ព័ត៌មាន

កង​ពល​តូច​ដឹក​ជញ្ជូ​នលេខ​៩០​ បិទ​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​បើក​បរ​រថយន្ត​ធន់​ធ្ងន់​ ជំនាន់​ទី​២ ​ឆ្នាំ​២០២០​
នាយកដ្ឋានព័ត៌មាន(៣)
49
1900 កង​ពល​តូច​ដឹក​ជញ្ជូ​នលេខ​៩០​ បិទ​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​បើក​បរ​រថយន្ត​ធន់​ធ្ងន់​ ជំនាន់​ទី​២ ​ឆ្នាំ​២០២០​

      វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បើកបររ​ថយន្ត​ធន់​ធ្ងន់​ជំនាន់ទី​២​ ឆ្នាំ​២០២០​ កងព​លតូចដឹ​ក​ជញ្ជូន​លេខ៩​០ ​កង​ទ័ព​ជើង​គោក​ ស្ថិត​នៅ​ក្តាន់​រយ​ ខេត្ត​កំពង់​ស្ពឺ ​ត្រូវ​បាន​ប្រារព្ធ​ពិធី​បិ​ទ នា​ព្រឹកថ្ងៃទី​១​៦ ខែតុ​លា ​ឆ្នាំ​២០២០ ក្រោម​អធិបតី​ភាព ​ឧត្តម​សេនីយ៏​ឯក​ សួន​ ខាំ​ឡ មេ​​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក។

       ​នៅក្នុង​សន្ទរកថា​ស្វាគមន៏​របស់​ ឧត្តម​សេនីយ៏​ទោ ​ឈរ​ សុខ ​នាយ​សេនាធិ​​ការ​រង​ និង​ជា​មេ​បញ្ជាការ​កង​ពល​តូច​ដឹ​ក​ជញ្ជូន​លេខ​៩០​ បាន​ឲ្យដឹង​ថា​ បច្ចុប្បន្ន​កង​ពល​តូច​ដឹក​ជញ្ជូន​លេខ៩​០ ​បាន​ខិតខំ​បំពេញ​ភារកិច្ចចំពោះ​មុខ ​ដោយ​សម្រេច​នូវ​ភារកិច្ច​ជា​ច្រើន​ ទាំង​កិច្ចការ​ងារ​ស្នូល ​ក៏ដូ​ច​ជា​ការ​ងារ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​ ការងារ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ និងភារកិច្ច​ចំពោះមុខ​ក៏​ដូច​ជា​ភារកិច្ច​ក្នុង​ភូមិសា​ស្ត្រ​ ដែល​កង​ពល​ទទួល​ខុស​ត្រូវ​ បាន​រឹងមាំ​ស្រប​តាម​បទ​បញ្ជា​របស់​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ ប្រគល់​ជូន ​គឺ​បាន​អនុវត្តន៍​ តាម​អនុសាសន៍​របស់​​ឯកឧត្ត​ម មេ​បញ្ជាការ​កងទ័ពជើង​គោក​ នូវ​គោល​ការរ​ណ៍​បី​ចំនុច ​គឺ​ធ្វើឲ្យ​លឿន​ ធ្វើ​ឲ្យលះ ​បើស្ទះ​ត្រូវ​សុំ​គោល​ការណ៍​​។​ ឧត្តម​សេនីយ៏​ទោ ​ឈរ​ សុខ​ បាន​សង្កត់​ធ្ងន់​ថា៖ ​ក្នុង​ពេល​បច្ចុប្បន្ននេះ​កង​ពល​តូចដឹ​ក​ជញ្ជូន​លេខ​៩​០ ក៏បានដើរ​តួនាទី​យ៉ាង​សំខាន់​ ក្នុង​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ ដោយ​បានបញ្ជូន​កម្លាំង ​និង​រថយន្ត​ ដើម្បី​ចូលរួម​ជួយ​សង្រ្គោះ​ប្រជា​ពលរដ្ឋ​ ចេញ​ពី​គ្រោះ​ទឹក​ជំនន់​ផង​ដែរ​។​

       ចំណែក​ឯ​នៅ​ក្នុង​របាយការណ៏​បិទ​វគ្គ​ ដែល​ផ្តល់​ដោយ ​ឧត្ត​មសេនីយ៏​ត្រី​ កែប​​ ច័ន្ទតូ ​មេ​បញ្ជាការរ​ងកង​ពល​តូច​ដឹក​ជញ្ជូន​លេខ​៩០​ កង​ទ័ព​ជើង​គោក​ ទទួល​បន្ទុក​ការ​ងារ​ហ្វឹក​ហ្វឺន ​បាន​ឲ្យដឹង​ថា៖​ ​វគ្គ​ហ្វឹក​ហ្វឺន​បណ្តុះ បណ្តាល​ជំនាញ បើ​ក​បរ​រថយន្ត​ធន​ធ្ងន់​ជំនាន់​ទី២ ​មាន​សិក្ខា​កាម​សរុប​ចំនួន ​៩៤​នាក់​ យោធា​ចារ្យចំនួន ១១​នាក់​ អ្នក​បម្រើការ​ចំនួន​១៥​នាក់​ មកពីអង្គភាព​ចំណុះ​បញ្ជាការ​ដ្ឋាន​កង​ទ័​ពជើង​គោក​ និង​អគ្គ​ស្នងការនគរ​បាល​ជាតិ​ សិក្សា​រយៈ​ពេល​៩៣​ថ្ងៃ ​សិក្សា​ខ្លឹម​សារ​មេ​រៀន​រួម​មាន៖ ​បច្ចេកទេស ​ជួស​ជុល​បឋម ​ការ​ងារ​ដឹក​ជញ្ជូន លំហាត់​របៀប ​ច្បាប់​ចរាចរ​ណ៏​ផ្លូវ​គោក ​អប់រំ​ចិត្ត​សាស្ត្រ​។ ​ហើយ​ការ​ប្រឡង​ត្រូវ​បាន​អនុវត្តន៍​ជា​ពី​តំណាក់​កាល ​គឺ​ប្រឡង​ពាក់​កណ្តាល​វគ្គ ​និងប្រឡង​បញ្ច​ប់វគ្គ​។ ​ក្រោយ​ពេល​បញ្ច​ប់វគ្គ​សិក្ខាកាម​ទទួល​បាន​និទ្ទេស​ល្អ​ណាស់​ ចំនួន ០៥​រូប​ និទ្ទេស​ល្អ​ចំនួន ​២៧​រូប​ និង​និទ្ទេស​ល្អ​បង្គួរ​ចំនួន​ ៤៥​រូប។

ឧត្តម​សេនីយ៏​ឯក​ សួន​ ខាំ​ឡ មេ​​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក


       ថ្លែង​ក្នុង​ពិធីបិ​ទ​វគ្គ ​ឯកឧត្តម សួន ខាំឡ បាន​រំលឹក​ឡើង​វិញ​ពី​​ការ​បង្កើត​កង​ពល​តូច​ដឹក​ជញ្ជូន​លេខ ​៩០ ដែល​បាន​អង្គភាព​នេះ ​មាន​ប្រភព​ចាប់​ផ្ដើម​តាំង​ពី​ទសវត្សរ៍​ទី​ ៨០​ ដោយ​ឆ្លង​កាត់​ដំណាក់​កាល​ជា​ច្រើ​ន​រហូតដល់​ពេល​បច្ចុប្បន្ន​នេះ ​បាន​មក​ឈរ​ជើង​នៅ​ទីតាំង​ចុង​ក្រោយ ​នៅ​ក្តាន់​រយ​ ក្នុង​ខេត្ត​កំពង់​ស្ពឺ​។ ​ឯកឧត្តម ​បាន​លើក​ឡើងពី​សា​រៈ​សំខាន់​ នៃ​ការ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស ​ដែល​ជា​កត្តាចាំ​បាច់​ ដើម្បី​ចូល​រួម​ចំ​ណែក​បំពេញ​ភារកិច្ច​ជូន​ប្រទេស​ជាតិ​ និង​ប្រជាជន​អោយ​សំរេច​បាន​លទ្ធផ​ល​ល្អ​។ ​ឯកឧត្តម​ បាន​បញ្ជាក់​ថា៖​ ក្នុង​នាម​យើង​ជា​អ្ន​កបើកបរ​ ត្រូវ​គិ​តគូរ​ពី​សុវត្ថិភាព​អ្ន​ក​ដទៃ​ក៏​ដូច​ជា​សុវត្តិភាព ​ផ្ទាល់​ខ្លួន​យើង​ផ​ងដែរ​​។ ​ឯកឧត្តម សួន ខាំឡ បាន​អំពាវនាវ​ដល់​សិក្ខាកាម​ទាំង​អស់​ ត្រូវ​យក​ចិត្ត​ទុកដាក់​លើ​ការងារ​ថែទាំ​សំភារៈ​បច្ចេកទេស នៅ​តាម​អង្គភាពនីមួយៗ ​ដើម្បី​ប្រើ​ប្រាស់​នូវ​គ្រឿង​បំពាក់​ និង​រថយន្ត​គ្រប់​ប្រភេទ​អោយ​បាន​យូរ​អង្វែង​។ ឯកឧត្តម​ បាន​សង្កត់​ធ្ងន់ថា​៖​ ​គោល​បំណ​ង ​នៃ​វគ្គហ្វឹកហ្វឺ​នបំប៉ន​ជំនាញ​បើក​បររថយន្ត​ធនធ្ងន់ ដែល​បាន​ប្រាព្ធពិធី​បិទ​នៅ​ពេល​នេះ គឺ​​ដើម្បីពង្រឹ​ងគុណភាព​ និង​ធន​ធាន​មនុស្ស​គ្រប់​វិស័យ ​ធ្វើ​ការ​ងារ​គ្រប់​គ្រង​គ្រឿង​ចក្រគ្រប់​ប្រភេទ ​និង​ធ្វើការថែ​ទាំកា​រ​ជួស​ជុល​ អោយបា​នត្រឹមត្រូវ​ទៅ​តាម​លក្ខណៈ​បច្ចេក​ទេស​​។ ឯកឧត្តម ​បានជំរុញ ​ដល់សិក្ខាកាម​ទាំង​អស់​ ត្រូ​វចូលរួម​ការពារ​រដ្ឋ​ធម្មនុញ្ញ ការពា​រ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ ដែល​ដឹ​កនាំ​ដោយ ​សម្តេច​តេជោ​ ហ៊ុន សែន ​និង​ការពា​រ​សុខសន្តិភាព​ ដែល​មាន​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​អោយ​បាន​គង់​វង្ស​ទៅថ្ងៃ​អនាគត​។ ឯកឧត្តម ​សួន ​ខាំ​ឡ ក៏​បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ យោធា​ចារ្យ​ នា​យ​ទាហាន​ ពល​ទាហាន នៅ​ក្នុងកង​ពលតូច​ដឹកជញ្ជូន​លេខ​៩០​ ទាំង​អស់​ ត្រូវ​គោរព​នូវ​ច្បាប់ ​លក្ខន្តិកៈ​ ខភម ​និង​ចូល​រួម​អនុវត្ត​អោយបាន ​នូវ​រាល់​បទ​បញ្ជា​ សេចក្ដី​សម្រេច ​សេចក្តីណែនាំ​ទាំង​ឡាយ ​របស់​ក្រសួង​ការ​ពារ​ជាតិ​ អគ្គបញ្ជាការ ​និង មេបញ្ជា​ការ​កង​ទ័ព​ជើង​គោក ​បាន​ដាក់​ចុះ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ