ព័ត៌មាន

ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​និង​ស្ថាន​ទូត​ចិន​ រៀបចំ​ព្រឹត្តិ​ការណ៍​ប្រកួត​វាយ​កូន​ហ្គោល​មិត្ត​ភាព​
នាយកដ្ឋានព័ត៌មាន(៣)
121
1834 ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​និង​ស្ថាន​ទូត​ចិន​ រៀបចំ​ព្រឹត្តិ​ការណ៍​ប្រកួត​វាយ​កូន​ហ្គោល​មិត្ត​ភាព​

      ក្រសួង​ការ​ពារ​ជាតិ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុ​ជា បាន​រៀប​ចំ​ប្រកួត​វាយ​កូន​​ហ្គោល​មិត្ត​ភាព​ នៅ​ទីលាន​វាយ​កូន​ហ្គោល​ ហ្គាល​ឌិន​​ស៊ី​ធី រាជ​ធានី​ភ្នំពេញ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ ឆ្នាំ​២០២០​។​

      ព្រឹត្តិ​ការ​ណ៍​ប្រកួត​វាយ​កូន​ហ្គោល​មិត្ត​ភា​ព​នេះ ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​ភាគី​ចិន​តំណាង​ដោយ ​ឯកឧត្តម​ ឯក​អគ្គ​រដ្ឋ​ទូត ​វ៉ាង ​វិន​ធាន ​ព្រម​ទាំង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​កីឡាករ​កម្ពុជា​ និង​ចិន​យ៉ាង​ច្រើន​ផង​ដែរ​។​

       ការ​ប្រកួត​វាយ​កូន​ហ្គោល​នេះ​ ធ្វើ​ឡើង​រយៈ​ពេល​១​ថ្ងៃ​ពេញ ​ដោយ​មាន​កីឡាករ​កម្ពុជា​ចំនួន​៥០​រូប​ និង​កីឡាករ​ចិន​ ចំនួន​៤​០រូប​ ដើម្បី​ប្រកួត​ប្រជែង​ដណ្តើម​ជ័យ​លាភី ​ដោយ​មាន​បែង​ចែក​ជា​ក្រុម​តូច​ៗ​ ក្នុង​​មួយក្រុម​មាន​ចំនួន​៣​រូប ​ជា​ដើម​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ