ព័ត៌មាន

ប្រតិភូក្រសួងការពារជាតិគោរពព្រះវិញ្ញាណក្ខន្ធ
នាយកដ្ឋានព័ត៌មាន(៣)
53
1894 ប្រតិភូក្រសួងការពារជាតិគោរពព្រះវិញ្ញាណក្ខន្

      ឯកឧត្តម នាយឧត្តមសេនីយ៏ នាង ផាត រដ្ឋលេខាប្រចាំការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នេះ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ចូលរួមពិធីគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហសវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណ ភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ៨ឆ្នាំ នៅបរិវេណសួនច្បារមុខវិមានឯករាជ្យ។

      នៅក្នុងអង្គពិធីទាំងមូល ឯកឧត្តម នាង ផាត និងប្រតិភូក្រសួងការពារជាតិទាំងអស់ បានសម្តែងនូវអារម្មណ៍វិបយោគដ៏ជ្រាលជ្រៅ និងសោកស្តាយអាឡោះអាល័យជាទីបំផុត ចំពោះការយាងចូលទិវង្គតរបស់ សម្តេចតា សម្តេចតាទួត ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ និងបង្រួបបង្រួមជាតិខ្មែរ ដែលព្រះអង្គទ្រង់បានសាងស្នាព្រះហស្ថ ដ៏ឧត្តុង្គឧត្តមជាច្រើន ក្នុងការដឹកនាំជាតិ ទទួលបានការរីកចម្រើនស្ទើរគ្រប់វិស័យ។

       ក្នុងឱកាសនេះផងដែរអង្គពិធីបានឧទ្ទិសសូមឱ្យដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ស្តេចយាងទៅសោយសុខ ក្នុងព្រះបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងចងចាំជានិច្ចនូវរាល់ស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណូបការៈដ៏ធំធេងរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីបូរណភាពទឹកដីកម្ពុជា និងសូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ