ព័ត៌មាន

ឧត្តម​សេនីយ៍​ទោ ​សោម ​ស៊ុន​ នាំ​យក​អំណោយ​ឯកឧត្តម​បណ្ឌិ​ត ហ៊ុន​ ម៉ា​ណែត​ ឧបត្ថម្ភ​ជូន​ប្រជា​ពល​​រដ្ឋ​ទី​ទ័ល​ក្រ​ និង​អតីត​យុទ្ធជន​ជួប​ការ​លំបាក​ខ្វះ​ខាត​​
នាយកដ្ឋានព័ត៌មាន(៣)
40
1898 ឧត្តម​សេនីយ៍​ទោ ​សោម ​ស៊ុន​ នាំ​យក​អំណោយ​ឯកឧត្តម​បណ្ឌិ​ត ហ៊ុន​ ម៉ា​ណែត​ ឧបត្ថម្ភ​ជូន​ប្រជា​ពល​​រដ្ឋ​ទី​ទ័ល​ក្រ​ និង​អតីត​យុទ្ធជន​ជួប​ការ​លំបាក​ខ្វះ​ខាត​​

       ឧត្ត​ម​​សេនីយ៍​ទោ​ សោម​ ស៊ុន​ ប្រធាន​សមាគម​អតីត​​យុទ្ធ​ជ​ន​​កម្ពុជា​​ខេត្ត​កំពង់​ធំ ​ដឹក​នាំ​សហកា​រី ​អាជ្ញា​ធរ​​ដែ​ន​​ដី​ចុះ​​សំណេះ​​សំណាល​ សាក​សួរ​សុខទុ​ក្ខ​ប្រជាពលរដ្ឋ​ ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត ​ចំនួន ០៥​គ្រួសារ ​កំពុង​ជួប​ការ​លំបាក​ខ្វះ​ខាត​​ស្បៀង​អាហារ​ កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​តុលា ឆ្នាំ២០២០កន្លង​ទៅ​នេះ។​

       ឯកឧត្តម ​សោម ​ស៊ុន​ បន្ទាប់​ពីទទួល​បាន​ព័ត៌មាន ​ពីស្ថានភាព​ជីវភាព​លំបាក​ខ្វះខាត​ ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជា​ព​លរដ្ឋ ជា​កម្មករ​សំណង់ ​និង​គ្រួសារ​អតីត​យុទ្ធជន​ ០១​គ្រួសារ ​មាន​ជីវភាព​លំបាក​ខ្វះ​ខាត ​ដោយ​សារ​ភ្លៀង​​ធ្លាក់​​ជោគ​ជាំ ​ជា​ច្រើន​ថ្ងៃ​មិន​អាច​ចេញ​ទៅ​ណា​រួច ​ធ្វើ​ឲ្យពួកគា​ត់​ខ្វះខាត​ការ​ហូប​ចុក​។ ​ដោយ​ឡែក ក្រុម​គ្រួសារ​ របស់​អតី​ត​យុទ្ធជន​ មួយ​គ្រួសារ​ទៀត ​ដែល​មាន​ជំងឺ​ប្រចាំ​កាយ ​មិន​អាច​ប្រកប​មុខ​របរ​ អ្វី​បាន​  រស់​នៅ​តាម​បណ្តោយ​ដង​ស្ទឹង​សែន​ ដែល​មាន​ឈ្មោះ ​លោក​ព្រិន្ទ​បាល​ឯក​ ​ថុក ​វ៉ាន់​ដា ​អាយុ ៥៤​ឆ្នាំ ​ជា​អតីត​យុទ្ធ​ជន​។​ ប្រជា​ព​លរដ្ឋ ​និង​អតីត​យុទ្ធជន​ ទាំង​០៦​គ្រួសារ​ បាន​ទទួល​ស្បៀង​អាហារ​ និង​ថវិកា​ជា​អំណោយ ​ឯកឧត្តម ហ៊ុន ម៉ាណែត ​ដោយ​ក្នុ​ង​មួយ​គ្រួសារ​ ទទួល​បាន​អង្ករ​ ២៥ ​គ.ក្រ ​សំភារៈ​មួយ​ចំនួនទៀ​ត ​និង​ថវិកា​មួយ​ចំនួន​ផង​ដែរ​។​

      ប្រជា​ពលរដ្ឋ​ទី​ទ័លក្រ​ និង​អតីត​យុទ្ធជន​ ព្រម​ទាំង​ក្រុម​គ្រួសារ ​អាជ្ញាធ​រ​ដែន​ដី​ បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ចំពោះ ​ឯ​កឧត្តម ហ៊ុន ម៉ាណែត តាម​រយៈ​មេ​បញ្ជាការ ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ ​និងសូម​គោរព​ជូន​ពរ ​ឯកឧត្តម ​និង​លោក​ជំទាវ ​ព្រម​ទាំង ​បុត្រា-បុត្រី ​សូម​ជួប​ប្រទះ​តែ​នឹង​ពុទ្ធពរ​ ទាំង​បួន ​ប្រការ ​គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀង​ឃ្លាត​ឡើយ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ