ព័ត៌មាន

ប្រជាពល​រដ្ឋ​ចំនួន​១៦៦​គ្រួសារ ខេត្ត​កណ្ដាល ទទួលអំណោយពីក្រុម​ការ​ងារ​យុវជន​គណបក្ស​ខុទ្ទកា​ល័យ​​សម្តេ​ច​​តេជោ​
នាយកដ្ឋានព័ត៌មាន(៣)
49
1901 ប្រជាពល​រដ្ឋ​ចំនួន​១៦៦​គ្រួសារ ខេត្ត​កណ្ដាល ទទួលអំណោយពីក្រុម​ការ​ងារ​យុវជន​គណបក្ស​ខុទ្ទកា​ល័យ​​សម្តេ​ច​​តេជោ​

      ឯកឧត្ដម​ ណុប ​រ័ត្ន​និមល​ ប្រធាន​ក្រុម​ការ​ងារ​យុវជន​គណបក្ស​ខុទ្ទកាល័យ​សម្តេច​តេជោ ​និង​លោក​​ជំទាវ ហ៊ីង ​សុខ​លាភ ​តំណាង​ នាយ​ឧត្ត​មសេនីយ៍ ​កិត្តិ​បណ្ឌិត​ ហ៊ីង ​ប៊ុន​ហៀង ​នាយក​រង​ខុទ្ទកាល័យ​ សម្តេច​តេជោ ហ៊ុន ​សែន​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​រាជ​រដ្ឋាភិបាល​ ចុះ​មូល​ដ្ឋាន​ស្រុក​កណ្តាល​ស្ទឹង ​ដោយ​មាន​ការ​ចូល​រួមពី​ ​ឯកឧត្តម​ នួន ​ណា​រិន​ និង​ឯកឧត្តម​ ដួង ​ហេង ​រួម​ជា​មួយ​ក្រុម​ការងារ ​យុវជន​គណបក្ស​ខុទ្ទកាល័យ​សម្តេច​តេជោ ​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ និង​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ សម្តេច​តេជោ ​ហ៊ុន ​សែន ​និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ទៅ​ចែក​ជូន​ដល់​ប្រជាពល​រដ្ឋ​ចំនួន ​១៦៦​គ្រួសារ ​នៅ​ក្នុង​ភូមិ​សាម៉ ​ឃុំដើម​ឬស ​ស្រុក​កណ្តាលស្ទឹង​ ខេត្ត​កណ្ដាល​ ដែល​កំពុង​ជួប​ការ​លំបាក ​និង​ទទួលរ​ង​​ពី​ផល​ប៉ះពាល់​ដោយ​សារ​ទឹក​ជំនន់​ នា​ព្រឹក​ថ្ងៃ​ទី​១៦ ​ខែ​តុលា ​ឆ្នាំ​២០២០​នេះ​​ អំណោយដែ​លបាន​ផ្តល់​ឲ្យ​នា​ពេល​នោះ ​ក្នុង​១​គ្រួសារ​ៗ​ មាន​អង្ករ​ ២០Kg,​ មី១​កេស​, ​ត្រីខ ១យួរ​, ​ទឹក​ត្រី​១យួរ​,​ ទឹក​ស៊ីអ៊ីវ១​យួរ,​ ប៊ីចេង​១​កញ្ច​ប់, អំបិល​១​កញ្ចប់​ និងថ​វិកា​៥​ម៉ឺនរៀ​ល។​

       ឯកឧត្ដម ណុប​ រ័ត្ននិមល បាន​ពាំនាំ​ការ​ផ្ដាំផ្ញើរ​សាក​សួរ​សុខទុ​ក្ខ​ពី ​សម្ដេច​តេជោ និ​ង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ព្រ​មទាំង​ ឯកឧត្តម ហ៊ីង ប៊ុនហៀង ដែលតែង​តែ​គិត​គូរ​យក​ចិត្ត​ទុក​ដាក់​ ចំពោះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​ នៅ​តាម​បណ្ដាល​ខេត្ត​មួយ​ចំនួន​ និ​ង​នៅ​ស្រុក​កណ្ដាល​ស្ទឹង​នេះ​។ ឯកឧត្ដម ណុប រ័ត្ននិមល បានលើក​ឡើងថា​៖ ទីណា​មាន​ទុក្ខ​លំបាក ​ទីនោះ​មាន​គណៈបក្ស​ប្រជាជន​កម្ពុជា​ ជា​ពិសេស​ប្រមុខ​ថ្នាក់ដឹក​នាំ​តែង​តែយ​ក​ចិត្ត​ទុក​ដាក់ ​ដល់​សុខ​ទុក្ខ​​ប្រជាពល​រដ្ឋ​គ្រប់​កាលៈ​ទេសៈ​។ ជាក់​ស្ដែង​នៅ​រាត្រីថ្ងៃ​ទី​១៥ ​ខែតុលា​ម្សិល​មិញ ​សម្តេច​តេជោ ​បាន​ចុះ​ពិនិត្យ​ស្ថាន​ភាព​ទឹក​ជំនន់​ និង​បាន​សួរសុខ​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​ នៅ​ក្នុង​ខណ្ឌ​ដង្កោ ​រាជធានី​ភ្នំពេញ។​ ​ទុក្ខ​លំបាក​រប​ស់បង​ប្អូន​ប្រជាពល​រដ្ឋ​កម្ពុជា ​គឺ​ជា​ទុក្ខ​លំបាក​របស់​ សម្តេច​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌត​។​​​ ឯកឧត្ដម ​ណុប ​រ័ត្ន​និមល ​បាន​ជម្រាប​ជូន​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ ​ត្រូវមាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ពិសេស​ពេល​ទឹក​ជន់​លិច​ខ្លាំង​ អាច​មាន​សត្វ​អសិរ​ពិស​ផ្សេងៗ​ចូល​ផ្ទះ​សម្បែង ​ដែល​អាច​បង្កឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​ ការពា​រប្រុង​ប្រយត្ន័​ក្មេង​តូចៗ​កុំ​ឱ្យលេង​ទឹក​ និង​មើល​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​ ហូប​ស្អាត​​ផឹក​ទឹក​ឆ្អិន ​រក្សា​អនាម័យជា​ប្រចាំ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​ថ្នាក់​អគ្គីភ័យ​ ឆក់​ខ្សែ​ភ្លើង​។​ ឯកឧត្តម​ បាន​បញ្ជាក់​ផង​ដែរ​ថា​​៖ ប្រសិន​បើ​ការ​ជន់​លិច​ដោយ​ទឹក​ជំនន់​ទឹក​ភ្លៀង​នេះ​ បន្ត​ឡើងទៀត​នោះ ​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​ទីនេះ​ នឹង​ត្រូវ​ជម្លៀស​ទៅ​កាន់ទី​ទួល​សុវត្ថិភាព ​ដែល​ក្រុម​ការងារ​ចុះ​ជួយ​ស្រុក​ និង​ថ្នាក់​ឃុំ ​បាន​ត្រៀម​លក្ខណៈ​រួច​រាល់​ហើយ ​ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ ដែល​កំពុង​រង​គ្រោះ​ទឹក​ជំនន់​ ពិសេស​បើ​មាន​ស្ថាន​ភាព​សុខ​ភាព​មិន​ស្រួល​ ត្រូវ​ប្រញ៉ាប់​រួសរាន់​ប្រាប់​មក​អាជ្ញាធរ​មូល​ដ្ឋាន​បន្ទាន់​។​

       តាម​របាយការណ៍​របស់​ លោក​ គាំ ដុះ មេឃុំ​ដើម​ឬស្ស​ បាន​ឲ្យដឹង​ថា៖ នៅ​ទូទាំងឃុំដើម​ឬស្ស​ មាន​ចំនួន ១​៤​ភូមិ ​ត្រូវ​បាន​ជន់​លិច​ដោយ​សារ​ទឹកភ្លៀង ​ក្នុ​ងនោះ​មាន​ ១០​ភូមិ ​ដែល​ទទួល​រងគ្រោះ​ការ​ជន់​លិច​ទាំង​ដី​ស្រែ ​និង​ផ្ទះ​សម្បែ​ងរប​ស់ប្រជា​ពលរដ្ឋ​។ ​ដោយ​ឡែក ​ភូមិសា​ម៉រ​ បាន​ទទួល​រងគ្រោះ​ខ្លាំង​ជាង​គេ​ មាន​ខ្ន​ង​ផ្ទះ​ចំនួន ១៥១​ខ្ន​ង និង​ផ្ទៃដី​ស្រែ​ ចំនួន​ ២០​ហិច​តា ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ