ព័ត៌មាន

ឯកឧត្តម​ មាស​ សាវ៉ន​ ធ្វើ​វេទិការ​សាធារណៈ​នៅ​ ស្រុក​វ៉ារិន​
នាយកដ្ឋានព័ត៌មាន(៣)
48
1892 ឯកឧត្តម​ មាស​ សាវ៉ន​ ធ្វើ​វេទិការ​សាធារណៈ​នៅ​ ស្រុក​វ៉ារិន​

     កាល​ពី​ថ្ងៃទី​១៤​ ខែ​តុលា ​ឆ្នាំ​២០២០​ ឯ.ឧ មាស សាវ៉ន ប្រធាន​ក្រុម​ការងារ​គណបក្ស ​និង ​ឯ.ឧ នូ សុវត្ថិ ប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ ចុះមូ​លដ្ឋាន​ស្រុក​វ៉ារិន​ ខេត្ត​សៀម​រាប​ រួម​ជា​មួយ​និង​ក្រុម​​ការងារ​ បានរៀប​ចំ​វេទិការ​សាធារណៈ ស្ដី​ពី​ការ​ត្រួត​ពិនិត្យ​ និង​គាំទ្រ​ការ​អនុត្តកម្ម​វិធី​គោល​នយោបាយ ​និង​​យុទ្ធសាស្រ្ត​​ចតុកោណ​ដំណាក់​កាល​ទី៤​ របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​នៅ​ស្រុក​វ៉ារិន​។​ វេទិកាសាធា​រណៈ​ ធ្វើឡើង​ដើម្បី​ផ្សព្វ​ផ្សាយ​កម្មវិធី​នយោបាយ​រាជ​រដ្ឋាភិបាល​ និង​ទទួល​សំណូមពរ ​បញ្ហា​ប្រឈម ​កង្វល់​នានា​ ពី​មន្ត្រី​មូលដ្ឋាន ​ប្រជាពលរដ្ឋ ​ដើម្បីដោះ​ស្រាយ​ និង​មាន​គោល​បំណង​កែលំអ ​ការងា​រ​រដ្ឋបាល​ឃុំ​ ដែល​បាន​អនុវត្ត​កន្លង​មក​ និង​កំពុង​បន្ត​សកម្មភាព​អនុវត្ត​ភារកិច្ច​ លើ​ការ​គ្រប់គ្រង​សន្តិសុខ ​សណ្ដាប់​ធ្នាប់​សាធារណៈ ​សុវត្តិភាព​នៅ​ក្នុង​មូលដ្ឋាន​ ដើម្បី​ឲ្យភូមិ ​ឃុំ ​មាន​សុវត្ថិភាព​។​ ​ការ​អភិវឌ្ឍន៍​របស់​ស្រុក​ ដោយ​ប្រើប្រា​ស់មូ​លនិ​ធិ​ស្រុក​ មូ​​ល​និធិ​សប្បុរសជន​នានា ​និង​ជំនួយ​ពី​ថ្នាក់​ជាតិ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ចាំ​បាច់​របស់​ប្រជាពលរដ្ឋ​នៅ​មូល​ដ្ឋា​ន​។

      វេទិកាសាធារណៈនៅ​ពេល​នេះ ​គឺ​ពិនិត្យ​ការ​ងារ​បម្រើ​ និង​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​​ប្រជាពល​រដ្ឋ​នៅ​​តាម​មូល​ដ្ឋាន​ ​ការ​គ្រប់​គ្រង​ និង​ថែរក្សា​គាំពារ​សុខ​មាល​ភាព​ ប្រ​ជា​​ពលរដ្ឋ​ឲ្យ​មាន​គុណភាព ​និង​ប្រសិទ្ធភាព​  ជា​ពិសេស​ការ​បង្កើន​ទ​ប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​ជំងឺ​កូវីដ​១៩​ នៅ​ក្នុង​សហគម​ន៍ប្រកប​ដោយ​ប្រសិទ្ធ​ភាព​​ខ្ពស់​បំផុត​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល​ និង​ក្រសួង​សុខាភិបាល​។ បន្ទាប់​ពីបា​ន​លើក​អំពី​បញ្ហា​កង្វល់​ របស់​ប្រជាពល​រដ្ឋ​កំពុង​ជួប​ការ​លំបាក​នៅ​តាម​បណ្តាភូមិ​,​ ឃុំ​ កន្លង​មក ​វេទិការក៏​ទទួល​បាន​នូវ​បញ្ហា​ជា​ច្រើន​ ដែលត្រូ​វលើក​យក​មក​ដោះស្រា​យដូចជា​ បញ្ហា​ទំនាស់ដី​ ធ្លី​, បញ្ហា​អគ្គីសនី​ ,បញ្ហា​សុខាភិបាល​, ​បញ្ហា​ផ្លូវ ជា​ដើម ​។

       ឯ.ឧ ​មាស ​សាវ៉ន​ និង ​ឯ.ឧ​ ​នូ សុវត្ថិ បាន​ថ្លែង​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ ប្រឹង​ប្រែង ​របស់​លោក​ លោក​ស្រី​ ដែល​ជា​ថ្នាក់​ដឹក​នាំ​ នៃ​រដ្ឋបាល​គ្រប់​ថ្នាក់​ និង​ក្រុម​ការងារ​រាជរដ្ឋាភិបាល ​ចុះ​មូល​ដ្ឋាន ​មន្រ្តី​រាជការ ​កង​កម្លាំង​មាន​សមត្ថកិច្ច​ទាំង​អស់​ ដែល​បាន​រួម​គ្នា​បំពេញតួ​នាទី ​ភារកិច្ច ​ប្រកប​ដោយកា​រ​ទទួល ​ខុស​ត្រូវ​ សម្រេច​បាន​សមិទ្ធផល ​លើគ្រប់​វិស័យ ​ថែ​រក្សា​សុខស​ន្តិភាព​ ស្ថិរភាព ​នយោបាយ ការរក្សា​សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ លើក​កម្ពស់​លទ្ធិ​ប្រជាធិប​តេយ្យ ​សេរីពហុ​បក្ស និ​ងជំ​រុញ​ការ​អភិវឌ្ឍ ​សេដ្ឋកិច្ច​សង្គម សំដៅ​លើក​កម្ពស់​ជីវភាព​រ​ស់នៅ​ និង​បន្តកាត់ ​បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ​។​ ពិសេស​ជំរុញ​ការងារ​ផ្សព្វ​ផ្សាយ​ អប់រំ​ វិធាន​ការ​បង្ការ និង​ទប់​ស្កាត់​ជំងឺ​កូវីត​ ១៩ ហើយបាន​បំផុស​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​ធ្វើ​អនាម័យ​ទៀង​ទាត់​ ដូច​ជា​ពាក់​ម៉ាស់​ លាងដៃ​និ​ងសា​ប៊ូ ​ទឹក​អាកុល​ជា​ប្រចាំ​។ ឯកឧត្តម​ ​ក៏​ផ្ត​ល់អនុសាសន៏​ដល់​អង្គ​ប្រជុំ​ត្រូវបន្ត​​ជំរុញ​បំផុស​ចលនា​ប្រជាជន​ ចូល​រួម​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ ​«ភូមិ​ឃុំ​មា​ន​សុវត្ថិភាព» និង​ត្រូវត្រៀម​លក្ខណៈ​ចុះជួយ​ប្រជាជាពលរដ្ឋ​ ដែល​រ​ងគ្រោះ ​ដោយ​គ្រោះ​ធម្មជាតិ ​និង​គ្រោះ​មហន្ត​រាយ​ផ្សេងៗ​ យក​ចិត្ត​ទុក​ដាក់​បំផុល​ចលនា​ដល់​ប្រជាពលរដ្ឋ​ ឲ្យខិត​ខំប​ង្ក​របង្កើន​ផល​ស្រូវ​ និង​ដំណាំ​ផ្សេងៗ ​ព្រោះ​រដូវ​វស្សា​បាន​ចូលមក​ដល់​ហើយ ​៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ