ព័ត៌មាន

កិច្ច​ប្រជុំ​គណៈ​កម្មការ​អន្តរ​ក្រសួង ​ដើមី្ប​សិក្សា​ និង​អនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ ​នៅ​ក្រុង​សៀម​រាប​
នាយកដ្ឋានព័ត៌មាន(៣)
106
1832 កិច្ច​ប្រជុំ​គណៈ​កម្មការ​អន្តរ​ក្រសួង ​ដើមី្ប​សិក្សា​ និង​អនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ ​នៅ​ក្រុង​សៀម​រាប​

      ផ្លូវ​៣៨​ខ្សែ​ នៅ​ក្នុង​ក្រុង​សៀម​រាប​ ដែល​គ្រោង​ចំណាយ​ថវិកា​ជាតិ​ ចំនួន​១៥​០លាន​ដុល្លា​ សម្រាប់​ស្ថាបនា ​និង​បើក​ការ​ដ្ឋាន​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា ឆ្នាំ​២០២០​ខាង​មុខ​នេះ​ហើយ​។ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយ​រដ្ឋ​មន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ បាន​ថ្លែង​ប្រាប់​អ្ន​ក​សារ​ព័ត៌​មាន​ ក្រោយ​ចប់​កិច្ច​ប្រជុំ​គណៈ​កម្មការ​អន្តរ​ក្រសួង ​ដើម្បី​សិក្សា​ និង​អនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ​ នៅ​ក្រុង​សៀម​រាប ខេត្ត​សៀម​រា​ប នៅ​សាលា​ខេត្ត​ នា​ថ្ងៃទី​២៣ ខែ​កញ្ញា ​ឆ្នាំ២០២០​នេះ​ថា​៖ កិច្ច​ប្រជុំ​គណៈកម្មការ​នៅថ្ងៃ​នេះ ​បានសម្រេច​ពន្លឿន​ការ​ងា​ររៀបចំ​ស្ថាបនា​ផ្លូវ​៣៨​ខ្សែ​ ដែល សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះ​រាជា​ណា​ចក្រកម្ពុជា​ បាន​ប្រកាស​បញ្ចេញ​កញ្ចប់​ថវិកា​ជាតិ​ ចំនួន​១៥​០ដុល្លា សម្រាប់​ស្ថាបនា​នេះ​ ឲ្យ​បាន​លឿនជា​ទី​បំផុត​។ ឥឡូវ​នេះ ​សម្រាប់​ផ្លូវ​ដែល​បាន​កំណត់​ហើយ​នោះ ​គឺ​មាន​បញ្ហា​មួយ​ចំនួន​ ដែល​ត្រូវ​ចាត់​វិធាន​ការ​ដោះ​ស្រាយ​ ឲ្យបាន​លឿន​ គឺ​មា​នប្រជា​ពលរដ្ឋ​ទៅ​សង់​សំណង់​លើ​ដី​ផ្លូវ​ ដែល​ត្រូវ​អាជ្ញាធរ​ធ្វើ​ការ​ជូន​ដំណឹង​ទៅ​ដល់​ពួក​គាត់​ឲ្យ​ធ្វើ​ការ​រុះរើ​ចេញ​ ឲ្យ​បាន​ឆាប់​ផង​ដែរ​។ 

      សម្តេច​​​ពិជ័យ​សេនា​ ទៀ បាញ់ ក៏​​បា​ន​គូស​បញ្ជាក់​ថា​៖ រាល់​ផល​ប៉ះពាល់​ដី​របស់​បង​ប្អូន​ ក្នុង​ការ​ស្ថាបនា​ផ្លូវនេះ ​គឺ​បងប្អូន​បាន​ធ្វើ​កិច្ច​សន្យា​ជា​មួយ​អាជ្ញាធរ​ហើយ ​ដែល​មាន​ភ្ជាប់​ខ្លឹម​សារ​នៅ​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ ដែល​បងប្អូន​បាន​កាន់​កាប់​នោះ ​ដែល​ជា​ឯកសារ​មួយ​ដ៏​ត្រឹម​ត្រូវ​ ដែល​រដ្ឋបាន​ផ្តល់​ជូន​។​ សម្តេច​ក៏​បាន​អំពាវ​នាវ​ឲ្យ​ប្រជា​ពល​រដ្ឋ ​ដែល​បាន​សាង​សង់​សំណង់​នៅ​លើដី​ផ្លូវ​រប​ស់រដ្ឋ​ គឺ​ត្រូវ​ប្រញាប់​រុះរើ​ឲ្យ​បាន​លឿន ​ហើយ​ការ​រុះរើ​នេះ ពុំ​មានសំណង​ទេ​ ព្រោះ​ប្រជា​ពល​រដ្ឋ​ទាំង​នោះ​ធ្លាប់​បាន​សន្យា​ហើ​យ​ថា​ នៅ​ពេល​រដ្ឋ​ត្រូវ​ការ​ធ្វើផ្លូវ​ពួក​គាត់​ និង​រុះរើ​ចេញ​ដោយ​ខ្លួន​ឯង​។ សម្តេច​ក៏​បាន​បញ្ជាក់​ទៀត​ថា​៖ បើសិន​ជា​គ្មាន​ការ​ប្រែប្រួល​ទេ​នោះ ​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ ​និង ត្រូវ​បើក​ការ​ដ្ឋាន​ស្ថាបនា​ជា​ផ្លូវ​ការ​ដោយ​ សម្តេ​ច​តេជោ ​ហ៊ុន​ សែន ​នាយករ​ដ្ឋមន្រ្តី​ នៃ​ព្រះ​រាជណា​ចក្រ​កម្ពុជា​ នៅ​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ ខាង​មុខ​នេះ​។ ម៉្យា​ងទៀត​ នៅ​​ពេល​ដែល​យើង​កំពុង​ជួប​វិបត្តិ​ជម្ងឺ​កូវិដ​១៩ ​យើង​ក៏​មិន​បន្ធូរ​ក្នុង​កិច្ច​អភិវឌ្ឍន៍​ប្រទេស​ឡើយ ​ហើយ​ពេល​នេះ​ក៏​ជា​ឱកាស ​មួយ​ដ៏​ល្អ​សម្រាប់​ខេត្ត​សៀម​រាប ក្នុង​ការ​រៀប​ចំ​ស្តារ​ឡើង​វិញ​ នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្ន​ល់ក្នុង​ក្រុង​សៀម​រាប​ ក្នុង​ការ​ស្តា​រ​ឡើង​វិញលើ​វិស័យ​ទេស​ចរណ៍​ នៅ​តំបន់​អង្គរ​យើង​នេះ​។ សម្តេច​ពិជ័យ​សេនា​បាន​លើក​ឡើង​ថា​៖ ក្រោយ​ពី​ផ្លូវ​ទាំ​ងនេះ​ស្ថាបនា​រួច​រាល់ ​និង​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​ប្រជា​ពល​រដ្ឋ​ ក្នុង​ខេត្ត​សៀម​រា​ប ក៏​ដូច​ជា​ប្រទេស​ជាតិ​ទាំង​មូល​ ព្រោះ​ថា ​នៅ​ពេល​ស្ថាន​ភាព​កូវិដ​១៩​ចប់​ ភ្ញៀវ​ទេសចរ​គេ​នឹង​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុ​ជា ជា​ពិសេស​នៅ​ខេត្ត​ប្រវត្តិ​សាស្ត្រ​មួយ​នេះ​ ពេល​នោះ​គេ​នឹង​ឃើញពី​ការ​អភិវឌ្ឍ​ថ្មីៗ​ មាន​ផ្លូវ​ស្អា​ត​ប្រកប​ដោយ​ផា​សុខ​ភា​ព ងាយ​ស្រួយ​ក្នុង​ការ​ធ្វើ​ដំណើរ​ ដែល​ជា​កត្តា​មួយ​រួម​ចំណែក​ទាក់​ទាញ​ភ្ញៀវ​ទេស​ច​រ​ជាតិ​ អន្តរ​ជាតិ​ ឲ្យ​មក​កម្សាន្ត​នៅ​ខេត្ត​សៀម​រាប​នេះ​ បាន​ច្រើន​ឡើង​វិញ ​ព្រោះគេ​មក​កម្សាន្ត​នៅ​សៀម​រា​ប គេ​បាន​ទស្សនា​រមណីយ​ដ្ឋាន​ប្រវត្តិ​សាស្រ្ត​ រមណីយ​ដ្ឋា​នធម្មជាតិ​ជា​ច្រើនដ៏​សម្បូ​របែប ​ហើយ​មាន​ផ្លូវ​ងាយ​ស្រួល​ក្នុ​ងការ​ធ្វើ​ដំណើរ​ទៅ​មក​ទៀត​ផង​។​ សម្តេច​ពិជ័យ​សេនា​បាន​បញ្ជាក់​ទៀត​ថា​៖ សម្រាប់​ការ​អនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ ​នៅ​ក្រុងសៀ​ម​រាប​ ខេត្ត​សៀម​រាប​នេះ ​គ្រោង​បញ្ចប់​ឲ្យ​បាន​រួច​រាល់​នៅ​ឆ្នាំ​២០២១​ខាង​មុខ​នេះ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ