា​ក់​ជួយ​សង្គ្រោះ​ដល់ ​បង​ប្អូន​ប្រជា​ពលរដ្ឋ​។

       គួរ​បញ្ជាក់​ថា​៖ ដំណើរ​ចុះពិ​និត្យ​ស្ថានភា​ព​របស់​ សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ធ្វើ​ឡើង​បន្ទាប់​ពី​សម្ដេច​​តេ​ជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋមន្ដ្រី នៃ​កម្ពុជា​ កាលពី​យប់​ថ្ងៃទី​១​៥ ខែ​តុលា ឆ្នាំ​២០២​០ បាន​ចុះ​ពិនិត្យ​ស្ថាន​ភាព​នេះ​ដោយ​ផ្ទាល់ ​ដើម្បី​ឃើញ​ជាក់​ច្បាស់​អំពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ ដែល​រ​ងគ្រោះ​ដោយ​ទឹក​ជំនន់​ស្ទឹង​ព្រែក​ត្នោត​។​

       ឯកឧត្តម ឃួង ស្រេង អភិបាល​រាជ​ធានី​ភ្នំពេញ ​ដែល​ឈរ​ជើង​ជា​ប់ជា​ប្រចាំនៅ​តំបន់​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ក្នុង​ខណ្ឌ​ដង្កោ ​នៅ​ព្រឹកថ្ងៃ​ទី​១៦​ ខែ​តុលា ​ឆ្នាំ​២០២០​នេះ​ បាន​អះអាងថា​ រហូតម​ក​ដល់​ពេល​នេះ ​ប្រជាពលរដ្ឋជាង​ ៥,០០​០គ្រួសារ​ហើយ​ ត្រូវ​បាន​ជម្លៀស​មក​ទី​ទួល​សុវត្ថិភា​ព ជា​មួយ​ការ​មើល​ថែ​ទាំយ៉ាង​យក​ចិត្ត​ទុកដាក់​ពី​កម្លាំង​អាជ្ញាធរ​ និង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ទាំង​អស់​។ ឯកឧត្តម​ អភិបាល​រាជ​ធានី​ បាន​បញ្ជា​ក់​ថា ​ផែន​ការ​ទី​១ ​នៃ​ការ​សង្គ្រោះ​ប្រជា​ពល​រដ្ឋ ​កម្លាំង​អាជ្ញាធរ​ និង​សមត្ថកិច្ច​ បានរួម​ដៃ​គ្នា​អនុវត្ត​ទទួល​បានជោគ​ជ័យ​ និង​គ្រប់​គ្រង​បាន​គ្រប់​ស្ថានការណ៍​ទាំង​អស់​។ ពលរដ្ឋ​ដែល​ត្រូវ​ជម្លៀស​មក​កន្លែ​ង​មាន​សុវត្ថិភាព​នេះ ​រួមមាន​ នៅ​ខណ្ឌ​កំបូល,​ ពោធិ៍​សែ​ន​ជ័យ​ និង​ខណ្ឌ​ដង្កោ ​ដែល​រ​ងគ្រោះ​ច្រើន​ជាង​គេ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ