ព័ត៌មាន

អាជីវ​ក​រ​ក្រុង​បាត់​ដំបង​រួម​គ្នា​នាំ​យក​អំណោយ​ចែក​ជូន​ដល់​កង​កម្លាំង ​វរសេនា​តូច​៥៣៣​ យោធ​ភូមិ​ភាគ​ទី​៥​
នាយកដ្ឋានព័ត៌មាន(៣)
42
1897 អាជីវ​ក​រ​ក្រុង​បាត់​ដំបង​រួម​គ្នា​នាំ​យក​អំណោយ​ចែក​ជូន​ដល់​កង​កម្លាំង ​វរសេនា​តូច​៥៣៣​ យោធ​ភូមិ​ភាគ​ទី​៥​

      កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​តុលា ​ឆ្នាំ២០២០​ក​ន្ល​ងទៅ​នេះ ​លោក​ឧត្តម​សេនីយ៍​ត្រី ​កែវ​ សេង​លន​ មេ​បញ្ជាការ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៥៣​ បន្ទាប់​ពី​បានដឹកនាំ​កម្លាំង​ក្រុម​ការ​ងារ​កង​ពល​ ចុះ​ត្រួត​ពិនិត្យ​កា​របាក់​ស្រុត​កំណាត់​ផ្លូវ​ក្បាល​ស្ពាន​អូរ​កញ្ចុះ​ ស្ថិត​ក្នុង​ភូមិ​កំពង់​ឆ្នាំង​១​ ឃុំ​បវេល​ ស្រុក​បវេល​ខេត្ត​បាត់​ដំបង​ ​បង្ករ​ធ្វើឱ្យ​រថយន្ត​ឆ្លង​កាត់​ពុំ​រួច ​លោកបា​នទំ​នាក់​ទំនង​រក​រថយន្ត​ដឹក​យក​ ថ្ម​ម៉ិច​មក​ចាក់​ ដើម្បី​សំរួលឲ្យ​រថយន្ត​អាច​ធ្វើចរាចរ​ឆ្លង​កាត់​បាន​ ​រួច​មក​ លោក​មេប​ញ្ជាការ ​បាន​បន្ត​ដំណើរ​ចូល​រួម​ពិធី​ចែក​អំណោយ ដែល​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​ពី​មន្ត្រី​រាជការ​ សប្បុរស​ជន​ អាជីវករ​ ខេត្ត​បាត់​ដំបង​ ដែល​ផ្តើម​ឡើង ​និង​ដឹក​នាំ​ដោយ ​ឧត្តម​សេនីយ៍​ទោ ​សេង​ ធា​រិន​ មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ ​យោធ​ភូមិ​ភាគ​ទី​​​៥ អំណោយ​រួម​មាន​​៖ ​ទឹក​សុទ្ធ ៦២០​យួរ​, ​មី​៣១០កេស​, ​ទឹកត្រី ​១៥០យួរ​, ​ទឹក​ស៊ីអីវ ​១៥​០យួរ ​ត្រីខ​ ៣០​កេស​ធំ​ និង​នំបុ័ង​ចំនួន ​៦០០​នំ ​នៅ​ទី​បញ្ជា​ការ​វសេនា​តូច​លេខ​៥៣៣ ​កង​ពល​តូច​ថ្មើរជើង​លេខ​៥៣​។

 ​ឧត្តម​សេនីយ៍​ទោ ​សេង​ ធា​រិន​ មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ ​យោធ​ភូមិ​ភាគ​ទី​​​៥


      ជា​មួយ​គ្នានោះ​ដែរ ​ឧត្តមសេនីយ៍ទោ សេ ធារិន ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ សម្តេចតេជោ ហ៊ុន សែន ដែល​បាន​ផ្តល់​រថយន្ត​ថ្មីៗ​ទូក​ម៉ាស៊ីន ​ព្រម​ទាំង​កង​សង្គ្រោះ​៩១១ ​បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស ​មក​បន្ថែម​ដល់​យោធ​ភូមិ​ភាគ​ទី​៥​។ ​ឯកឧត្តម ​បាន​កោត​សរសើរ​ដល់​កង​កម្លាំង ​កង​ពល​តូចថ្មើរ​ជើង​លេខ​៥៣ ​ទាំង​អស់​ ដែល​បាន​ខិត​ខំ​យក​អស់​កម្លាំង​កាយ​ចិត្ត​ បំពេញ​កាតព្វ​កិច្ច ​សហប្រតិបត្តិការ​ល្អ​ សង្គ្រោះ​ប្រជាពល​រដ្ឋ​បាន​ទាន់​ពេល​វេលា ​ដោយ​មិន​ទុក​ឱ្យ​ពល​រដ្ឋណា​ម្នាក់​រង​គ្រោះ​ថ្នាក់​ដោយ​គ្មាន​អ្នក​ជួយ​ឡើយ​។ ជា​ចុង​បញ្ចប់​ ឯកឧត្តម សេង ធារិន បាន​ថ្លែង​អំណរ​គុណ​ ដល់​សប្បុរសជ​ន​  អាជីវករ​ក្រុង​បាត់​ដំបង​ ដែល​បាន​រួមគ្នា​នាំ​យក​អំណោយ​ចែក​ជូន​កងកម្លាំង​វរសេនា​តូច​ ៥៣៣ ​កងព​លតូចថ្មើរជើង​លេខ​៥៣​ យោធ​ភូមិ​ភាគ​ទី៥ ​ដោយ​ឃើញ​សកម្មភាព​របស់​កង​ទ័ព​ ដែល​បាន​អន្តរាគមន៍​ចុះ​ជួយ​សង្គ្រោះ​ប្រជាពល​រដ្ឋ ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង​មក​កាន់​ទីទួលសុវត្ថិភាព​ពេល​កន្លង​ទៅ​នេះ​។ ​អាជីវករ​នៅ​ក្រុង​បាត់​ដំបង​បាន​មូល​មតិ​រៀបជា​អំណោយ​ ជូនកង​ទ័ព​ ដើម្បី​ជាការ​លើក​ទឹ​កចិត្ត​ ក្នុង​នាម​សមរភូមិ​ក្រោយ​ជួយ​សម​រភូមិ​មុខ​។ ឯកឧត្តម​ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​បង​ប្អូន​អាជីវករ​ នៅ​ក្រុង​បាត់​ដំបង​ទាំង​អស់ ​ដែលបានលះ​បង់​ពេល​វេលា​ និង​ទ្រព្យ​ធន​ក្នុង​ការ​រួម​ចំ​ណែក ចែក​រំលែក ​នូវ​គ្រឿង​ឧបភោគ​ បរិភោគ​សម្រាប់​ជា​ការ​លើក​ទឹ​កចិត្ត​ដល់​កង​កម្លាំង​ ដែល​បាន​ចុះ​ប្រតិបត្តិការផ្ទាល់​ ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នា​ពេល​កន្លង​នេះ។​ ឯកឧត្តម ក៏បានឧបត្ថម្ភ​ថវិកា​ចំនួន ​២លា​នរៀល​បន្ថែម​ទៀត ​ដល់​អង្គភាព ​​វរសេនាតូច​៥៣៣​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ