ព័ត៌មាន

ឧត្តម​សេនីយ៍​ឯ​ក រ័ត្ន​ ស្រ៊ាង ​ដឹក​នាំ​កម្លាំង​ចុះ​ដល់​ទី​តាំង​លិច​ទឹក​
នាយកដ្ឋានព័ត៌មាន(៣)
52
1890 ឧត្តម​សេនីយ៍​ឯ​ក រ័ត្ន​ ស្រ៊ាង ​ដឹក​នាំ​កម្លាំង​ចុះ​ដល់​ទី​តាំង​លិច​ទឹក​

      បន្ទា​ប់​ពី​មាន​ឥទ្ធិពល​ព្យុះ និ​ង​ភ្លៀង​ខ្លាំង​ ស្ទើរ​ទូទាំង​ប្រទេស​មួយ​រយៈ​មក​ នៅ​ថ្ងៃ​ទី​១៣, ១៤ ​ខែ​តុលា ​ឆ្នាំ​២០២០​ កន្លង​មក​ បាន​ធ្វើឲ្យទឹ​កស្ទឹង​ព្រែក​ត្នោត ​ឡើងខ្ព​ស់ហូរ​លើ​ខ្ន​ងទំ​នប់​ ទឹក​បែក​វាល ​ជន​លិច​ដល់​ សង្កាត់មួយ​ចំនួន​ក្នុង​ខណ្ឌ​ដង្កោ ​រាជធានី​ភ្នំពេញ​ផ​ងដែរ​។​

      ក្នុងកាលៈ​ទេសៈ​នេះ ​ដោយ​បាន​ទទួល​បទបញ្ជា ​ពី​នាយ​ឧត្តម​សេនីយ៍​ សៅ ​សុខា ​អគ្គ​មេ​បញ្ជាការ​រង​ កង​យោធ​ពល​ខេម​រ​ភូមិន្ទ​ មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ លោក​ឧត្តម​សេនីយ៍​ឯ​ក រ័ត្ន​ ស្រ៊ាង ​មេ​បញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ​និង​ជា​ប្រធាន​ក្រុមការងា​រ​រាជ​រដ្ឋាភិបាល​ ចុះ​មូល​ដ្ឋាន​ ខណ្ឌ​ដង្កោ​ បាន​ដឹក​នាំ​កម្លាំ​ងចុះ​ដល់​ទីតាំង​លិច​ទឹ​ក ដើម្បី​ចូល​រួម​សហការជាមួយ​កម្លាំង​ចម្រុះជា​ច្រើ​ន​ទៀត ​ដឹក​នាំដោ​យ ឯ​កឧត្តម ឃួង ស្រេង អភិបាលនៃគណ:​អភិបាល​រាជធានីភ្នំពេញ,​ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ,​ ​ឧត្តម​សេនីយ៍​ឯក​ អ៊ុង​ សារិទ្ធ​ ​មេ​បញ្ជាការរង​ និង​ជា​នាយ​សេនាធិ​ការ ​បញ្ជាការ​ដ្ឋាន​អង្គរក្ស បានចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ប្រជាពល​រដ្ឋ ដែ​លកំពុង​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ តាម​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​ ដោយ​បាន​នាំ​យកមី​ ទឹកសុទ្ធ​ និង​សម្ភារ: ថវិ​កាមួយ​ចំនួន​ទៀត ​ដើម្បី​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ ដែល​រង​គ្រោះ ​ដោយសា​រ​ទឹក​ជំនន់​នា​ឱកាសនោះ​ផង​ដែរ​ ៕